ថន លក្ខិណា ស្រវា​​យក​ទាំង​ពីរ​

ថន លក្ខិណា ស្រវា​​យក​ទាំង​ពីរ​

ថន​ លក្ខិណា ​ប្រាប់​ថា​ពេញ​ចិត្ត​នឹង​អាជីព​​សម្តែង​ជាង​​ពិធីការនី​ ព្រោះ​វា​ជា​ក្តី​ស្រ​មៃ​តាំង​ពី​តូច​មក​ម្ល៉េះ​ប៉ុន្តែ​ទោះ​យ៉ាង​ណា​ ក៏​មិន​អាច​បោះ​បង់​ពិធី​ការិនី​បាន​ដែរ។ នាង​ថា ​​ក្នុង​​នាម​ជា​អ្នក​សិល្បៈ​ ត្រូវ​ចេះ​ឲ្យ​បាន​ច្រើន​មុខ​ទើប​ល្អ។

 

“ ក្តី​ស្រមៃ​តាំង​ពីតូច​មក​ ខ្ញុំ​ស្រលាញ់ ​និង​ប៉ង​ប្រាថ្នា​ចង់​ក្លាយ​ជា​តារា​សម្ដែង ប៉ុន្តែ​ឥឡូវ​បាន​ទាំង​ពិធីការិនី​ទៀត​ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ទៅ​តាម​ហ្នឹង​ ធម្មតា​ទេ​បង​ អ្នក​សិល្បៈ​ត្រូវ​តែ​ចេះ​ឲ្យ​បាន​ច្រើន​មុខ​ចឹង​ហើយ​”។ លក្ខិណា ថ្លែង​កាល​កាត់​ចំណង​ដៃ ឈិន ច័ន្ទ​សុធារី។

 

ថន លក្ខិណា ស្រវា​​យក​ទាំង​ពីរ​

 

ថន លក្ខិណា​ កំពុង​តែ​មមាញឹក​ខ្លាំង​ជាមួយ​នឹង​អាជីព​ពិធីការនី ​និង​សម្ដែង​ រក​ពេល​ដក​ឃ្លា​មិន​បាន​ ប៉ុន្តែ​នាង​ប្រាប់​ថា​សប្បាយ​​​ចិត្ត​នឹង​អាជីព​ទាំង​នេះ ។

 

“ចាស​បង…​ឥឡូវ​មមាញឹក​ណាស់​បង​ធ្វើ​​ពិធីការិនី​ផង​ សម្ដែង​ផង​ ណាមួយ​ក្នុង​ឆ្នាំ​នេះ​ខ្ញុំ​ជាប់​រវល់​​ត្រៀម​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​​​ផ្នែក​ធនាគារ​ទៀត​​​ដូច្នេះ​ការងារ​សិល្បៈ​មួយ​ចំនួន​ក៏​មិន​សូវ​បាន​ទទួល​ដែរ​”។ លក្ខិណា បន្ថែម។

 

ថន លក្ខិណា ស្រវា​​យក​ទាំង​ពីរ​

 

តួ​ស្រី​ក្នុង​រឿង “អាប​ពាក់​មួក​សុវត្ថិភាព” បន្ត​ឲ្យ​ដឹង​ថា​ ទាំង​ពិធីការិនី​ និង​សម្ដែង​​លំបាក​ខុស​គ្នា​ផង​ដែរ ត្រង់​ថា​ ការ​និយាយ​គឺ​ត្រូវ​រក​ពាក្យ​ពេចន៍​សម្រាប់​ទាក់​ទាញ​ទស្សនិកជន​ ចំណែក​ឯ​ការ​សម្ដែង​ត្រូវ​ការ​បញ្ចូល​អារម្មណ៍​​ឬ​មនោសញ្ចេតនា​ដើម្បី​ឲ្យ​ទស្សនិកជន​ចូល​តួ​ទៅ​តាម​​ហ្នឹង។

 

“បើ​និយាយ​ពី​ពិធីការនី​និង​ សម្ដែង​ទាំង​ពីរ​ហ្នឹង​ម្យ៉ាង​ម្នាក់​ទេ​បង មួយ​ណា​ក៏​ពិបាក​ដែរ សំខាន់​យើង​ចេះ​តស៊ូ​ និង​រៀន​សូត្រ​តាម​រៀម​ច្បង​​មុន​ៗ​ ជា​ពិសេស​ធ្វើ​យ៉ាង​ណា ក៏​ដោយ​ដើម្បី​ឲ្យ​ទស្សនិកជន​សប្បាយ​ចិត្ត​ទៅ​តាម​អ្វី​ដែល​យើង​កំពុង​ធ្វើ”។ លក្ខិណា បញ្ជាក់។​

 

ក្នុង​ឱកាស​ឆ្នាំ​២០១៥​នេះ​ លក្ខិណា ទទួល​ថត​រឿង​បាន​ ប្រហែល​ជា​៣​រឿង​ដែរ ហើយ​ថ្មីៗ​នេះ​ទើប​ទទួល​ថត​​​រឿង​ “វិស្សមកាល​មរណៈ”​ឲ្យ​ផលិត​កម្ម​ចក្រវាល​​ពេជ្រ​ភាព​យន្ត​ ដែល​ទើប​ធ្វើ​ពិធី​ក្រុងពាលី​ចេញ​ថត​ម្សិលមិញ៕

 

 ៥ ម៉ូដ​ច្នៃ​ពី​ក្រដាស​កាសែត ស្អាត​​ប្លែក​មិន​ធ្លាប់​ឃើញ

 

ភាពយន្ត​ថ្មី​របស់ Angelina Jolie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

 

អត្ថបទ៖ ថា ម៉ាលីដា