ប្រកាសបិទ យុទ្ធនាការផ្សព្វផ្សាយសេវាកម្ម របស់គ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ដែលធ្វើឡើងអស់៧ថ្ងៃ ដោយជោគជ័យ

រាជធានីភ្នំពេញ៖ នាថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ​២០១៥នេះ គ្រឹះស្ថានហរិញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន  បានធ្វើពិធី ប្រកាសបិទយុទ្ធនាការផ្សព្វផ្សាយផលិតផល សេវាកម្មជាសាធារណៈរបស់ គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៧ថ្ងៃ ចាប់តាំងពី ថ្ងៃទី ០២ ដល់ ០៨ ខែវិច្ឆិកា កន្លងទៅនេះ ។

ប្រកាសបិទ យុទ្ធនាការផ្សព្វផ្សាយសេវាកម្ម របស់គ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ដែលធ្វើឡើងអស់៧ថ្ងៃ ដោយជោគជ័យ

ក្នុងសេចក្តីប្រកាសបិទយុទ្ធនាការនេះ លោក ហ៊ន សុរចនា ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានមានប្រសាសន៍ឲ្យដឹងថា ក្នុង រយៈពេល ៧ថ្ងៃនៃ ការផ្សព្វផ្សាយ ​ពីផលិតផលសេវាកម្ម ជាផ្លូវការនេះ បានប្រព្រឹត្ត ទៅដោយ ទទួលបានលទ្ធផលប្រកបដោយជោគជ័យជាផ្លែផ្កា។

ចំពោះការ ផ្សព្វផ្សាយនេះ បានចូលរួមពី ក្រុមការងារផ្សព្វផ្សាយរបស់ គ្រឹះស្ថាន ដែលមាន ម៉ូតូរ៉ឺម៉ក់ ១៥ , ស៊ីក្លូ ១៥ និង មានក្រុមការងារប្រមាណជា ១២៣នាក់ បានទៅតំបន់គោលដៅ ទូទាំងរាជធានីភ្នំពេញ និង ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋប្រមាណជា ៩ម៉ឺននាក់ ក្នុងនោះដែរ ក៏មានអតិថិជនយ៉ាងច្រើនដែលបានគាំទ្រ និង ចាប់អារម្មណ៍ធ្វើការ ទំនាក់ទំនងមកកាន់ ព្រីនស៍ ហ្វាយនែន ហើយ គ្រឹះស្ថានកំពុងធ្វើការជាមួយ ផងដែរ ។

ប្រកាសបិទ យុទ្ធនាការផ្សព្វផ្សាយសេវាកម្ម របស់គ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ដែលធ្វើឡើងអស់៧ថ្ងៃ ដោយជោគជ័យ

នៅក្នុងជំហានទី១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី នឹងធ្វើប្រតិបត្តិការជូនអតិថិជន នូវកម្ចីឥណទាន ៦ប្រភេទ គឺ៖

១, កម្ចីខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម

២, កម្ចីអភិវឌ្ឍជំនាញវិជ្ជាជីវៈ

៣, កម្ចីបុគ្គលិកក្រុមហ៊ុន

៤, កម្ចីទិញផ្ទះ ខុនដូ និងជួសជុលគេហដ្ឋាន

៥, កម្ចីសងជួសពីស្ថាប័នផ្សេងៗ

៦, កម្ចីសម្រាប់ជនបរទេស

គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈរលើ ទស្សនៈវិស័យ ក្នុងការផ្តល់ទំនុកចិត្ត និងចូលរួមអភិវឌ្ឍសង្គម លើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមតាមរយៈ សេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ។

សម្រាប់ព័ត៌មានបន្ថែម អាចសាកសួរផ្ទាល់ នៅការិយាល័យកណ្តាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧៥ CD មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩១ ១៦៨, Email:

ប្រកាសបិទ យុទ្ធនាការផ្សព្វផ្សាយសេវាកម្ម របស់គ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ដែលធ្វើឡើងអស់៧ថ្ងៃ ដោយជោគជ័យ
ប្រកាសបិទ យុទ្ធនាការផ្សព្វផ្សាយសេវាកម្ម របស់គ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ដែលធ្វើឡើងអស់៧ថ្ងៃ ដោយជោគជ័យ
ប្រកាសបិទ យុទ្ធនាការផ្សព្វផ្សាយសេវាកម្ម របស់គ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ដែលធ្វើឡើងអស់៧ថ្ងៃ ដោយជោគជ័យ
ប្រកាសបិទ យុទ្ធនាការផ្សព្វផ្សាយសេវាកម្ម របស់គ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ដែលធ្វើឡើងអស់៧ថ្ងៃ ដោយជោគជ័យ
ប្រកាសបិទ យុទ្ធនាការផ្សព្វផ្សាយសេវាកម្ម របស់គ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ដែលធ្វើឡើងអស់៧ថ្ងៃ ដោយជោគជ័យ
ប្រកាសបិទ យុទ្ធនាការផ្សព្វផ្សាយសេវាកម្ម របស់គ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ដែលធ្វើឡើងអស់៧ថ្ងៃ ដោយជោគជ័យ

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត