បែកធ្លាយវីដេអូ ក្រុមសកម្មជន ISIS បាញ់ប្រហារជីវិត ក្មេងចំនួន ២០០នាក់ យ៉ាងព្រៃផ្សៃ (មានវីដេអូ)

យេម៉ែន៖ កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយខ្សែ ដែលបង្ហាញពី សកម្មភាពក្រុមសកម្មជន ISIS បាញ់ប្រហារជីវិត ក្មេងៗចំនួន ២០០នាក់ ត្រូវបានបែកធ្លាយ និងបង្ហោះ ទៅលើបណ្តាញ អ៊ីនធឺណែត ធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។

បែកធ្លាយវីដេអូ ក្រុមសកម្មជន ISIS បាញ់ប្រហារជីវិត ក្មេងចំនួន ២០០នាក់ យ៉ាងព្រៃផ្សៃ (មានវីដេអូ)
ក្រុមសកម្មជន ISIS កំពុងបាញ់ប្រហារជីវិត ក្មេងៗទាំងនោះ

វីដេអូនោះដែរ បានបង្ហាញឲ្យឃើញ ក្មេងៗទាំងនោះ ត្រូវគេចងដៃជាប់ និងបង្ខំឲ្យ ក្រាបចុះទៅក្រោម តម្រៀបជាជួរ បន្ទាប់មក ក្រុមសកម្មជន ISIS ទាំងនោះ ក៏បានអាមេ បាញ់រះ យ៉ាងព្រៃផ្សៃ តែម្តង។

គួរបញ្ជាក់ផងដែរថា វីដេអូនោះ ត្រូវបានចែកចាយដោយ ក្រុមប្រយុទ្ធប្រឆាំងនឹង ក្រុមសកម្មជន ISIS ដែលមានទីតាំង នៅក្នុងប្រទេសយេម៉ែន។

យ៉ាងណាមិញ មូលហេតុពិត នៅពីក្រោយខ្នង ការបាញ់ប្រហារជីវិត ក្មេងៗទាំង ២០០នាក់នោះ នៅមិនទាន់ដឹង នៅឡើយទេ ប៉ុន្តែក្រុមសកម្មជន នៃរដ្ឋអ៊ីស្លាម ISIS នេះ ក៏ធ្លាប់បានប្រហារជីវិតក្មេងៗ បែបនេះរួចមកហើយដែរ ពីមុនមក៕

សូមទស្សនាវីដេអូ នៅខាងក្រោមនេះ៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត