ខណៈនេះ ​មន្រ្តីគយ​ឆែកឆេររកឃើញ​ទំនិញគេចពន្ឋជាច្រើន​នៅសង្កាត់ផ្សារដេប៉ូ២​​និងទឹកល្អក់

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​មន្រ្តីគយនិងរដ្ឋាក​សាខាររាជធានីភ្នំពេញ​សហការជាមួយ​អាជ្ញាធរមូលដ្ឋាន​និង​មានការចូលរួមពី​តំណាងអយ្យការ​ លោក ខំា សុការី​ បានចុះឆែកឆេរត្រួតពិនិត្យ​រកទំនិញគេចពន្ឋប្រភេទ​ម៉ាស៊ីនត្រជាក់​ ម៉ាស៊ីបោកខោអាវ​ និងទូរទស្សន៍ ។

សេចក្តីរាយការណ៍បានបន្តថា​ ការឆែកឆេរនៅ​ម៉ោងជាង១០ព្រឹកថ្ងៃទី១០ ​វិច្ឆិកានេះ ​បានធ្វើនៅពីរទីតំាង​ ដែលទីតំាងទី១នៅផ្ទះលេខ១០​ I និង ១០ J ​ផ្លូវលេខ២១៩ សង្កាត់​ផ្សារដេប៉ូទី២ ​និងទីតំាងទីពីរ​ស្ថិតនៅផ្ទះលេខ ​១១ ផ្លូវលេខ ​២៥៧ សង្កាត់ទឹកល្អក់ទី១ ​ខណ្ឌទួលគោក ។

ប្រភពបន្តថា​ មកដល់ម៉ោង១០និង៣០នាទី​ព្រឹកថ្ងៃអង្គារដដែលនេះ​ សមត្ថកិច្ចរកឃើញទំនិញ​គេចពន្ឋជាច្រើន ​និងកំពុងឆែកឆេរ​និងរាប់បន្ត ៕