គ្រូពិន័យ អោយសិស្សដើរ ដោយបាតដៃ រហូតដល់ហូរឈាមរហាម

ចិន៖​ មន្រ្តីរបស់អនុវិទ្យាល័យ Xixiang នៅក្នងទីក្រុង Shenzhen ភាគខាងត្បូងខេត្ត Guangdong ប្រទេសចិន​បានចេញមុខសុំទោសជាសាធារណៈ ក្រោយពីគ្រូម្នាក់​ បានពិន័យសិស្សរបស់ខ្លួន ឲ្យដើរដោយដៃរហូតចេញឈាមរហាមតែម្តង ជាការពិន័យ ដែលពួកគេបានគេចម៉ោងរៀន។ 

រឿងនេះត្រូវបានបែកធ្លាយ ក្រោយពីឳពុកម្តាយរបស់សិស្សទាំងនោះ បានប្រទះឃើញរូបថតដៃ របស់កូនខ្លួនមានរបួស និងប្រឡាក់ដោយឈាម។ ក្រោយពីមានការសួរនាំពីឳពុកម្តាយ សិស្សទាំងនោះបានប្រាប់ថា ដោយសារពួកគេព្យាយាម គេចម៉ោងអប់រំកាយ ទើបត្រូវគ្រូអប់រំកាយពិន័យអោយដើរដោយដៃបែបនេះ។ ក្រោយពីការសួរចម្លើយរួចមក គ្រូអប់រំកាយរូបនោះបានសារភាពថា ខ្លួនពិតជាបានពិន័យឲ្យសិស្សទាំងនោះ ដើរដោយដៃពិតមែន។

តែវាជារឿងចំឡែកណាស់ ដែលសិស្សទាំងនោះ មិនបានបន្ទោសមកលើគ្រូរូបនោះទេ ថែមទាំងបាននិយាយ ការពារគ្រូរបស់ពួកគេទៀត ដោយបាននិយាយថា កំហុសទាំងនេះជាកំហុសរបស់ពួកគេ ដែលពួកគេព្យាយាមគេចម៉ោងរៀន ទើបត្រូវគ្រូពិន័យបែបនេះ។ បច្ចុប្បន្នមន្ទីរអប់រំ បានតម្រូវអោយសាលា និងគ្រូអប់រំកាយរូបនោះ ទៅសុំទោសសិស្ស និងអាណាព្យាបាលសិស្សដល់ផ្ទះ ហើយថែមទាំងតម្រូវ អោយសាលាចេញសងថ្លៃព្យាបាលទាំងអស់ ទៅលើពួកសិស្សដែលត្រូវបានរងការពិន័យទាំងនោះផងដែរ៕

គ្រូពិន័យ អោយសិស្សដើរ ដោយបាតដៃ រហូតដល់ហូរឈាមរហាមគ្រូពិន័យ អោយសិស្សដើរ ដោយបាតដៃ រហូតដល់ហូរឈាមរហាម
លិខិតសុំទោសដែលចេញដោយសាលា

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត