លោក David Moyes ត្រូវបានបណ្តេញចេញដោយ Sociedad ក្រោយពីកាន់តំណែងបាន១ឆ្នាំ

លោក David Moyes ត្រូវ​បាន​បណ្តេញ​ចេញ​ក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Real Sociedad ក្នុង​រយៈ​ពេល​ស្ទើរ​តែ​មួយ​ឆ្នាំ​ក្រោយ​ពី​ចូល​កាន់​តំណែងក្នុង​ក្លិប​របស់​អេ​ស្ប៉ាញមួយ​នេះ ខណៈ​ដែល​​​ Sociedad ស្ថិត​យ៉ាង​ប្រកៀក​ក្បែរ​តំបន់​កាត់​ចោល ដោយ​​នាំ​មុខ​​ត្រឹម​តែ​គ្រាប់​បាល់​ស៊ុត​​បញ្ចូល​ទី​ប៉ុណ្ណោះ​។ ការ​សម្រេច​ចិត្តនេះ​ត្រូវ​បាន​​ធ្វើឡើង ក្រោយ​ពី​ការ​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ២-០ នៅលើ​ទឹក​ដីក្រុម​ស្ថិត​ក្នុង​តំបន់​កាត់​ចោល Las Palmas កាល​ពី​យប់​ថ្ងៃ​សុក្រ ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្គាល់​ជ័យ​ជម្នះ​ត្រឹម​តែ​២​លើក​គត់​ក្នុង​ចំណោម​ការ​ប្រកួត​១១​លើក​ដំបូង​របស់​ពួក​គេនៅ​រដូវ​កាល​នេះ​។
1
លោក Billy McKinlay ដែល​ជា​​គ្រូ​បង្វឹក​ជំនួយ​របស់​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Everton និង Manchester United រូប​នេះ ក៏នឹង​ចាក​ចេញ​ទៅ​ជា​មួយ​នឹង​គាត់​ផង​ដែរ​។ លោក Eusebio Sacristán អតីត​គ្រូ​បង្វឹក​របស់​ក្លិប Celta និង Barcelona B ត្រូវ​បាន​តែង​តាំង​ជំនួស​រូប​លោក​។ លោក Jokin Aperribay ប្រធាន​ក្លិប Real Sociedad បាន​បញ្ជាក់​ប្រាប់​លោក Moyes កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​​ពីលោក​បាន​វិល​​ពី​ចក្រ​ភព​អង់​គ្លេស​វិញ​ដែល​កន្លែង​លោក​បាន​​ចំណាយ​ពេល​ចុង​សប្តាហ៍​នៅ​ទីនោះ​។ គ្រូ​បង្វឹក​វ័យ​៥២​ឆ្នាំ​រូប​នេះ បាន​គ្រោង​​ធ្វើ​ដំណើរ​វិល​​ត្រឡប់​ទៅកាន់​ប្រទេស​អេ​ស្ប៉ាញ​វិញ​កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ ជើង​​ហោះ​ហើរ​របស់​លោក​ពី​ទីក្រុង Manchester ទៅកាន់ Bilbao ត្រូវ​បាន​លុប​ចោល និង​​​បាន​រៀប​ចំ​ជើង​ហោះ​ហើរ​សា​ជាថ្មី​នៅ​ថ្ងៃ​បន្ទាប់​នោះ​។ លោក​បាន​ទៅ​ដល់​ទីក្រុង San Sebastián និង​បាន​​វិល​ទៅ​កាន់​សណ្ឋា​គារ Maria Cristina ដែល​ជា​កន្លែង​លោក​បាន​ស្នាក់​នៅកាល​ពី​ឆ្នាំមុន ប៉ុន្តែ លោក​មិន​បាន​ធ្វើការ​បក​ស្រាយ​អ្វី​ឡើយ​៕

ប្រភពព័ត៌មាន៖ The Guardian