ប្រភព​មួយ​ទម្លាយ​ថា ម្ចាស់​មេដាយ​មាស​ពិភព​លោក​ កែ ឡេង ល្បី​នៅ​​​អឺរ៉ុប​ជាង​អាស៊ី

ប្រភព​មួយ​ទម្លាយ​ថា ម្ចាស់​មេដាយ​មាស​ពិភព​លោក​ កែ ឡេង ល្បី​នៅ​​​អឺរ៉ុប​ជាង​អាស៊ី

ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភព​លោក​ពីរ​សម័យ​របស់​កម្ពុជា​គឺ​វីរនារី​ កែ ឡេង​ ត្រូវ​បាន​ប្រភព​ជិត​ស្និទ្ធ​​មួួ​យ​ទម្លាយ​ឲ្យ​ដឹង​ថា​ ប្រជា​ប្រិយភាព​របស់​គាត់​ល្បី​ខ្ទរខ្ទារ​នៅ​ទ្វីប​អឺរ៉ុប​ជាង​នៅ​ទ្វីប​អាស៊ី។

 

ប្រភព​មួយ​ទម្លាយ​ថា ម្ចាស់​មេដាយ​មាស​ពិភព​លោក​ កែ ឡេង ល្បី​នៅ​​​អឺរ៉ុប​ជាង​អាស៊ី កែ ឡេង ពេល​មក​ដល់ភ្នំពេញ

 

ប្រភព​ព័ត៌មាន​ជិត​ស្និទ្ធ​នឹង​អ្នក​ស្រី​ កែ ឡេង សុំ​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​២០១៣​ កម្ពុជា​បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​​ជា​ច្រើន​នៅ​ទ្វីប​អឺរ៉ុប​ស្គាល់​យ៉ាង​ច្បាស់​អំពី​ភាព​ខ្លាំង​ផ្នែក​កីឡា​ប៉េតង់​របស់​កម្ពុជា​ ជា​ពិសេស​អ្នក​ស្រី​ កែ ឡេង​ ​ដែល​បាន​ឈ្នះ​មេដាយ​មាស​ពិភព​លោក ខណៈ​ពេល​​នោះ​កម្ពុជា​ឈ្នះ​បាន​មេដាយ​មាស​១​ និង​សំរឹទ្ធ​៣។

 

ប្រភព​ព័ត៌មាន​បន្ថែម​ថា ដោយ​សារ​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣​នោះ​រៀប​ចំ​ប្រកួត​នៅ​ប្រទេស​បារាំង​ ហើយ​អ្នក​ចូល​រួម​ភាគ​ច្រើន​ពី​ទ្វីប​អឺរ៉ុប​ ដូច្នេះ​ហើយ​ទើប​បាន​ជា​ពួក​គេ​ដឹង​ថា កែ ឡេង​ ជា​​កីឡា​ការិនី​ដ៏​ពូកែ​ និង​មាន​ទេព​កោសល្យ​បំផុត។ ចំពោះ​បណ្តា​ប្រទេស​នៅ​ទ្វីប​អាស៊ី​វិញ​មិន​សូវ​ចាប់​អារម្មណ៍​ ឬ​ស្គាល់​កែ​ ឡេង​ ប៉ុន្មាន​ឡើយ​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​ ប៉ុន្តែ​ឆ្នាំ​២០១៥​នេះ​ កែ ឡេង​ បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​នៅ​អាស៊ី​កាន់​តែ​ភ្លឺ​ភ្នែក​នៅ​ពេល​គាត់​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ជា​លើក​ទី​ពីរ​នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ។

 

ជាក់​ស្តែង​ក្នុង​ពិធី​ជប់​លៀង​អបអរសាទរ​ដើម្បី​បិទ​​កម្មវិធី​​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​លើក​ទី​១៥​ នៅ​ប្រទេស​ថៃ ​គណៈប្រតិភូ​ដែល​បាន​ចូល​រួម​ ជា​ពិសេស​បណ្តា​ប្រទេស​មក​ពី​ទ្វីប​អឺរ៉ុប​បាន​លើក​ដៃ​ស្វាគមន៍​ និង​អបអរសាទរ​យ៉ាង​ខ្លាំង​ដល់​អ្នក​ស្រី​ កែ ឡេង។

 

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ក្រុម​កីឡាករ​ កីឡា​ការិនី​កម្ពុជា​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ ពួក​គាត់​មិន​បាន​សម្រាក​ទេ​គឺ​ព្យាយាម​ហ្វឹកហាត់​កាន់​តែ​ខ្លាំង​ថែម​ទៀត​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជើង​ឯក​ប៉េតង់​ទ្វីប​អាស៊ី​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ៕

 

សូម​ទស្សនា​វីដេអូ​

 

 
អត្ថបទ៖ ​ជាន ចាន់រ៉ា