​ឃាត់ខ្លួន​មនុស្ស​៦​នាក់សង្ស័យ​ពាក់ព័ន្ធ​​ករណីបាញ់​សម្លាប់​មន្ត្រី​ការ​ពារព្រៃ​ឈើ​២នាក់​នៅ​ស្រុក​ជាំ​ក្សាន្ត

ខេត្ត​ព្រះ​វិហារ​ ៖ ​ក្រោយ​ការ​បាញ់​សម្លាប់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កណ្តាលមក​ពី​រាជធានី​ភ្នំពេញ និង​ជា​បុគ្គលិក​អង្គការ​ W.C.S និង​មន្ត្រី​នគរបាល​ស្រុក​ឆែប​ម្នាក់ ខណៈ​ពេល​បំពេញការងារ​ដើរ​ល្បាត​ក្នុង​ព្រៃ​ការពារ​ព្រះ​វិហារ ស្ថិត​​ក្នុងភូមិ​របុញ ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត កាលពី​យប់​ថ្ងៃ​ទី​៧ ​វិច្ឆិកា ​២០១៥​កន្លង​ទៅ​នេះ សមត្ថកិច្ច​បាន​ផ្ដោត​មុខសញ្ញា ហើយ​ឈាន​ដល់​ការ​ឃាត់ខ្លួន​មនុស្ស​៦​នាក់​សង្ស័យពាក់ព័ន្ធជាមួយ​ការ​ស្លាប់​របស់​មន្ត្រី​ការពារអភិរក្សសត្វព្រៃ ព្រៃឈើ និង​ធនធានធម្មជាតិ​W.C.S ក្រោយ​ពី​ការ​ដើរ​ល្បាតឃាត់​បា​នរណា​យន្ត​ចំនួន​៦​គ្រឿង​ពី​ជនល្មើស កាលពី​ថ្ងៃ​ទ​៦ ​វិច្ឆិកា​ ​២០១៥​​ ។

តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ នៅ​រសៀល​ថ្ងៃ​ទី​៩ ​វិច្ឆិកា ​​២០១៥​នេះ​ថា មនុស្ស​៦​នាក់​ដែល​ជាប់​សង្ស័យ​នឹង​ការ​ស្លាប់​របស់​មន្ត្រី​២​រូប​ខាងលើ ត្រូវ​បាន​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ យក​មក​សួ​រនាំ​ពី​បញ្ហា​ប្រើ​ម៉ាស៊ីន​រណា​យន្តអារ​បំផ្លាញ​ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​របស់​រដ្ឋ  ​ទី​១​ ឈ្មោះ សុខ​ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤២ឆ្នាំ មាន​ទីលំនៅស្រុក​បារាយ ខេត្តកំពង់ធំ ​​២​-​ឈ្មោះ​សុខ ជា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​រស់នៅ​ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ ​​៣-ស្រ៊ុ​ន រិ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​ រស់នៅ​ស្រុក​ជុំ​គី​រី ខេត្តកំពត ​​៤-រី យេ​ស ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​ រស់នៅ​ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ​​៥- ណុ​ប ប្រុស ភេទ​ប្រុស អាយុ២៩​ឆ្នាំ រស់នៅ​ស្រុក​ជុំ​គី​រី ខេត្តកំពត ​​និង៦-ឈ្មោះ​មួន ជួន ភេទ​ប្រុស អាយុ​២ ឆ្នាំ រស់នៅ​ស្រុក​អន្លង​វែង ខេត្តឧត្តរមានជ័យ ។

មន្ត្រី​ដដែល​បន្ត​ថា ជនសង្ស័យទាំង​៦​នាក់​ត្រូវ​បាន​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារសាកសួរ និង​កសាង​សំណុំរឿង​ពី​ករណី​ប្រើប្រាស់​ម៉ាស៊ីន​រណា​យន្ត​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់នៅ​តំបន់​ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​របស់​រដ្ឋ បន្ទាប់​មក​ក៏​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តដើម្បី​សាកសួរ​បន្ត ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់មន្ត្រី​២​រូប​ខាងលើ កាលពី​យប់​ថ្ងៃ​ទី​០៧ ខែវិច្ឆិការ កន្លង​ទៅ​នេះ​។

ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​ស្នងការដ្ឋាន​ខេត្តព្រះវិហារធ្វើការ​សាកសួរ​ដេញដោល​ជុំវិញ​ការ​បាញ់​សម្លាប់​ខាងលើ​នេះ ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើបាន​បដិសេធ​ថា​ ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹងការ​សម្លាប់​មន្ត្រី​ខាងលើ​នោះ​ទេ ពួក​ខ្លួន​គ្រាន់តែ​ជា​កម្មករ​ស៊ីឈ្នួល​អារឈើ​ឲ្យ​គេ​តែ​ប៉ុណ្ណោះ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព    ​