​អតីត​​មិត្ត​ស្រី​ទម្លាយ​ហេតុផល​​ចែក​ផ្លូវ​ជាមួយ ទិនហ្វី

​អតីត​​មិត្ត​ស្រី​ទម្លាយ​ហេតុផល​​ចែក​ផ្លូវ​ជាមួយ ទិនហ្វី

តារា​សម្ដែង​វ័យ ៤៤ ឆ្នាំ​​ Athena Chu បាន​និយាយ​ពី​រឿង​ស្នេហា​រវាង​ខ្លួន​និង “ស្ដេច​កំប្លែង​ហុងកុង” ជា​លើក​ទី​មួយ ក្រោយ​​បែក​គ្នា​អស់​រយៈពេល​ជាង ២០ ឆ្នាំ។

 

​អតីត​​មិត្ត​ស្រី​ទម្លាយ​ហេតុផល​​ចែក​ផ្លូវ​ជាមួយ ទិនហ្វី

 

Athena Chu និង Stephen Chow បាន​ជួប​និង​ស្រលាញ់​គ្នា​ក្នុង​ឆ្នាំ​ ១៩៩២ នៅ​ពេល​សហការ​គ្នា​ក្នុង​រឿង “Fight Back to School 2”។ តារា​សម្ដែង​ទាំង​ពីរ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​ក្រោយ​ស្រលាញ់​គ្នា​បាន ៣ ឆ្នាំ។ នៅ​ពេល​នោះ Athena ប្រកាស​ថា​រវាង​ខ្លួន​និង ទិន ហ្វី​គឺ​អស់​និស្ស័យ​នឹង​គ្នា​គ្មាន​អ្វី​ត្រូវ​និយាយ​ទៀត បើ​ជួប​គ្នា​នៅ​ថ្ងៃ​ក្រោយ​ក៏​មិន​មែន​មិត្តភ័ក្ដិ​នឹង​គ្នា​ទៀត​ដែរ។

 

យ៉ាងណាមិញ​នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​មួយ​នៅ​ពេល​ថ្មី​ៗ​នេះ Athena បាន​ផ្លាស់​ប្ដូរ​ការ​គិត​ចំពោះ​ចំណង​ស្នេហ៍​មួយ​នេះ។ ក្នុង​កែវ​ភ្នែក​របស់​នាង ហេតុផល​ដែល​នាំ​ឲ្យ​ពួក​គេ​បែក​គ្នា​បាន​ផ្លាស់​ប្ដូរ។ “កំហុស​ឆ្គង​មិន​ស្ថិត​នៅ​តែ​​ភាគី​ម្ខាង តែ​នៅ​ទាំង​សង​ខាង។ ខ្ញុំ​ក៏​មាន​ភាព​រឹងរូស​របស់​ខ្ញុំ គេ​ក៏​មាន​ភាព​ឆ្មើង​ឆ្មៃ​ផ្ទាស់​ខ្លួន។ ពួក​យើង​ស្រលាញ់​គ្នា​ដោយ​​ភាគី​ទាំង​សង​ខាង​មាន​ភាព​ទាក់​ទាញ​រៀង​ៗ​ខ្លួន ប៉ុន្តែ​ដើម្បី​កាន់​ដៃ​គ្នា​ដើរ​ទៅ​​ដល់​ទី​បញ្ចប់​​ត្រូវ​មាន​​ភាព​ដូច​គ្នា​ទាំង​ការ​គិត​និង​ជំហរ”។ តារា​សម្ដែង​ស្រី​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គំនិត​ផ្ទុយ​ពី​គ្នា​ជា​មូលហេតុ​នាំ​ឲ្យ​ចំណង​ស្នេហា​មួយ​នេះ​ត្រូវ​ប្រេះ​ស្រាំ។​

 

​អតីត​​មិត្ត​ស្រី​ទម្លាយ​ហេតុផល​​ចែក​ផ្លូវ​ជាមួយ ទិនហ្វី

 

Athena Chu ទទួល​ស្គាល់​ថា​ធ្លាប់​មាន​រយៈ​ពេល​មួយ​នាង​ឈឺចាប់​​ខ្លាំង​ក្រោយ​ពេល​បែក​គ្នា។ នាង​ត្រូវ​ចំណាយ​ពេល​អស់​បី​ឆ្នាំ​ដើម្បី​ធ្វើ​ចិត្ត​ឡើង​វិញ និង​រៀន​ចេះ​ស្រលាញ់​ខ្លួន​ឯង។ “រឿង​គ្រប់​យ៉ាង​បាន​ក្លាយ​ទៅ​ជា​អតីតកាល​ទៅ​ហើយ។ នៅ​ពេល​នេះ​ខ្ញុំ​អរគុណ​មនុស្ស​ទាំង​ឡាយ​ណា​ដែល​បាន​​ឆ្លង​កាត់​ជីវិត​ខ្ញុំ។ ទោះ​ល្អ​ឬ​អាក្រក់​ក្ដី ពួក​គេ​សុទ្ធ​តែ​បាន​​ជះ​ឥទ្ធិពល​មក​លើ​ជីវិត​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដូច​សព្វ​ថ្ងៃ”។ តារា​សម្ដែង​ចែក​រំលែក។​

 

ក្រោយ​បែក​ពី ទិន ហ្វី Athena Chu មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​កវីនិពន្ធ​ចម្រៀង Paul Wong។ អ្នក​ទាំង​ពីរ​បាន​ស្វែង​យល់​ចិត្ត​គ្នា​អស់​រយៈ​ពេល​១០ ឆ្នាំ មុន​ពេល​សម្រេច​ចិត្ត​​រៀបការ​ក្នុង​ឆ្នាំ ២០១២។ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​មាន​កូន​ស្រី​ម្នាក់។ Athena បាន​ឲ្យ​ដឹង​ថា​ស្វាមី​​នាង​ជាមួយ​មនុស្ស​បែប​ប្រពៃណី និង​មាន​គំនិត​ដូច​នាង ដែល​ជា​អ្វី​នាង​​ចង់​បាន៕

 

​អតីត​​មិត្ត​ស្រី​ទម្លាយ​ហេតុផល​​ចែក​ផ្លូវ​ជាមួយ ទិនហ្វី

 

ចុចអាន៖ជីវិត​រសាត់​អណ្ដែត ក្រោយ​២០ឆ្នាំ​​របស់​តួ​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ giaitri