Kim Kardashianហោះ​ពី​អាមេរិក​ទៅ​បារាំង​ដើម្បី​ញ៉ាំ​នំ​ខេក​១​ចំណិត​

Kim Kardashianហោះ​ពី​អាមេរិក​ទៅ​បារាំង​ដើម្បី​ញ៉ាំ​នំ​ខេក​១​ចំណិត​

តារា​ម៉ូដែល​ Kim Kardashianបាន​ប្រាប់​ទៅកាន់​ទស្សនាវដ្ដី Vogue ថា​ នាង​ធ្លាប់​ជិះ​យន្តហោះ​ពី​​សហរដ្ឋអាមេរិក​​ទៅ​កាន់​ប្រទេស​បារាំង​​ដើម្បី​បាន​ញ៉ាំ​នំ​ខេក​១​ចំណិត​ដែល​ជា​អាហារ​ដែល​ចូលចិត្ត​នៅ​សណ្ឋាគារ​ Hotel Costes ។

 

Kim Kardashianហោះ​ពី​អាមេរិក​ទៅ​បារាំង​ដើម្បី​ញ៉ាំ​នំ​ខេក​១​ចំណិត​

 

ប៉ុន្តែ​ជា​សំណាង​អាក្រក់​ ខណៈ​ពេល​ដែល​ ​ Kim​ទៅ​ដល់​សណ្ឋាគារ​នៅ​ប្រទេស​បារាំង​ ពួក​គេ​បាន​លើក​នំ​ខេក​អស់​ទៅ​ហើយ។ យ៉ាងណាមិញ​ ដោយ​សារ​​ចិត្ត​ស្ម័គ្រស្មោះ​របស់​​តារា​ស្រី​កូន​១​ ខំ​ហោះហើរ​ពី​ឆ្ងាយ​ អ្នក​គ្រប់គ្រង​ក្នុង​សណ្ឋាគារ​បាន​រៀប​ចំ​នំ​ខេក​មួយ​​ចំណិត​ជាពិសេស​​ទៅ​ឲ្យ​នាង។

 

ភរិយា​របស់ Kanye Westបាន​ប្រាប់​ទៅ​ទស្សនាវដ្ដី​ខាង​លើ​បន្ថែម​ថា៖ “វា​ពិត​ជា​ធ្ងន់ធ្ងរ​ណាស់។ ខ្ញុំ​មិន​មែន​ចូលចិត្ត​នំខេក​ធម្មតា​ទេ​គឺ​ចូលចិត្ត​ខ្លាំង​តែ​ម្ដង។ ខ្ញុំ​បាន​​ហោះ​ទៅ​បារាំង​ប្រហែល​ជា​២​ខែ​មុន”។

 

បច្ចុប្បន្នKim Kardashianកំពុង​មាន​ផ្ទៃពោះ​កូន​ទី​២​​ជា​មួយ​តារា​រ៉េប Kanye West ហើយ​កូន​នេះ​​អាច​នឹង​កើត​នៅ​ចុង​ខែ​ធ្នូ​ឆ្នាំ​នេះ ៕

 

Kim Kardashianហោះ​ពី​អាមេរិក​ទៅ​បារាំង​ដើម្បី​ញ៉ាំ​នំ​ខេក​១​ចំណិត​

សណ្ឋាគារ​ Hotel Costes

Kim Kardashianហោះ​ពី​អាមេរិក​ទៅ​បារាំង​ដើម្បី​ញ៉ាំ​នំ​ខេក​១​ចំណិត​

 

 

ចុចអាន៖យុវជន​២១ឆ្នាំ​ក្លាយ​ជា​តារា​ល្បី​លើ​អ៊ីនធឺណិត​ភ្លាម​ៗ​ព្រោះ​មាន​មុខ​ដូច​តួ​រឿង “Titanic” បេះ​បិទ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail