Tweak Cercube 3 អាច​អោយ​អ្នក​ទាញ​យក​វីដេអូ​ពី​កម្មវិធី YouTube ដាក់​ចូល Camera Roll តាម​កម្រិត​ដែល​អ្នក​ចង់​បាន​លើ iOS 9

Cercube គឺជា Tweak មួយដែលអាច​ទាញ​យក​វីដេអូ​ពី កម្មវិធី YouTube បាន​យ៉ាង​ងាយ​ស្រួល សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8 ដែល Jailbreak រួច​រាល់ ដោយ​សារ​តែ បច្ចុប្បន្ននេះ iOS 9 អាច jailbreak បានហើយដូច្នេះ Tweak Cercube មិនដំណើរការទៀតឡើយ។

Tweak Cercube 3 អាច​អោយ​អ្នក​ទាញ​យក​វីដេអូ​ពី​កម្មវិធី YouTube ដាក់​ចូល Camera Roll តាម​កម្រិត​ដែល​អ្នក​ចង់​បាន​លើ iOS 9

តែវាលែងជាបញ្ចាចោទទៀតហើយ លោក Majd Alfhaily បានបញ្ចេញកំណែទម្រង់ថ្មីមួយទៀតមាន​ឈ្មោះ​ថា Cercube 3 សម្រាប់អោយវាដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 8 និង iOS 9 តែម្តង។ Cercube 3 អាចអោយអ្នកទាញយកវីដេអូពី កម្មវិធី YouTube តាមកម្រិតរូបភាពដែលចង់បាន មិន​ត្រឹម​តែ​ប៉ុណ្ណោះអ្នកអាចដាក់វីដេអូដែលទាញយករូចរាល់ទៅកាន់ Camera Roll ក៏បានដែរ។ វាមិនត្រឹមតែ​មាន​សមត្ថភាពដូច្នេះ​នោះ​ទេ សូម្បីតែប្រើប្រាស់អ៊ីនធើណែតតាម ស៊ីមក៏អាចទាញយកបានដែរ ហើយវា​មាន​មុខងារ ជាច្រើនទៀតដូចជាបិទផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ តោះសាកល្បងតម្លើងទាំង​អស់​គ្នា៖​

បញ្ចាក់៖ មុននឹងធ្វើការតម្លើង លោកអ្នកគួរតែចំណាយពេលអាន ជាមុនសិន និង ធ្វើតាមការ​ណែនាំ​មួយៗ ដើម្បីជៀសវាងជួបបញ្ហាផ្សេងៗ ប្រសិនបើមានបញ្ហាផ្សេងៗ ក្រុមការងារ ខេមបូ មិនទទួលខុស​ត្រូវ​ឡើយ សម្រាប់មិត្តអ្នកអានដែលមិនបានធ្វើតាមការណែនាំ។

តម្រូវការ

  • រាល់ឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 9.0.2
  • ឧបករណ៍របស់អ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
  • ទាញយកកម្មវិធី YouTube ពី App Store ជាមុនសិនបើមិនទាន់មាន

វិធីតម្លើង និង របៀបប្រើប្រាស់

  • Tweak នេះវាមាននៅ Source Bigboss ស្រាប់ ដូច្នេះអ្នកមិនចាំបាច់បន្ថែម Source ឡើយ គ្រាន់តែចូលទៅកាន់ Cydia ហើយធ្វើការ Refresh ដើម្បីអោយវា Update ជាមុនសិន
  • ក្រោយពេលអ្នក Refresh រួចរាល់សូមស្វែងរក Cercube 3 ហើយធ្វើការតម្លើង និង Respring Device របស់អ្នកតាមការណែនាំក្នុង Cydia
  • ចូលទៅកាន់ កម្មវិធី YouTube និង បើកមើលវីដេអូណាមួយ ដែលខ្លួនចង់ទាញយក ចុចពាក្យ Download ជាការស្រេច នោះវានឹងលោត កម្រិតវីដេអូអោយអ្នកជ្រើសរើស

សូមបញ្ចាក់ថា នៅលើកម្មវិធី YouTube ក៏មានមុខងារ ទាញយកវីដេអូ ទុកមើល Offline ដែរ តែវា​មិន​ដំណើរ​ការរលូនទេ វីដេអូមួយចំនួនមិនអាចទាញយកបាន ប្រសិនបើអ្នក បាន Jailbreak រួច​រាល់​អ្នក​គួរ​តែ​តម្លើង Tweak នេះជំនួយទើបជាការប្រសើរ។

  • ដោយ: Meng
  • 10:04 AM, 10 November
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