ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

កូរ៉េខាងជើង៖ លោកអ្នកប្រហែលជាបានស្គាល់ និងដឹងរឿងខ្លះរួចមកហើយ អំពីប្រទេសកូរ៉េខាងជើង តែលោកអ្នកក៏ប្រហែលជា មិនដឹងអំពីការពិតទាំង ១៦យ៉ាងខាងក្រោមនេះ ដែលខ្មែរឡូត នឹងលើកយកមកបង្ហាញ មិត្តអ្នកអាននៅថ្ងៃនេះ។ បើចង់ដឹង ថាមានរឿងអ្វីខ្លះនោះ តាមដានទាំងអស់គ្នា៖

១) កូរ៉េខាងជើង បានបង្កើតស្តង់ដារម៉ោងដោយខ្លួនឯង ឈ្នោះថា Pyongyang Standard Time

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

២) ប្រជាជនកូរ៉េខាងជើង ដែលចង់រត់ចេញពីប្រទេស ត្រូវចំណាយ ៨,០០០ដុល្លារ

ចាប់តាំងតែពីលោក គិីម ជុងអ៊ុន ឡើងកាន់អំណាចមក តម្លៃនៃការចង់រត់ចេញ ពីប្រទេសកូរ៉េខាងជើង បានកើនឡើងរហូតដល់ ៨,០០០ដុល្លា។ វាពិតជាថ្លៃខ្លាំងណាស់ ព្រោះ GDP សំរាប់ប្រជាជនរបស់ប្រទេសកូរ៉េខាងជើងម្នាក់មានត្រឹមតែ ១,៨០០ដុល្លារតែប៉ុណ្ណោះ។

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

៣) អតីតមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ីល ចំណាយ ១,២០០,០០០ ដុល្លារជារៀងរាល់ឆ្នាំ សំរាប់ការទិញស្រា កូញ៉ាក (Cognac)

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

៤) ជនជាតិកូរ៉េខាងជើង ដែលកើតក្រោយសង្គ្រាមនៅឧបទ្វីបកូរ៉េ មានកំពស់ទាបជាងជនជាតិកូរ៉េខាងត្បូង ២ អីុញ

ភាពខុសគ្នានៃកំពស់នេះ បណ្តាលមកពីកុមារកូរ៉េខាងជើង ជួបបញ្ហាកង្វះអាហាររូបត្ថម្ភ។

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

៥) កូរ៉េខាងជើងបាននិយាយថា ខ្លួនមានអត្រាអក្ខរកម្ម 100%

CIA អាមេរិក បានឲ្យដឹងថា ប្រជាជនកូរ៉េខាងជើង ដែលចេះអានចេះសរសេរភាគច្រើន មានអាយុពី ១៥ឆ្នាំ ឡើងទៅ។

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

៦) មានម៉ូតសក់តែ ២៨ ប៉ុណ្ណោះ ដែលរដ្ឋអនុញ្ញាតអោយកាត់

យោងតាមការសែត The Time បានអោយដឹងថា ស្ត្រីត្រូវបានអនុញ្ញាត ឱ្យជ្រើសរើសយកម៉ូតមួយ ក្នុងចំណោមម៉ូតសក់ទាំង១៤។ ស្រ្តីដែលមានប្តីហើយ គឺតម្រូវអោយកាត់សក់ខ្លី ចំណែកឯស្ត្រីដែលនៅលីវ អាចទុកសក់វែងបាន តែត្រូវតែគាបចុងសក់ អោយកោងឡើងទៅលើ។ ដោយឡែកបុរសត្រូវបាន ហាមមិនអោយទុកសក់របស់ពួកគេវែងជាង ៥ សង់ទីម៉ែត្រ ខណៈពេលដែល បុរសវ័យចំណាស់ អាចទុកសក់ បានរហូតដល់ទៅ 7 សង់ទីម៉ែត្រ។ 

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

៧) លោក Bill Gates មានលុយច្រើនជាង GDP របស់ប្រទេសកូរ៉េខាងជើងប្រមាណជាប្រាំដង

លោក Bill Gates មានលុយជាង ៧៩ ពាន់លានដុល្លារ។ GDP របស់កូរ៉េខាងជើងមានត្រឹមតែជាង ១៥ ពាន់លានដុល្លារ។

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

៨) បើសិនជារដ្ឋធានី របស់ប្រទេសកូរ៉េខាងជើង ជាទីក្រុងរបស់អាមេរិក វាក្លាយជា ទីក្រុង ដែលមានប្រជាជនច្រើនបំផុតទីបួន 

ចំនួនប្រជាជននៃ ទីក្រុងព្យុងយ៉ាងជិត ៣ លាននាក់។ ទីក្រុងរបស់អាមេរិក ដែលមានប្រជាជនច្រើនបំផុតទីបួននោះគឺ ទីក្រុង Houston ដែលមានប្រជាជនជាង ២ លាននាក់។

