​អគ្គិភ័យ​ឆេះ​ផ្ទះ​៣​ខ្នង​ទាំង​ព្រលឹម​ក្នុង​សង្កាត់​ទន្លេបាសាក់

​រាជធានី​ភ្នំពេញ​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ត្រូវបាន​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង ស្ថិតនៅ​ខាងត្បូង​ស្ថានទូត​ជប៉ុន ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នា​ព្រឹក​ព្រលឹម​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ នេះ​គេ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​អន្តរាគមន៍​បាញ់​ពន្លត់​ជាច្រើន គ្រឿង ចំណែក​ទំហំ​នៃ​ការខូចខាត​អស់​ប៉ុន្មាន​នោះ គេ​ក៏​មិនទាន់​ដឹង​នៅឡើយ​ទេ ។​

​ទោះបីជា​យ៉ាងណា គេ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​សង្ស័យ​ជំហាន​ដំបូង​ថា គឺអាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​៕

​អគ្គិភ័យ​ឆេះ​ផ្ទះ​៣​ខ្នង​ទាំង​ព្រលឹម​ក្នុង​សង្កាត់​ទន្លេបាសាក់
​អគ្គិភ័យ​ឆេះ​ផ្ទះ​៣​ខ្នង​ទាំង​ព្រលឹម​ក្នុង​សង្កាត់​ទន្លេបាសាក់