កម្មវិធី​ទូរសព្ទ​​បី​ បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​សង្គម

កម្មវិធី​ទូរសព្ទ​​បី​ បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​សង្គម

សព្វថ្ងៃ​មាន​កម្មវិធី​ទូរសព្ទ​ដែល​បង្កើត​ឡើង​ដោយ​យុវជន​ខ្មែរ​មាន​ច្រើន​សន្ធឹកសន្ទាប់ តែ​បើ​និយាយ​ពី App ដែល​បង្កើត​​ដើម្បី​ជួយ​ដល់​សង្គម មាន​តិច​តួច​ប៉ុណ្ណោះ។ App បច្ចុប្បន្ន​ដែល​ឃើញ​ថា​​បង្កើត​ឡើង​ក្នុង​គោល​បំណង​បម្រើ​ជា​ប្រយោជន៍​ដល់​សង្គម​មាន​ចំនួន​បី​គឺ Gesture Translator, Krousar Komrou (គ្រួសារ​គំរូ) និង 7Plus។

 

Gesture Translator ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​យុវជន​បច្ចេកវិទ្យា​ខ្មែរ​មួយ​ក្រុម​ឈ្មោះ The Khmer Nerd។ ដោយ​ឃើញ​ពី​ការ​លំបាក​ក្នុង​ការ​ទាក់ទង​របស់​ជន​ពិការ​គថ្លង់​ជាមួយ​នឹង​អ្នក​នៅ​ជុំវិញ ទើប The Khmer Nerd សម្រេច​រួម​គ្នា​បង្កើត​កម្មវិធី​ទូរសព្ទ​មួយ​ដែល​អាច​ជួយ​បកប្រែ​ភាសា​គ​ទៅ​ជា​អក្សរ​និង​សំឡេង ​ងាយ​ស្រួល​សម្រាប់​អ្នក​មាន​កាយ​សម្បទា​ល្អ ទាក់ទង​នឹង​ជនពិការ​។

 

កម្មវិធី​ទូរសព្ទ​​បី​ បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​សង្គម

 

គម្រោង​បង្កើត Gesture Translator ធ្លាប់​ដណ្ដើម​បាន​លេខ១​ក្នុង​កម្មវិធី Hack+Marathon (ហៅ​កាត់​ថា Hack​athon) នា​ព្រឹត្តិការណ៍​នៃ​ការ​ជួបជុំ​អភិវឌ្ឍ​បច្ចេកវិទ្យា Google GDG DevFest Cambodia 2015 កាល​ពី​ពេល​កន្លង​ទៅ។ ​បច្ចុប្បន្ន App នេះ​នៅ​ពុំ​ទាន់​រួចរាល់​ទាំង​ស្រុង​សម្រាប់​ការ​ប្រើប្រាស់​នៅ​ឡើយ​ទេ ដូច្នេះ The Khmer Nerd ត្រូវ​ការ​ដៃគូ​សហការ​ដើម្បី​ជួយ​អភិវឌ្ឍ Gesture Translator ឱ្យ​កាន់​តែ​ទំនើប​ដើម្បី​អាច​ប្រើ​ជា​ប្រយោជន៍​ដល់​សង្គម​នា​ពេល​ខាង​មុខ។

 

ចំណែក​ឯ Krousar Komrou (គ្រួសារ​គំរូ) និង 7Plus វិញ​ ជា​កម្មវិធី​ទូរសព្ទ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី​បម្រើ​ការងារ​ក្នុង​វិស័យ​ចំណី​អាហារ​និង​សេវា​កម្សាន្ត។

 

កម្មវិធី​ទូរសព្ទ​​បី​ បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​សង្គម

7Plus

 កម្មវិធី​ទូរសព្ទ​​បី​ បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​សង្គម

 

Krousar Komrou

 

កម្មវិធី​ទាំង​ពីរ​នេះ ត្រូវ​បាន​រចនា​បង្កើត​ឡើង​ដោយ​ស្រ្តី​ខ្មែរ​ពីរ​រូប​គឺ​កញ្ញា ស៊ុំ ដានី ដែល​ជា​សកម្មជន​នៃ​គម្រោង VXW Award (Violence Against Women) និង​អ្នក​នាង ផាត់ ស្រី​ទូច ក្រោម​​ការ​ឧបត្ថម្ភ​របស់​​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា (The Asia Foundation) ដើម្បី​លើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​រួម​គ្នា​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​សង្គម​គ្រប់​រូបភាព៕

 

ទាញ​យក​កម្មវិធី Krousar Komrou លើ Play Store
ទាញ​យក​កម្មវិធី 7Plus លើ App Store

 

កម្មវិធី​ទូរសព្ទ​​បី​ បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​សង្គម

 

អត្ថបទ៖ ប៉ែត ផាន់និត

នាំមកជូនដោយ

កម្មវិធី​ទូរសព្ទ​​បី​ បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​សង្គម