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

៩) កូរ៉េខាងជើង បានស៊ុតបាល់បញ្ចូលទីក្រុមប្រេស៊ីល នៅក្នុងការប្រកួត World Cup ឆ្នាំ ២០១០

ប៉ុន្តែពួកគេបានចាញ់ប្រេសីុល ២-១

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

១០) ប្រទេសកូរ៉េខាងជើង មានទំហំប្រហែលរដ្ឋ Pennsylvania របស់អាមេរិក 

រដ្ឋ Pennsylvania មានទំហំ ១១៩ ២៨៣ គីឡូម៉ែត្រការ៉េ ឯប្រទេសកូរ៉េខាងជើង មានទំហំ ១២០ ៥៣៨ គីឡូម៉ែត្រការ៉េ។

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

១១) ផ្ទៃដីប្រហែល ២០% ប៉ុណ្ណោះ ដែលអាចបង្កបង្កើនផលបាន

១៩ភាគរយ នៃផ្ទៃដីប្រទេសកូរ៉េខាងជើង ឬ ២២៧៩១ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ដែលអាចបង្កបង្កើនផលបាន

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

១២) ចំនួនមនុស្ស ដែលអាចបម្រើយោធានៅកូរ៉េខាងជើង មានចំនួនច្រើនជាងចំនួនប្រជាជន សរុបនៃប្រទេសន័រវេស ២.៥ ដង

បុរសជាង ៦ លាននាក់ និងស្ត្រីជាង ៦លាននាក់ អាចចូលរួមបម្រើយោធាបាន សរុបមកមានប្រជាជនប្រហែល ជិត ១៣លាននាក់ ច្រើនជាងចំនួនប្រជាជនសរុប នៃប្រទេសន័រវេស ដែលមានត្រឹមតែ ៥លាននាក់ប៉ុណ្ណោះ។

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

១៣) មានផ្លូវ ២.៨៣% ប៉ុណ្ណោះ ដែលបានក្រាលកៅស៊ូ

មានផ្លូវសរុបប្រវែង ២៥,៥៥៤ គីឡូម៉ែត្រ នៅប្រទេសកូរ៉េខាងជើង ប៉ុន្តែមានតែ ៧២៤ គីឡូម៉ែត្រប៉ុណ្ណោះ ត្រូវបានក្រាលកៅស៊ូ។

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

១៤) ប្រវែងផ្លូវសរុប ក្នុងប្រទេសកូរ៉េខាងជើង អាចព័ទ្ធជុំវិញភពពុធបាន ១,៥ដង 

ផ្លូវសរុបរបស់កូរ៉េខាងជើង មានប្រវែង ២៥,៥៥៤ គីឡូម៉ែត្រ ចំណែកបរិមាត្រនៃភពពុធ មានប្រវែងត្រឹមតែ ១៥,៣២៩ គីឡូម៉ែត្រប៉ុណ្ណោះ។

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

១៥) GDP សំរាប់ប្រជាជនម្នាក់ របស់ប្រទេស Qatar ច្រើនជាងGDP សំរាប់ប្រជាជនម្នាក់ របស់ប្រទេសកូរ៉េខាងជើង ៥១ ដង

GDP សំរាប់ប្រជាជនម្នាក់ របស់ប្រទេស Qatar មានចំនួន ៩២,៤០០ដុល្លារ ឯ GDP សំរាប់ប្រជាជនម្នាក់ របស់ប្រទេសកូរ៉េខាងជើង មានត្រឹមតែ ១៨០០ដុល្លារតែប៉ុណ្ណោះ។

ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

១៦) ប្រទេសកូរ៉េខាងជើង គឺជាប្រទេសដែលមានអំពើពុករលួយច្រើនបំផុត នៅក្នុងពិភពលោកស្មើនឹងប្រទេសសូម៉ាលី

សន្ទស្សន៍អំពើពុករលួយ ត្រូវបានចេញផ្សាយ ជារៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ ២០១៤ ប្រទេសកូរ៉េខាងជើង ត្រូវបានគេដាក់ឈ្មោះ ជាប្រទេសពុករលួយបំផុត ស្មើនឹងប្រទេសសូម៉ាលី។ ពិន្ទុរវាង ០ (ពុករលួយខ្លាំង) និង ១០០ (ស្អាតស្អំខ្លាំង) ត្រូវបានផ្តល់ទៅ ឱ្យប្រទេស និងដែនដីចំនួន ១៧៤ ។ ប្រទេសកូរ៉េខាងជើង បានពិន្ទុត្រឹមតែ 8 តែប៉ុណ្ណោះ៕

 ចំនុចគួរឲ្យចាប់អារម្មណ៍ ១៦យ៉ាង ដែលអ្នកអាចមិនធ្លាប់បានដឹង អំពីប្រទេសកូរ៉េខាងជើង

ប្រភព​៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត