អាហារ ៦ ពណ៌​រក្សា​សុខភាព​ស្ត្រី​អាហារ ៦ ពណ៌​រក្សា​សុខភាព​ស្ត្រី​

Sanofi

១-​អាហារ​ពណ៌​លឿង

-​ប្រភព​អាហារ ៖ ការ៉ុត ល្ពៅ ដំឡូងជ្វា ស្វាយ ក្រូចឃ្វិច និង ម្នាស់ សុទ្ធ តែ​ជា​បន្លែ​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ Carotenoida ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ។ ក្នុង​មួយថ្ងៃ​អាច​បរិភោគ​ពី ១០០-៣០០ ក្រាម ។​
-​ឧទាហរណ៍ ៖ ចំហុយ​ល្ពៅ​ជាមួយ​ទឹកឃ្មុំ ។​
-​គ្រឿងផ្សំ​រួមមាន ៖ ទឹកឃ្មុំ ល្ពៅ ដំឡូងទៀន ពុទ្រា​ចិន និង ប៉ិក​គួ​យ ។​

-​គុណ​តម្លៃ ៖ ផ្លៃ​ល្ពៅ​សម្បូរ​ទៅដោយ Carotene គឺជា​អាហារ​ដែល​ប្រឆាំង​មហារីក​ឆ្នើម​ជាងគេ ហើយ​វា​ក៏មាន​ប្រសិទ្ធភាព​បញ្ចុះ​ជាតិ​ស្ករ​នៅក្នុង​ឈាម និង សម្រក​ទម្ងន់ ។ ផ្លែ​ពុទ្រា​ចិន​មាន​ប្រសិទ្ធភាព​ក្នុងការ​ប៉ូវ​ឈាម រក្សា​សម្រស់ ដំឡូងទៀន​ប៉ូវ​កម្លាំង និង ប៉ិក​គួ​យ​ផ្សើម​សួត បំបាត់​ស្លេស្ម៍​អាច​ការពារ​មិន​ឲ្យ​ឆាប់​ចាស់ ព្រមទាំង​មាន​ប្រយោជន៍​ច្រើនយ៉ាង​សម្រាប់​ស្ត្រី ។​

២-​អាហារ​ពណ៌​ខ្មៅ​

​ផ្សិតត្រចៀកកណ្តុរ ផ្សិតចំបើង សារាយសមុទ្រ និង ល្ងខ្មៅ សុទ្ធតែជា​បន្លែ​សម្បូរ​ទៅដោយ​សារជាតិ​សរសៃ​អាហារ​រលាយ ដោយមាន​ប្រសិទ្ធភាព​ប្រឆាំង​ភាព​ចាស់ជរា កម្ចាត់​ភាពកខ្វក់ និង ការពារ​ជំងឺ​រ៉ាំរ៉ៃ ។ ក្នុង ១ ថ្ងៃ អាច​បរិភោគ​អាហារ​ប្រភេទ​ក្រៀម ១០ ក្រាម ។​
-​ឧទាហរណ៍ ៖ ស៊ុប​សណ្តែកបាយ និង ផ្សិត ៣ ប្រភេទ ។​
-​គ្រឿងផ្សំ ៖ ផ្សិតត្រចៀកកណ្តុរ ផ្សិតចំបើង ផ្សិត​ម្ជុល និង សណ្តែកបាយ ។​

-​គុណ​តម្លៃ ៖ ផ្សិត​គ្រប់​ប្រភេទ​ជា​អាហារ​ប៉ូវ​សុខភាព ហើយ​ដែល​សម្បូរ​ទៅដោយ​ជាតិ Polysaccharides មាន​ប្រសិទ្ធភាព​អាចជួយ​សម្រួល​ដល់​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ​ការពារ និង ប្រឆាំង​មហារីក បញ្ចុះ​ជាតិ​ខ្លាញ់ និង ជាតិ​ស្ករ ។ ក្រៅពីនេះ​ជា​ប្រភេទ​ផ្សិត​មាន​កាឡូរី​កម្រិត​ទាប និង មាន​អារម្មណ៍​ឆាប់​ឆ្អែត មិន​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ឡើយ ។ ដូច្នេះ​ពិត​ជាមាន​ភាពល្អប្រសើរ​សម្រាប់​ស្ត្រី​គ្រប់រូប​ជាមិនខាន ។​
​បញ្ជាក់ ៖ ផ្សិតត្រចៀកកណ្តុរ​ក្លែងក្លាយ និងផ្សិតចំបើង​ខូចគុណភាព​កុំ​យក​ប្រើប្រាស់​ជាដាច់ខាត។​

៣-​អាហារ​ពណ៌​ស​

-​ប្រភព​អាហារ ៖ តៅហ៊ូ សណ្តែកសៀង ទឹកដោះគោ ទឹកដោះគោ​ជូរ ។ អាហារ​ទាំងនេះ​សម្បូរ​ជាតិ​កាល់ស្យូម និង ប្រូតេអ៊ីន ។ ក្នុង ១ ថ្ងៃ ត្រូវ​ផឹកទឹក ដោះ​គោ ១ កែវ ប្រមាណ​ជា ២៥០ ក្រាម ឬក៏​តៅហ៊ូ​កន្លះ​ដុំ​ប្រមាណ​ជា ១២៥ ក្រាម ។​
-​ឧទាហរណ៍ ៖ ញាំ​ពង​ទា​ក្បុង បង្គា និង តៅហ៊ូ ។​

-​គុណ​តម្លៃ ៖ ជា​អាហារ​សាមញ្ញ​ងាយ​ធ្វើ និង ឆ្ងាញ់ សម្បូរ​ជាតិ​កាល់ស្យូម និង ប្រូតេអ៊ីន​សមស្រប សម្រាប់​ការទទួល​ទាន​នៅ​រដូវក្តៅ ដោយ​ពង​ទា​ក្បុង តៅហ៊ូ​ក្លាស្សេ និង បង្គា​ជា​អាហារ​មាន​ធាតុ​ត្រជាក់ អំណោយផល​ដល់​ការ​កម្ចាត់​ភាព​ក្តៅ​ស្អុះស្អាប់ ។​
-​បញ្ជាក់ ៖ បង្គា​ស្រស់​អាច​ជំនួស​ដោយ​បង្គា​ក្រៀម​ដែល​ដាក់​ត្រាំ​ក្នុង​ទឹក​ក្តៅ ដោយ​បង្គា​ក្រៀម​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​កម្រិត​ខ្ពស់​គួបផ្សំ​ជាមួយ​តៅហ៊ូ ដែល​មិន​គ្រាន់​តែមាន​រសជាតិ​ឆ្ងាញ់​ទទួលទាន​ប៉ុណ្ណោះ​ទេ ព្រមទាំង​សម្បូរ​ទៅ ដោយ​ជីវជាតិ​ទៀតផង ។​

៤-​អាហារ​ពណ៌​បៃតង

-​ប្រភព​អាហារ ៖ ប​ន្លៃ​ស្លឹក​បៃតង ម្ទេស​ខៀវ សណ្តែក និង បន្លែ​ជាច្រើន​មុខ​ទៀត​ដែល​សម្បូរ​វីតាមីន C វីតាមីន K ជាតិ​ម៉ាញេស្យូម និង ជាតិ​សរសៃ​អាហារ​មិន​រលាយ​ដែល​អាច​បង្កើន​ភាពស៊ាំ​នឹង​ជំងឺ អាច​ការពារ​រោគ​មហារីក​ច្រើន​ប្រភេទ ។ ដូច្នេះ​ក្នុង ១ ថ្ងៃ អាច​ទទួលទាន​ពី ៤០០ ទៅ ៥០០ ក្រាម ។​
-​ឧទាហរណ៍ ៖ ឆា​បន្លែ​គ្រប់មុខ ។​

-​គុណ​តម្លៃ ៖ បន្លែ​គ្រប់មុខ​រួមមាន ផ្កា​ស្ពៃ​ប្រ៊ូ​ក​ខូ​លី ផ្កា​ខាត់ណា ឃិនឆាយ សណ្តែក​ហោ​ឡាំង​តាវ មើម Lily និង បង្គា​ស្រស់ ។ ផ្កា​ស្ពៃ​ប្រ៊ូ​ក​ខូ​លី និង ផ្កា​ខាត់ណា ជា​បន្លែ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ក្នុង​បរិមាណ​ខ្ពស់ ព្រមទាំង​មាន ប្រសិទ្ធភាព​អាច​ប្រឆាំង​មហារីក​ទៀតផង ។ ចំពោះ​ឃិន​ឆាន និង ហោ​ឡាំង​តាវ គឺ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​អាហារ​មិន​រលាយ និង ជាតិ​កាល់ស្យូម ។ រីឯ​មើម Lily ជា​អាហារ​ប៉ូវ ។​
-​បញ្ជាក់ ៖ ដើម្បី​រក្សា​ជីវជាតិ​នៅក្នុង​បន្លែ​ទាំងអស់នេះ​ពេល​ចម្អិន​ត្រូវ​ឲ្យ​ឆ្អិន​ល្មម ។​

៥-​អាហារ​ពណ៌​ត្នោត

-​ប្រភព​អាហារ ៖ អង្ករ ម្សៅ​មី អង្ករ​ស្រូវ​សាឡី និង គ្រាប់​ធញ្ញជាតិ​ផ្សេង ទៀត​ដែល​សម្បូរ​ទៅដោយ​ម្សៅ​ធញ្ញជាតិ វីតាមីន B និង Niacin ព្រមទាំង​សារធាតុ​រ៉ែ​ជាច្រើន​មុខ ។ គ្រាប់​ធញ្ញជាតិ និង ប្រភេទ​សណ្តែក សម្បូរ​ជាតិ​សរសៃ អាហារ​មិន​រលាយ ។ ដូច្នេះ​ក្នុង ១ ថ្ងៃ ស្ត្រី​ត្រូវការ​ពី ២០០ ទៅ ៣០០ ក្រាម ។​
-​ឧទាហរណ៍ ៖ បាយ​ចំហុយ​សណ្តែកក្រហម អង្ករ​ស្រូវ​សាឡី និង ផ្លែ ពុទ្រា​ចិន ។​

