កំពូល​បុរស​មានសំណាង មាន​ប្រពន្ធ​រហូតដល់ ៣៩​នាក់​ ​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែមួយ​

Sanofi

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​អាយុ ៦៦ ឆ្នាំ រស់នៅក្នុង​ភូមិ​មួយ នៅ​តំបន់​ព្រៃភ្នំ​ក្នុង​រដ្ឋ Mizoram ប្រទេស​ឥណ្ឌា ជាប់​ព្រំដែន​ជាមួយនឹង​ប្រទេស ភូមា និង​បង់​ក្លា​ដែ​ស​។ វា​ជា​រឿង មិនគួរ​ឲ្យ​ជឿ ដែល​បុរស​ម្នាក់នេះ មាន​ប្រពន្ធ រហូតដល់ ៣៩ នាក់ កូន ៩៤ នាក់ និង​ចៅ ៣៣ នាក់ ដែល​ធ្វើ​ឲ្យ​គ្រួសារ​របស់គាត់ មាន​សមាជិក​សរុប​ទាំងអស់​ចំនួន ១៦៧ នាក់ ដែល​កំពុងតែ​រស់នៅ​ជួបជុំ​គា្ន​ក្នុង​ដំបូលផ្ទះ​តែមួយ​យ៉ាង​សុខសាន្ត​និង​មាន​សុភមង្គល​។​អ្នករស់នៅ​ជិតខាង​របស់គាត់ មានការ​ងឿងឆ្ងល់​ថា គាត់​មាន​ប្រពន្ធ​ច្រើន​និង​មាន​សមាជិកគ្រួសារ​រហូត​ដល់​ទៅ​១៦៧​នាក់ តើ​គាត់​មាន​វិធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង​ដូចម្តេច ទើប​អាច​រស់នៅ​ជាមួយគ្នា មាន​សេចក្តីសុខ​និង​សុភមង្គល​បែបនេះ​?​។​

​លោក Ziona Chana ត្រូវបាន​គេ​ចាត់ទុកថា ជា​បុរស​ខ្លាំង ដែលមាន​សមត្ថភាព​គ្រប់គ្រង​ប្រពន្ធ​និង​សមាជិកគ្រួសារ​រហូតដល់​ទៅ​១៦៧​នាក់ ដែល​បុរស​ដទៃទៀត​មិនអាច​ធ្វើបាន​ដូច​គាត់​។​មាន​ប្រពន្ធ​ចំនួន​៣៩​នាក់​ហើយ គាត់​នៅមាន​បំណង​ចង់​រៀបការ​ប្រពន្ធ​បន្ថែមទៀត លោក Chana ពិតជា​ខ្លាំង​មែន​។​​ជាធម្មតា លោក Chana តែងតែ​គេង​ក្នុង​បន្ទប់​មួយ ដែលមាន​ភរិយា​គេង​ក្បែរ​ពី ៦ ទៅ ៧ នាក់ ។ ក្នុងចំណោម​ភរិយា​ទាំង ៣៩​នាក់ មាន​ភរិយា ១០ នាក់ ដែល​លោក​បាន​រៀបការ​ក្នុង​ឆ្នាំ​តែមួយ ។​ក្នុង​មួយថ្ងៃ គ្រួសារ​របស់គាត់ ត្រូវការ​អង្ករ ៩០ គីឡូក្រាម និង​បន្លែ ៥៩ គីឡូក្រាម សម្រាប់​ដាំបាយ​និង​ធ្វើ​ម្ហូប​។​សមាជិកគ្រួសារ​នេះ មាន​ភារកិច្ច​រៀងៗ​ខ្លួន ដោយ​កូនស្រី​ធ្វើការ​ផ្ទះ ហើយ​កូនប្រុស​ធ្វើការ​ក្រៅ​ផ្ទះ មានដូចជា ធ្វើស្រែ​ចម្ការ និង​ឃ្លា​ល​សត្វ ជាដើម​។ លោក Chana និយាយថា “​ខ្ញុំ​ត្រូវ​មើលថែ​មនុស្ស​ច្រើន ប៉ុន្តែ​ខ្ញុំ​ចាត់ទុក​ខ្លួនឯង​ថា ជា​បុរស​ម្នាក់ មានសំណាង​” ។លោក Chana គឺជា​ប្រធាន​ក្រុម​អ្នក​កាន់សាសនា​គ្រិស្ត​ក្នុង​សហគមន៍ ជា​និកាយ ដែល​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៤២ ។ គ្រួសារ​របស់គាត់​រស់​នៅ​ដោយ​ពឹង​ផ្អែកលើ​កិច្ចការ​របស់​សមាជិក និង​ផ្នែក​ខ្លះ ដែល​បានមកពី​ការផ្ដល់​ដោយ​អ្នក​គោរព​សាសនា​៕ សុទ្ធ គឹម​សឿន​
​ 

Related