ជនអន្តោប្រវេសន៍​ចិន ផ្អើល​ចាក​ចេញពី ក្រុងព្រះសីហនុ

ព្រះសីហនុ: យោងតាម​សេចក្តីរាយការណ៍​បឋមពី​អាជីវករ​មានផ្ទះ​ជួលអោយ​ជនជាតិ​ចិន ស្នាក់នៅ​មួយចំនួន ក្នុង​ក្រុងព្រះសីហនុ បាន​ប្រាប់ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​ជនជាតិ​ចិន ជាច្រើន​នាក់ បាន​ចាក​ចេញពីក្រុងព្រះសីហនុ ជា​បន្តបន្ទាប់ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​។ ខ្លះ​និយាយថា ចិន​ប្តូរ​ទីតាំង​ទៅ​ខេត្ត​ផ្សេង ដូចជា​ខេត្តកោះកុង ជាដើម និង​ខ្លះទៀតលើកឡើងថា ដោយសារ​ជនអន្តោប្រវេសន៍​ចិន​ទាំងនោះភ័យខ្លាច ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​ខ្លះដែល​ប្រក​បរបរ​មិន​ត្រឹមត្រូវមួយចំនួន​កន្លងមក​។​
 
​ជុំវិញ​បញ្ហា​នេះ មន្ត្រី​នគ​បាល​អន្តោប្រវេសន៍ខេត្ត​ព្រះសីហនុ​ម្នាក់ ស្ថិតក្នុង​លក្ខខណ្ឌ មិនអោយ​បញ្ចេញ​ឈ្មោះ បាន​អះអាងថា ប្រាកដ​ជាមាន​ករណី​ជនជាតិ​ចិន បានធ្វើ​ដំណើរ​ចាក​ចេញពីក្រុងព្រះសីហនុ ជា​ក្រុមៗយ៉ាងច្រើន​ដូច្នេះ​មែន​។

​ប្រជាពលរដ្ឋដែលមាន​ផ្ទះជួល និង​ខ្លះ​កំពុងតែ​សាងសង់​ផ្ទះ​បន្ថែម សំរាប់​ត្រៀម​ជួល​អោយ​ជនជាតិ​ចិន ដែល​គេ​ឃើញ​មាន​កំណើនកើនឡើង​ច្រើន នៅ​ក្រុងព្រះសីហនុ នា​ប៉ុន្មាន​ខែ​មុននេះ បាន​សម្តែង​នូវ​ការខកចិត្ត និង​កំពុងតែ​ស្ទាក់ស្ទើរក្នុង​ការងារ​ជំនួញ​ផ្ទះជួល ។

​ទោះជា​យ៉ាងនេះ​ក្តី នៅ​មិនទាន់មាន​របាយការណ៍ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ លើ​បញ្ហា​នេះ​នៅឡើយ គិត​ត្រឹម​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​៕V/S