ការឈឺចាប់​ដែល​មិនអាច​បំភ្លេចបាន​

​រាជធានី​ភ្នំពេញ​៖​នា​ថ្ងៃទី​១០ វិច្ឆិកា​នេះ គឺជា​ថ្ងៃ​គម្រប់​ខួប​៣៩ ឆ្នាំ (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៥) នៃ​ការស្លាប់​បាត់បង់​កូនប្រុស​កំសត់​ជាទី​ស្រឡាញ់​របស់ខ្ញុំ ក៏ដូចជា​ការស្លាប់​បាត់​បង់ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​លាន​នាក់ នៅក្នុង​របប​វាលពិឃាត​ប៉ុលពត (១៩៧៥-១៩៧៩)​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​បុក​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្តែងអារម្មណ៍សោកស្តាយ «​ខ្ញុំ​សូម​ចូលរួម​សោកស្តាយ​យ៉ាងខ្លាំងបំផុត​ជាមួយ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែល​បាន​បាត់បង់​ឪពុកម្តាយ កូនចៅ ប្តី​ប្រពន្ធ និង​សាច់​សារ​លោហិត​ជាទី​ស្រឡាញ់​របស់ខ្លួន​នៅក្នុង​របប​ដ៏​សាហាវឃោរឃៅ​យង់ឃ្នង​នេះ​»​។​

 សូម​វិញ្ញាណ​ក្ខ័​ន្ឋ​កូនប្រុស​កំសត់ និង​ពលរដ្ឋ​រងគ្រោះ​ទាំងអស់ បាន​សោយសុខ​នៅ​ឋាន​បរមសុខ និង​សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ជួបតែ​សេចក្តីសុខ និង​រស់នៅក្នុង​សន្តិភាព និង​រីកចម្រើន​ជានិច្ច​និរន្ត​ន៍​៕

ការឈឺចាប់​ដែល​មិនអាច​បំភ្លេចបាន​
ការឈឺចាប់​ដែល​មិនអាច​បំភ្លេចបាន​