ចេកទុំ និងទឹកក្តៅ ជាឱសថសម្រាប់ព្យាបាលជំងឺរលាកទងសួត

តើ​អ្នកដឹងទេ ចេកទុំ​អាច​ប្រឆាំងនឹងការក្អក ព្រមទាំង​ជំងឺរលាកទងសួតបាន? វាមិនត្រឹមតែមាន​ប្រសិទ្ធិភាពសម្រាប់តែកុមារប៉ុណ្ណោះទេ សូម្បីតែមនុស្សពេញវ័យក៏ដូចគ្នាដែរ។ ចេក គឺជា​ផ្លែឈើធម្មជាតិមួយប្រភេទដែលល្អសម្រាប់សុខភាព ហើយមាន​ឥទ្ធិពលក្នុងការព្យាបាលបញ្ហាក្រពះទៀតផង។
 
ចេកទុំ និងទឹកក្តៅ ជាឱសថសម្រាប់ព្យាបាលជំងឺរលាកទងសួត
 
គ្រឿងផ្សំ៖
- ចេកទុំ ២ផ្លែ (ល្អបំផុតចេកទុំមាន​ស្នាមអ៊ុជៗពណ៌ត្នោតនៅលើសំបក)
- ស្ករ ឬទឹកឃ្មុំ ២ស្លាបព្រាបាយ
- ទឹកដាំពុះ ៤០០មីលីលីត្រ
របៀបធ្វើ៖
យកចេកបកសំបកចេញឲ្យស្អាត រួចកិនឲ្យម៉ត់។ បន្ថែមទឹកស្ករ ហើយកូរឲ្យចូលគ្នាសព្វល្អ។ យកល្បាយនេះទៅដាក់ក្នុងទឹកដាំពុះ រួចគ្រប់ទុក និងរងចាំ ៣០នាទី។ ប្រសិនបើអ្នក​ចូលចិត្ត​ទឹកឃ្មុំដោយមិនចង់ប្រើស្ករ អ្នកអាចបន្ថែមវា​ក្រោយគេ​បន្ទាប់ពីល្បាយនេះត្រជាក់ (ព្រោះសីតុណ្ហភាពខ្ពស់ពេកទឹកឃ្មុំនឹងបាត់បង់ប្រសិទ្ធិភាព)។ ប៉ុន្តែអ្នក​មិន​ត្រូវ​យក​ល្បាយ​​នេះទៅច្រោះ​ជាមួយនឹងឧបករណ៍ប្លាស្ទិចឡើយ។ 
បន្ទាប់ពីច្រោះហើយ អ្នកអាចបរិភោគវា​មុន​ពេលបាយកន្លះម៉ោង​ ឲ្យបាន​ទៀងទាត់មិនយូរទេអ្នកនឹង​ទទួលបាន​លទ្ធផល៕
ដោយ៖ មង្គលការ
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចេកទុំ និងទឹកក្តៅ ជាឱសថសម្រាប់ព្យាបាលជំងឺរលាកទងសួត