រុស្ស៊ីគ្រោង ជម្លៀសប្រជាជនខ្លួន ៨០.០០០នាក់ ចេញពីអេហ្ស៊ីប

មូស្គូ៖ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី ឌីមីទ្រី ម៉េដវ៉េដេវ បាននិយាយនៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកាថា រដ្ឋាភិបាល នឹងធ្វើការតបស្នងចំពោះក្រុមហ៊ុន អាកាសចរណ៍ទាំងអស់ ដែលបានទទួលរង ការខាតបង់ ដោយសារតែការ ពន្យាពេលហោះហើរ ទៅកាន់ប្រទេស អេហ្ស៊ីប នោះ ហើយថា ការពន្យាពេលនឹងអាចបន្ត ទៅមុខថែមទៀត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ នេះទៀតថា ក្រៅពីការពន្យាហោះ ហើរទៅអេហ្ស៊ីប អាជ្ញាធររុស្ស៊ី ក៏នឹងបន្តជម្លៀសប្រជាជន របស់ខ្លួនជាង ៨០.០០០នាក់ ផ្សេង ទៀត ដែលកំពុងស្នាក់នៅ និងទេសចរណ៍ នៅប្រទេសអេហ្ស៊ីប ត្រឡប់មកកាន់រុស្ស៊ីវិញ ដើម្បីសុវត្ថិភាពផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីការធ្លាក់យន្តហោះ រុស្ស៊ី នៅអេហ្ស៊ីប ដែលបានបណ្តាលឲ្យមនុស្ស ២២៤នាក់ស្លាប់នោះ ប្រព័ន្ធសន្តិសុខ ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងក្លា។ ក្រុមភេរវករអន្តរជាតិ ត្រូវបានចាត់ ចូលទៅក្នុងមុខសញ្ញាសង្ស័យ ដែលបានដាក់បង្កៃគ្រាប់បែក នៅលើ យន្តហោះរុស្ស៊ី៕

រុស្ស៊ីគ្រោង ជម្លៀសប្រជាជនខ្លួន ៨០.០០០នាក់ ចេញពីអេហ្ស៊ីប