ការ​ទស្សន៍ទាយ​អំពី​ជោគ​ជតារាសី​​របស់​ក្រុមហ៊ុន​ Apple សម្រាប់​ឆ្នាំ​២០១៦

ការ​ទស្សន៍ទាយ​អំពី​ជោគ​ជតារាសី​​របស់​ក្រុមហ៊ុន​ Apple សម្រាប់​ឆ្នាំ​២០១៦

ស្រប​ពេល​ដែល​ឆ្នាំ​​ថ្មី​​កំពុង​ឈាន​ចូល​មក​ដល់​ អ្នក​វិភាគ​របស់​ក្រុមហ៊ុន​ជួញ​ដូរ​ភាគហ៊ុន​​ Wall Street ​លោក​ Daniel Ives ​បាន​ធ្វើ​ការ​ទស្សន៍ទាយ​អំពី​​អ្វី​ដែល​អាច​នឹង​កើត​មាន​ឡើង​ចំពោះ​ក្រុមហ៊ុន​ Apple នៅ​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ។

 

 

១. ចំនួន​នៃ​ការ​លក់​ទូរស័ព្ទ​ iPhone អាច​នឹង​មាន​ការ​ភ្ញាក់​ផ្អើល

 

ការ​ទស្សន៍ទាយ​អំពី​ជោគ​ជតារាសី​​របស់​ក្រុមហ៊ុន​ Apple សម្រាប់​ឆ្នាំ​២០១៦​​​​​​​​

​​​​​​​​​​​​​ទូរស័ព្ទ​ iPhone របស់​ក្រុមហ៊ុន​ Apple នឹង​​ទទួល​បាន​ចំនួន​លក់​ដែល​ច្រើន​​ជាង​ការ​ប៉ាន់​ស្មាន​របស់​ Wall Street​ ​ភាគ​ច្រើន​គឺ​បាន​ពី​ការ​លក់​ iPhone 6s។ គួររំលឹក​ថា​ iPhone 6s ទទួល​បាន​ការ​ពេញ​និយម​ខ្លំាង​រហូត​ដល់​បាន​បំបែក​កំណត់​ត្រា​លក់​បាន​១៣​លាន​គ្រឿង​​ក្នុង​មួយ​សប្ដាហ៍​ដំបូង។ ចំពោះ​ iPhone 7 ដែល​រំពឹង​ថា​នឹង​ចេញ​នៅ​​ខែ​កញ្ញា​ឆ្នាំ​ ២០១៦​ ឬ​អាច​នឹង​ចេញ​មុន​ពេល​កំណត់​​នោះ​ ក៏​រំពឹង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ដែរ។

 

 

២. សេវាកម្ម​​មើល​ទូរទស្សន៍​តាម​អ៊ីនធឺណិត​របស់​ Apple នឹង​លេច​ជា​រូបរាង​ឡើង​​​​

 

ការ​ទស្សន៍ទាយ​អំពី​ជោគ​ជតារាសី​​របស់​ក្រុមហ៊ុន​ Apple សម្រាប់​ឆ្នាំ​២០១៦

 

​​លោក​ Daniel Ives រំពឹង​​ថា ​​សេវាកម្ម​មើល​ទូរទស្សន៍​តាម​អ៊ីនធឺណិត​របស់​ Apple​ ​នឹង​ប្រកាស​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៦។ កាលពី​ថ្មីៗ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​ក្រុមហ៊ុន​ Apple ​បាន​ចរចា​ជា​មួយ​នឹង​ក្រុមហ៊ុន​មួយ​ដើម្បី​បង្កើត​កញ្ចប់​សេវាកម្ម​​ទូរទស្សន៍​ដ៏​ល្អ​សម្រាប់​មើល​តាម​អ៊ីនធឺណិត។

 

 

៣. ប្រទេស​ចិន​នៅ​តែ​ជា​ផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ Apple​​​​​​​​

 

ការ​ទស្សន៍ទាយ​អំពី​ជោគ​ជតារាសី​​របស់​ក្រុមហ៊ុន​ Apple សម្រាប់​ឆ្នាំ​២០១៦

 

​ប្រទេស​ចិន​គឺ​ជា​​ប្រភព​ចំណូល​ដ៏​ធំ​​ទី​ពីរ​សម្រាប់​ក្រុមហ៊ុន​ Apple​ បន្ទាប់​ពី​សហរដ្ឋអាមេរិក។ ​លោក​ Daniel Ives ​ទស្សន៍ទាយ​ថា​​ប្រទេស​ចិន​នឹង​ជា​ទីផ្សារ​ដែល​មាន​តម្លៃ​ ១០០​ពាន់​លាន​ដុល្លារ​ចំពោះ​ Apple សម្រាប់​ការ​លក់​ទូរស័ព្ទ​ iPhone ហើយ​វា​នឹង​ក្លាយ​ជា​ទីផ្សារ​ដ៏​ធំ​ទី​មួយ​នៅ​ចុង​ឆ្នាំ​២០១៧។

 

 

៤. iPad Pro នឹង​អាច​ស្ដារ​មុខមាត់​របស់​ iPad បាន​ឡើង​វិញ

 

ការ​ទស្សន៍ទាយ​អំពី​ជោគ​ជតារាសី​​របស់​ក្រុមហ៊ុន​ Apple សម្រាប់​ឆ្នាំ​២០១៦

 

បរិមាណ​លក់​​ផលិតផល​ iPad បន្ត​ធ្លាក់​ចុះ​ជា​ដរាប​ក្នុង​រយៈ​ពេល​៧​ត្រី​មាស​ចុង​ក្រោយ​នេះ ប៉ុន្តែ​លោក​ Daniel លើក​ឡើង​ថា​ iPad Pro នឹង​អាច​បង្កើត​បរិមាណ​លក់​របស់​ iPad បាន​ឡើង​វិញ។

 

 

៥. Apple នឹង​បង្កើន​ការ​វិនិយោគ​ទៅ​លើ​គម្រោង​ការ​ផលិត​រថយន្ត​របស់​ខ្លួន

 

ការ​ទស្សន៍ទាយ​អំពី​ជោគ​ជតារាសី​​របស់​ក្រុមហ៊ុន​ Apple សម្រាប់​ឆ្នាំ​២០១៦

 

រថយន្ត​របស់​ក្រុមហ៊ុន​ Apple ដែល​គេ​ដាក់​ឈ្មោះ​ថា ​ជា​​គម្រោង​ Titan ​នឹង​បន្ត​ជា​ព័ត៌មាន​ដ៏​ក្ដៅ​គគុក​មួយ​​នៅ​ឆ្នាំ​ក្រោយ​ ដោយ​សារ​​នៅ​តែ​​ក្រុមហ៊ុន​បន្ត​ជួល​អ្នក​ជំនាញ​​ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​វិស័យ​យានយន្ត​សម្រាប់​​គម្រោង​ការ​នេះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Daniel៕

 

 

ចុច​អាន៖ ចំណុច​ពិសេស​ទាំង​៥​ដែល​អាច​នឹង​មាន​លើ​ iPhone 7 និង​ 7 Plus

 

ការ​ទស្សន៍ទាយ​អំពី​ជោគ​ជតារាសី​​របស់​ក្រុមហ៊ុន​ Apple សម្រាប់​ឆ្នាំ​២០១៦

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង
ប្រភព៖ Investors​​​​​​​​​​​​​

នាំមកជូនដោយ

ការ​ទស្សន៍ទាយ​អំពី​ជោគ​ជតារាសី​​របស់​ក្រុមហ៊ុន​ Apple សម្រាប់​ឆ្នាំ​២០១៦