វិធី​សាស្រ្ត​ទាញ​យក Stock Firmware Original របស់​ទូរស័ព្ទ Samsung ក្នុង​ការ​តម្លើង​ទៅ​កាន់ វើសិន​កំណែ​ថ្មី!​

សួស្តីប្រិយមិត្ត របស់ខេមបូរីផត ទាំងអស់គ្នា ដោយសារតែមាន សំណូមពរ ក៏ដូចជាមានសារ Inbox មកកាន់ គេហទំព័រយើងខ្ញុំ ជាច្រើនទាក់ទងនឹង វិធីសាស្រ្ត ទាញយក Stock Firmware Original របស់ទូរស័ព្ទ Samsung ក្នុងការតម្លើងទៅកាន់ វើសិនកំណែថ្មី ហេតុដូច្នេះហើយ ទើបនៅក្នុងថ្ងៃនេះ យើងបានសម្រេចចិត្ត សរសេរនូវអត្ថបទមួយ បង្ហាញពី របៀប និងការណែនាំ មួយចំនួន នៃការតម្លើងវើសិននេះ។ ហើយចំពោះស្មាតហ្វូន ដទៃទៀតនោះ យើងខ្ញុំសូម លើកយកមកបង្ហាញជូន នាពេលក្រោយៗទៀត។

វិធី​សាស្រ្ត​ទាញ​យក Stock Firmware Original របស់​ទូរស័ព្ទ Samsung ក្នុង​ការ​តម្លើង​ទៅ​កាន់ វើសិន​កំណែ​ថ្មី!​

សម្រាប់វិធីក្នុងការតម្លើងវើសិន នៅលើស្មាតហ្វូន Samsung នេះដែរ គឺមិនមាន ភាពស៊ាំញ៉ាំច្រើនឡើយ គឺលោកអ្នកគ្រាន់តែ ធ្វើការទាញយក Firmware ពីគេហទំព័រមួយ (www.sammobile.com) ដែលត្រូវនឹង ស្មាតហ្វូនរបស់លោកអ្នក ហើយធ្វើការ Flash Firmware នោះជាមួយនឹង កម្មវិធី Odin ជាការស្រេច តែម្តង។ បញ្ជាក់ថា៖ ចំពោះវើសិន ដែលបានទាញយកនោះ ត្រូវប្រាកដថា ស្ថិតនៅក្នុងតំបន់អាស៊ី ហើយសម្រាប់ជម្រើស ដ៏ល្អនោះ មានដូចជា ប្រទេសថៃ, ស៊ាំងហ្គាពួរ……។

ក៏ប៉ុន្តែជាដំបូងនោះ គឺលោកអ្នក ត្រូវបង្កើតនូវ គណនីនៅក្នុង វេបសាយ Sammobile នេះជាមុនសិន ទើបអ្នក អាចទាញយក Firmware ដោយឥតគិតថ្លៃបាន។ ចង់ដឹងបន្ថែម សូមទស្សនារូបភាព ខាងក្រោមនេះ៖

វិធី​សាស្រ្ត​ទាញ​យក Stock Firmware Original របស់​ទូរស័ព្ទ Samsung ក្នុង​ការ​តម្លើង​ទៅ​កាន់ វើសិន​កំណែ​ថ្មី!​ វិធី​សាស្រ្ត​ទាញ​យក Stock Firmware Original របស់​ទូរស័ព្ទ Samsung ក្នុង​ការ​តម្លើង​ទៅ​កាន់ វើសិន​កំណែ​ថ្មី!​ វិធី​សាស្រ្ត​ទាញ​យក Stock Firmware Original របស់​ទូរស័ព្ទ Samsung ក្នុង​ការ​តម្លើង​ទៅ​កាន់ វើសិន​កំណែ​ថ្មី!​

បន្ទាប់មក វានឹងលោតផ្ទាំងថ្មីមួយ ដូចទៅនឹងរូបខាងក្រោមនេះ ដែលបញ្ជាក់ថា ការបង្កើតគណនីរបស់អ្នក ទទួលបានជោគជ័យ !!!

វិធី​សាស្រ្ត​ទាញ​យក Stock Firmware Original របស់​ទូរស័ព្ទ Samsung ក្នុង​ការ​តម្លើង​ទៅ​កាន់ វើសិន​កំណែ​ថ្មី!​

ក្រោយពីបានបង្កើតបានដោយជោគជ័យ ហើយនោះ ឥឡូវនេះអ្នកក៏អាច ទាញយក Firmware របស់អ្នក បានផងដែរ។ អ្នកអាចទស្សនាវីដេអូខាងក្រោមនេះបាន៖

ពេលដែលបាន ទាញយកចប់ហើយ គ្រាន់តែធ្វើការ Flash Firmware នោះជាមួយនឹងកម្មវិធី Odin ជាការស្រេចតែម្តង។ តែកុំភ្លេចថា មុននឹងចាប់ផ្តើម Flash នោះ សូមបើកទូរស័ព្ទរបស់អ្នក ក្នុងមុខងារ Download Mode ជាមុនសិន។

សរុបមកវិញ នេះគ្រាន់តែជា វិធីសាស្រ្តក្នុងការទាញយក Stock Firmware Original របស់ទូរស័ព្ទ Samsung ក្នុងការតម្លើងទៅកាន់ វើសិនកំណែថ្មី តែប៉ុណ្ណោះ។ ហើយប្រសិនបើ មិត្តអ្នកអាន ទាំងអស់គ្នា មានបញ្ហាត្រង់ កន្លែងណាមួយនោះ ពេលដែលទាញយក Firmware នោះ អាចបញ្ចេញជាមតិ នៅខាងក្រោមនេះបានណា!!!

  • ដោយ: Mai
  • 9:32 AM, 10 November
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