[ព័ត៌មាន] Apple ចាប់ផ្តើម ទទួលការកម៉្មង់ទិញទុកមុន iPad Pro អាទិត្យនេះហើយ

[ព័ត៌មាន] Apple ចាប់ផ្តើម ទទួលការកម៉្មង់ទិញទុកមុន iPad Pro អាទិត្យនេះហើយក្រុមហ៊ុន Apple បានចាប់ផ្តើម ទទួលការកម៉្មង់ទិញទុកមុន នូវផលិតផល iPad Pro ចាប់ផ្តើមពី ថ្ងៃពុធ ទី 11 ស្អែកនេះហើយ តាមរយៈ វិុបសាយផ្លូវការ Apple.com របស់ខ្លួន ចំណែក ការដាក់តាំងលក់ នៅក្នុង ហាងទំនិញ Apple វិញ នឹងចាប់ផ្តើម នាអាទិត្យក្រោយនេះ។ បើតាម នាយករង Apple គ្រប់គ្រងផ្នែកទីផ្សារសកល លោក Philip Schiller បានអោយដឹងថា “យើងទទួលបាន ប្រតិកម្មល្អ ទាក់ទងនឹង iPad Pro ពីសំណាក់ អ្នកអភិវឌ្ឍកម្មវិធី និងអតិថិជន របស់យើង ហើយ យើង មានក្តីរំភើបណាស់ ក្នុងការប្រគល់ជូន iPad Pro ទៅក្នុងដៃ អតិថិជន ជុំវិញពិភពលោក របស់យើង នាអាទិត្យនេះ”។

Phil បានបន្តទៀតថា “iPad Pro គឺជា iPad ដែលមាន កម្លាំងខ្លាំងបំផុត ដែលយើង បានបង្កើតមក ដោយផ្តល់ជូន អ្នកប្រើប្រាស់នូវ ថេបប៉្លេតអេក្រង់ធំរហូត 12.9 អីុង ប្រភេទអេក្រង់ Retina ព្រមជាមួយ បន្ទៈឈីប A9X 64-bit ដ៏អស្ចារ្យ, ឃីប៊តឆ្លាតវៃ និង ខ្មៅដៃ Apple Pencil ដែលសាកសមបំផុត សំរាប់គូសវាសគំនូរព្រាង”។ សំរាប់តំលៃលក់របស់វា នៅអាមេរិកវិញ iPad Pro មានតំលៃចាប់ផ្តើមពី $799 សំរាប់ម៉ូដែល WiFi 32GB និង $1079 សំរាប់ម៉ូដេល WiFi+Cellular 128GB។ ចំណែក ឃីប៊តឆ្លាតវៃ លក់ក្នុងតំលៃផ្សេង $169 ហើយ ខ្មៅដៃ Apple Pencil លក់ក្នុងតំលៃ $99៕
ប្រភព: Apple» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)