-​គុណ​តម្លៃ ៖ សណ្តែកក្រហម និង អង្ករ​ស្រូវ​សាឡី​សម្បូរ​ដោយ​អម្បូរ​វីតាមីន B និង ជា​សរសៃ​អាហារ​មិន​រលាយ​ក្នុង​បរិមាណ​ច្រើន ដែលមាន​ប្រ​- យោជន៍​អាច​ការពារ​ជំងឺ​ទឹកនោមផ្អែម បង្កើន​អារម្មណ៍​ឆាប់​ឆ្អែត ការពារ​អាការ ទល់លាមក និង រោគ​ហើមពោះ ។ ផ្លែ​ពុទ្រា​ចិន​មិន​គ្រាន់តែ​អាច​ប៉ូវ​ឈាម ប៉ូវ​កម្លាំង​ប៉ុណ្ណោះ​ទេ ព្រមទាំង​ធ្វើ​ឲ្យ​បាយ​កាន់​តែមាន​ក្លិនក្រអូប​ឈ្ងុយ​ទៀតផង ។​
​បញ្ជាក់ ៖ សណ្តែកក្រហម និង អង្ករ​ស្រូវ​សាឡី​ត្រូវ​ត្រាំ​ទឹក​រយៈពេល ២ ម៉ោង ធ្វើបែបនេះ​គឺ​ឆាប់​ឆ្អិន ។ បន្ទាប់មក​ត្រូវដាក់​ស្ងោរ​មួយសន្ទុះ​សិន​ទើប ដាក់​លាយ​ចូល​ជាមួយ​អង្ករ​ចំហុយ​ឲ្យ​ឆ្អិន​ក្លាយជា​បាយ ។​

៦-​អាហារ​ពណ៌​ក្រហម​

-​ប្រភព​អាហារ ៖ សាច់គោ សាច់​ពពែ និង គ្រឿងក្នុង រួមទាំង​ប្រភេទ​សាច់​ត្រី​ដែរ ដែល​សម្បូរ​ដោយ​ជាតិ​ដែក អម្បូរ​វីតាមីន B និង ប្រូតេអ៊ីន ។ ក្នុង​មួយ ថ្ងៃ​បើ​ទទួលទាន ១០០ ក្រាម គ្រប់គ្រាន់​នៃ​តម្រូវការ​ស្រូបយក​ជាតិ​ដែក និង ប្រូតេអ៊ីន ហើយ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​គ្រប់រូប​មាន​សម្រស់​កាន់តែ​ស្រស់ស្អាត ។​
-​ឧទាហរណ៍ ៖ ឆា​បេះដូង​មាន់​ជាមួយ​ខ្ទឹមបារាំង និង ទំពាំង ។​

-​គុណ​តម្លៃ ៖ ស្ត្រី​ជាច្រើន​ខ្លាចរអែង​អំពី​គ្រឿងក្នុង​សត្វ ប៉ុន្តែ​តាមពិតទៅ​ចូរ​កុំ​បារម្ភ​ឲ្យ​សោះ ព្រោះ​បេះដូង និង ក្រលៀន​មិន​ដូចគ្នា​ឡើយ ។ បេះដូង​មាន​ខ្លាញ់ និង កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប ហើយក៏​មិនមាន​កាកសំណល់​ដែល​ត្រូវ​បញ្ចេញ នោះដែរ ។ ដូច្នេះ​អ្នក​អាច​ទទួលទាន​ដោយ​មិន​ព្រួយ​ឡើយ ។ សំខាន់បំផុត វីតាមីន B1 B2 Niacin ជាតិ​ដែក ស័ង្កសី និង សារធាតុចិញ្ចឹម​ដែលមាន​ផ្ទុក​នៅក្នុង​បេះដូង​សត្វ គឺមាន​កម្រិត​ខ្ពស់ជាង​សាច់សត្វ​ទៅទៀត ។​
​បញ្ជាក់ ៖ បេះដូង​មាន់​ផ្នែក​ខាងក្រៅ​មាន​ជាប់​ជាតិ​ខ្លាញ់​ពណ៌​លឿង​ខ្លះ ដូច្នេះ​អាច​បក​វា​ចេញ​ដើម្បី​ជួយ​កាត់បន្ថយ​បរិមាណ​ជាតិ​ខ្លាញ់ ៕គ​.​ឡេង

​ ​ ​ ​ ​​

Related