​ហេតុ​អ្វី​ពាក់អាវ​ក្នុង​ពេ​ល​គេង​មានគ្រោះ​ថ្នាក់​ដល់​សុខភាព?​​

​មិ​ន​គ្រា​ន់តែ​បិទ​ចលនាសាច់​ដុំប៉ុណ្ណោះ​ទេ ​នៅ​អំឡុង​ពេល​គេង​រាងកាយ​របស់​មនុស្ស​ធ្វើ​ការជួសជុល ​និង​លាង​ជ​ម្រះ​ចោលនូវជាតិ​ពុល​ពី​រាង​​កាយ។ ​ម្យ៉ាង​ទៀត ការ​គេង​ផ្ដល់​ឱកាស​ដល់​ប្រព័ន្ធ​រាង​កាយ​ក្នុង​ការ​ផលិត​ចេញ​អ័​ក​ម៉ូន​។ ដូ​ច្នេះ ​យើង​សូម​ណែនាំ​អ្នក​​ថា អ្នក​គួរ​ស្លៀក​សម្លៀក​បំពាក់​រលុងៗ ​ឬ​កុំ​ស្លៀក​ខោ​ក្នុង​នៅ​អំឡុង​ពេល​គេង​ ដើម្បី​ពន្លឿន​ និង​លើក​កម្ពស់​ដំណើរ​ការ​ផ្សេងៗ​នៅ​ក្នុង​រាង​កាយ​។ ​ចំណែក​ឯ​ស្រ្ដី​វិញ​គួរ​ដោះ​អាវ​ក្នុង​ចេញ ​នៅអំឡុង​ពេលគេង​។ ​ប្រសិន​បើ​អ្នក​​សម្រេចចិត្ដ​ពាក់​អាវ​ទ្រនាប់​ពេល​គេង​ សូម​ពាក់អាវ​ទ្រនាប់​ណា​ធូររ​លុង ​និង​មិន​រឹង​។ 
​ហេតុ​អ្វី​ពាក់អាវ​ក្នុង​ពេ​ល​គេង​មានគ្រោះ​ថ្នាក់​ដល់​សុខភាព?​​
​អាវ​ទ្រនាប់​ប្រភេ​​ទ​ធូរ​រលុង​នេះ ​គឺ​ពិតជា​ជម្រើស​ផ្ទាល់​ខ្លួន​ដ៏​ប្រសើរ​មួយ ​ប៉ុន្ដែ​ការ​ជ្រើស​រើស​ទំហំ ​ឬ​ប្រភេទ​អាវ​ទ្រនាប់​ខុស​ អាច​ជា​ប្រការមិន​ល្អ។ ​ខាង​ក្រោម​នេះ​គឺ​ជាប​ញ្ហា​ខ្លះៗ ​ដែល​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ពាក់​អាវ​ទ្រនាប់​ពេល​គេង៖ ​
​ដុំពក​៖​ ដុំពក  ​ដែល​មិនមែន​ជា​ដុំ​សាច់មហារីកអាច​កពូន​នៅ​ផ្នែក​ណា​មួយ​ នៃ​រាង​កាយ​រសប់​​អ្នក។​ លោក​វេជ្ជបណ្ឌិត ​John McDougall​  បាន​សរសេរ​នៅក្នុង​កម្ម​វិធីបង្ហាញ​ពីសុខ​ភាព​បេះ​ដូង​ថា ​ការ​ពាក់​អាវ​ទ្រនាប់​តឹង​ពេល​គេង​អាច​បណ្ដាល​ឱ្យ​រលាក​។ ​ការណ៍​នេះអនុញ្ញា​ត​ឱ្យ​លេចចេញ​នូវ​ដុំ​សាច់​នៅត្រង់សុដន់​។​
​ការ​គំរាម​កំហែង​នៃ​ជំងឺ​មហារីក​៖ ​ការ​ពាក់​អាវ​ទ្រនាប់​នៅអំឡុង​ពេល​គេង​បណ្ដាល​ឱ្យ​កើតជំងឺ​មហារីក​សុដន់​នេះ ​នៅ​តែ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក ​ដែល​អ្នក​ជំនាញ​លើកមកជ​ជែក ហើយ​ក៏​នៅ​មានការ​សិក្សា​ស្រាវ​ជ្រាវ​ខុសៗ​គ្នាមួយ​ចំនួន​ទៀត ដែល​ទាក់​ទង​នឹង​បញ្ហានេះ​។ ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ​ការ​ពាក់​អាវ​ទ្រនាប់​តឹង​ពេល​គេង​អាច​បណ្ដាល​ឱ្យកើន​ឡើង​ជំងឺ​មហារីកសុដន់​។​
