ឡៅ ស៊ីណាត ចង់​សងសឹក​ ​បឺត ខាំ ​ប្រសិន​បើ​មាន​ឱកាស

ឡៅ ស៊ីណាត ចង់​សងសឹក​ ​បឺត ខាំ ​ប្រសិន​បើ​មាន​ឱកាស

ខ្លា​ចាស់ ឡៅ ស៊ីណាត មិន​អស់​ចិត្ត​ចំពោះ​ការ​ចាញ់ បឺត ខាំ ​ត្រឹម​ទឹក​ទី​២​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ជើង​ឯក​ខារ៉ាបាវ​រដូវ​កាល​ទី​២ ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ទេ ហើយ​ប្រសិន​បើ​ខាង​អ្នក​រៀប​ចំ​អាច​ឱ្យ​រូប​គេ​ឡើង​ប្រកួត​សងសឹក នោះ​លោក​នឹង​ព្រម​ភ្លាម​ដោយ​មិន​មាន​លក្ខខណ្ឌ។

 

ឡៅ ស៊ីណាត ចង់​សងសឹក​ ​បឺត ខាំ ​ប្រសិន​បើ​មាន​ឱកាសឡៅ ស៊ីណាត

 

ជំនួប​រវាង​ជើង​ខ្លាំង​ចាស់​វស្សា​ទាំង​ពីរ​ខាង​លើ​នៅ​សង្វៀន​​​បាយ័ន​ស្ទឹង​មាន​ជ័យ​ដណ្ដើម​យក​ខ្សែ​ ក្រវាត់​ជើង​ឯក​ខារ៉ាបាវ​រដូវ​កាល​ទី​២ ​ហាក់​ដូច​ជា​មិន​សូវ​ជា​ស្វិតស្វាញ​ឱ្យ​អ្នក​គាំទ្រ​ហ៊ោកញ្ជ្រៀវ​ប៉ុន្មាន​នោះ​ទេ ដោយ​បាន​ត្រឹម​តែ​ទឹក​ទី​២ បឺត ខាំ ​អាច​ផ្ដួល ឡៅ ស៊ីណាត​បាន​បាត់​ទៅ​ហើយ ដោយ​ប្រើ​ជង្គង់​របស់​គេ។ ដោយសារ​តែ​ប្រកួត​មិន​ទាន់​អស់​កម្លាំង​យ៉ាង​នេះ​ហើយ​​ទើប​ធ្វើ ឡៅ ស៊ីណាត មិន​អស់​ចិត្ត​ចំពោះ​ការ​ប្រកួត​នេះ​ទេ ហើយ​ចង់​ឡើង​ប្រកួត​សងសឹក​វិញ ប្រសិន​បើ​អាច​មាន​ឱកាស។

 

“ធ្វើ​មិច​បើ​លទ្ធផល​អីចឹង​ទៅ​ហើយ​អូន​អើយ… បង​ក៏​មិន​ចង់​ចាញ់​ដែរ តែ​វា​អីចឹង​ទៅ​ហើយ។ បើ​មាន​ឱកាស គេ​រៀប​ឱ្យ​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់​វិញ បង​ឡើង​វ៉ៃ ហើយ​នឹង​ប្រយ័ត្ន​ជាង​មុន មិន​ឱ្យ​ភ្លាត់​ស្នៀត​ទៀត​ទេ”។ សម្ដី ឡៅ ស៊ីណាត ​ប្រាប់ Sabay ។

 

ចំពោះ​ប្រាក់​រង្វាន់​ជើង​ឯក​ខារ៉ាបាវ​រដូវ​កាល​ទី​២​នេះ បឺត ខាំ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទទួល​បាន​៥​ពាន់​ដុល្លារ ឡៅ ស៊ីណាត​លេខ​២​ទទួល​បាន​៣​ពាន់​ដុល្លារ ៕

 

​អត្ថបទ៖ មុន្នី រម្យ