​ប៉ូលិសល្បាតដេញ​តាម​ជន​សង្ស័យ២នាក់​​ជិះម៉ូតូអត់ស្លាកលេខ រកឃើញប៉័ងតោ១ និងកន្ត្រៃ១

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ កំពុង​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ ក៏​ហៅ​ឈប់ តែ​ជន​នោះ​មិន​ព្រម​ឈប់ ទើប​កម្លាំង​ធ្វើការ​ដេញ​តាម កាក់​បាន​ដោយ​រក​ឃើញ​កាំបិត​បុ័ងតោ​១ និង​កន្ត្រៃ​១ កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ វិច្ឆិកា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ទួល​ស​ង្ក‌ែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ព​បានឱ្យ​ដឹង​ថា ខណៈ​ពេល​ល្បាត​មក​ដល់​ចំណុច​គល់​ស្ពាន​លី​យ៉ុ​ង​ផាត់ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ពណ៌​.​សលាយ​ត្រួយ​ចេក អត់​ស្លាក​លេខ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក៏​បាន​ឃាត់​សួរនាំ តែ​ជនសង្ស័យ​មិន​ព្រម​ឈប់​ទើប​សមត្ថកិច្ច​ដេញ​តាម​រហូត​ដល់​ផ្លូវ​ទាល់​មុខ​ផ្សារ​ទួល​សង្កែ ទើប​សមត្ថកិច្ច​ឃាត់​បាន​។

ជនសង្ស័យ​ឈ្មោះ​សុខ សុ​ផៃ ហៅ​អា​ម៉ៅ អាយុ​២២​ឆ្នាំ ជា​ជាងដែក ស្នាក់​នៅ​ភូមិ​ទេព​ប្រណម ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល និង​ម្នាក់​ទៀត​ឈ្មោះ​លុយ ជី​អា័​ងំ អាយុ​២១​ឆ្នាំ ជា​ជាង​អ៊ុត​ម៉ូតូ ស្នាក់​នៅ​ភូមិ​ឧត​ង្គ ឃុំ​វាំ​ចាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល។

តាម​សារភាព​របស់​ជនសង្ស័យ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គេ​បាន​ជិះ​ម៉ូតូ​បំណង​ទៅ​ក្លិប​នាគ​មាស ខណៈ​ជិះ​មក​ដល់​ចំណុច​ខាងលើ ក៏​ត្រូវ​សមត្ថកិច្ច​ដេញចាប់​បាន​ត្រង់​ចំណុច​ផ្លូវ​ទាល់​ម្តុំ​ផ្សារ​ទួល​សង្កែ​តែ​ម្តង ។ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​សាកសួរ ។