​បែក​ញើស​​៖ ការ​ពាក់​អាវ​ទ្រនាប់​​តឹងណែន​ពេលគេង ជា​ពិសេស​នៅ​រដូវ​ក្ដៅ ​នឹង​ធ្វើ​ឱ្យ​អ្នក​បែក​ញើស​ច្រើន​ជាង​ធម្មតា​។​  អាវទ្រនាប់​គុណ​ភាព​មធ្យម ​គឺ​ជា​មូល​ហេតុ​បណ្ដាល​ឱ្យ​កើត​បញ្ហា​បើក​ញើស​នេះ​ ចំណែក​ឯ​អាវ​ទ្រនាប់ ​ដែល​មាន​សុវត្ថិភាព ​និង​ល្អ​ចំ​ពោះ​សុខភាព គឺ​ប្រភេទអាវ​ទ្រនាប់​ផលិតពី​កប្បាស និង​វត្ថុ​ធាតុ​ដើម​សំយោគ ​ដូចជា ​P​olyester​ ឬ ​Linen​។​
​ហើមសុដន់​៖ ​ ប្រសិន​បើ​អ្នកជ្រើសរើស​អាច​ទ្រនាប់​តឹង​មក​ពាក់រហូត​នោះ​ វា​អាច​ប​ណ្ដាលឱ្យ​ស្ទះ​សរ​សៃឡាំហ្វាទិក​​។ ត្រង់​ចំណុច​នេះ​ អាច​បណ្ដាល​ឱ្យ​សុដន់​ហើម ​ឬ​កើន​ឡើង​ធាតុ​រាវ​នៅក្នុង​សុដន់​។​មាន​​​​អារម្មណ៍​ហត់​នឿយ​៖ ការពាក់​អាវទ្រនាប់​តឹង​ពេលគេង​ ក៏​ធ្វើ​ឱ្យ​អ្នក​​មានអារម្មណ៍មិន​ស្រួលក្នុង​ខ្លួន ​នៅ​ពេលយប់​ផង​ដែរ ​ដោយ​សារ​ការ​ស្អុះ​ស្អាប់​ជា​មូល​ហេតុ​។ ​ត្រង់​ចំណុច​នេះ ​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​រសប់​រសល់​អំឡុង​ពេល​គេង ​និ​ង​ប៉ះ​ពាល់​ដ​ល់​សុខភាព​រាង​កាយ​ទាំង​ស្រុ​ង​រ​បស់​អ្នក​​។
​រលាក​ស្បែក​៖ ​អាវ​ទ្រនាប់​តឹង​ណែន ​អាចបង្ក​ការ​រលាកដល់ស្បែក​ ដូច្នេះ វា​ជា​រឿ​ង​​ប្រសើរក្នុង​ការពាក់​អាវ​ទ្រនាប់​មិនមាន​ខ្សែ។ ​អាវ​ទ្រនាប់​កីឡា​អាចត្រូវ​បាន​គេចាត់​ទុក​ថា ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​ពាក់​ពេល​យប់ ​​ពី​ព្រោះ​អាវ​ទ្រនាប់​ប្រភេទ​​នេះ​នឹង​ទប់​លំ​នឹង​សុដន់​រ​បស់អ្នក​បា​ន​ល្អ ​ដោយ​មិន​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់សុខភាព​។​
​រំខាន​ដល់​ដំណេក​៖ មិន​មែនជា​រឿង​ចម្លែកនោះ​ទេ ដែលថាដំណេក​លក់​ស្រួលមាន​ទំនាក់​ទំនងដោយផ្ទាល់ជាមួយ​កម្រិតសុខ​ស្រួល​នៅ​លើ​គ្រែគេង ​ហើយប្រសិន​បើ​អ្នក​ពាក់​អាវទ្រនាប់​តឹង​ណែន ​អ្នក​នឹងមានអារម្មណ៍​មិន​ស្រួល ​ដូ​ច្នេះ​វា​រំខា​នដល់​ដំណេក​របស់​អ្នក​​។
​បញ្ចុះ​ចរន្ដ​ឈាមរ​ត់៖ ​ការ​ពាក់​ទ្រនាប់​តឹ​ងណែន​នៅ​ពេល​គេង ​អាចបង្អាក់​ដល់ចរន្ដឈាម​រត់ ​ដូច្នេះ​ជំនួស​ឱ្យ​ការ​ពាក់​អាវ​ទ្រនាប់តឹង​ណែន ​ដែល​រុញ​សុដន់​ឱ្យ​ប៉ោង​ឡើង​លើ​នៅពេល​គេង​នោះ សូម​ជ្រើស​រើស​អាវ​ទ្រនាប់​កីឡា​មក​ពា​ក់​វិញ ​ទើប​ធ្វើ​ឱ្យ​ស្រួលក្នុង​ខ្លួន៕​
អត្ថបទ៖ ដេវីដ