ល្ងាចនេះ​និងថ្ងៃស្អែក ​លោក សម រង្ស៊ី​ និង កឹម សុខា​ នឹងជួបពលរដ្ឋខ្មែរ​រស់នៅជប៉ុន

រាជធានីភ្នំពេញ ​៖ អនុប្រធានគណបក្សសង្រ្គោះជាតិ​ លោក កឹម សុខា ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម(Facebook) Page ​ផ្លូវការរបស់​លោកបង្ហោះនៅ​ព្រឹកថ្ងៃទី០៩ វិច្ឆិកានេះថា​ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ​លោក និងលោក សម រង្ស៊ី​ ព្រមទំាងគណៈប្រតិភូ​គណបក្សសង្គ្រោះជាតិ​បានទៅដល់ប្រទេសជប៉ុនហើយ ។

បើតាមលោក​ កឹម សុខា ​នៅក្នុងប្រទេសជប៉ុន ​គណៈប្រតិភូគណបក្ស​សង្រ្គោះជាតិ​នឹងជួប​ជាមួយសមាជិកព្រឹទ្ធសភា ​សមាជិករដ្ឋសភា ​ប្រធានគណបក្សប្រឆាំង​ និង​សមាជិក​រាជរដ្ឋាភិបាលជប៉ុន​ ។ ជាមួយគ្នានេះដែរ​ ​នៅល្ងាចថ្ងៃទី១០-១១ វិច្ឆិកា​ មេដឹកនំាគណបក្សក្រៅ​រដ្ឋាភិបាលទំាងពីររូបនឹង​ជួបជាមួយសហគមន៍ខ្មែរ​​ដែលរស់នៅក្នុង​ប្រទេស​ជប៉ុន ៕