Rooney ទះ​កំផ្លៀង​អ្នក​កីឡាកាស Barrett នៅសង្វៀន RAW


Rooney ទះ​កំផ្លៀង​អ្នក​កីឡាកាស Barrett នៅសង្វៀន RAW

Wayne Rooney ដែល​ជា​កីឡាករ​បាល់ទាត់​ដ៏​ជោគជ័យ​ម្នាក់​នៅ​ក្លិបManchester United បាន​ផ្តល់​មេរៀន​ដ៏​មិន​គួរ​ឲ្យ​ជឿ​មួយ​ដល់​អ្នក​កីឡាកាសWade Barrett ក្នុង​សង្វៀន Raw។

 

Rooney ទះ​កំផ្លៀង​អ្នក​កីឡាកាស Barrett នៅសង្វៀន RAW

 

រឿង​ហេតុ​ខាង​លើ​កើត​ឡើង​នៅ​ការ​ប្រកួត​របស់​ស្ថាប័ន WWE ក្នុង​ទីក្រុង Manchester បន្ទាប់​ពី​អ្នក​កីឡាកាស Barrett បាន​ស្រែក​ដាក់ ខ្សែ​ប្រយុទ្ធ​ក្រុម Man Utd ដែល​កំពុង​ឈរ​មើល​ការ​ប្រកួត។

 

ក្រោយ​និយាយ​ដៀមដាម​មិន​អស់​ចិត្ត Barrett បាន​ចុះ​ពី​សង្វៀន​រួច​ដើរ​ទៅ​ជិត Rooney តែ​ត្រូវ​កីឡាករ​វ័យ​៣០ឆ្នាំ ​ទះ​មួយ​កំផ្លៀង​ចំ​ថ្ពាល់​ខាង​ឆ្វេង។

 

កាល​ពី​ដើម​ឆ្នាំ អ្នក​កីឡាកាស Barrett ធ្លាប់​ប៉ះ​ទង្គិច​ពាក្យ​សំដី​ជាមួយ​កីឡាករ Rooney ម្តង​ដែរ ដែល​កាលណោះ គេ​បាន​ចំអក ថា Rooney ធ្វើ​ពុត​ជា​ដួល​ក្នុង​ការប្រកួត FA Cup ទល់​នឹង​ក្រុម Preston North End FC។

 

ទោះ​បី​ជា​កីឡាកាស អាច​ជា​ការ​សម្ដែង​ក៏​ពិត​មាន ប៉ុន្តែ​ហេតុការណ៍​​នោះ​ពិតជា​ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដែល​កីឡាករ​បាល់ទាត់​ម្នាក់​ហ៊ាន​ទៅ​ទះកំផ្លៀងអ្នក​កីឡាកាស ជើងឯក​កម្មវិធី Intercontinental រហូត​ដល់​៥​សម័យកាល៕

 

 

ចុចអាន៖ Rooney ចង់ឈ្នះ​ Champions League ម្ដង​ទៀត

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ caughtoffside