វេបសាយ ៥ បង្រៀន​​ជំនាញ​បង្កើត​វិបសាយ​តាម​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ

វេបសាយ ៥ បង្រៀន​​ជំនាញ​បង្កើត​វិបសាយ​តាម​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ

ការ​បង្កើត​វិបសាយ (Web Development) ជា​ជំនាញ​មួយ​ដែល​និស្សិត IT ភាគ​ច្រើន​គិត​ថា​ងាយ​ស្រួល​រៀន​បើ​ធៀប​នឹង​ជំនាញ​ដទៃ ហើយ​ប្រាក់​ចំណូល​ទៀត​ក៏​ច្រើន​គួរ​សម ទៅ​តាម​សមត្ថភាព​ជាក់ស្ដែង​របស់​ពួកគេ​ដែរ និង​អាច​រៀន​ដោយ​ខ្លួន​ឯង​តាម​អ៊ីនធឺណិត​ទៀត​ផង។

 

វេបសាយ ៥ បង្រៀន​​ជំនាញ​បង្កើត​វិបសាយ​តាម​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ

រូប​តំណាង

 

វិបសាយទាំង៥ ​ខាងក្រោម​នេះ​អាច​ជា​ជំនួយ​ដល់​ សិស្ស​និស្សិត​ក្នុង​ការ​ ស្រាវ​ជាវ​បន្ថែម​លើ​មុខ​វិជ្ជា​ Web Development ដែល​ភាគច្រើន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង៖

 

@ khmeracademy.org

 

ជា​វិបសាយ​ដែល​បង្រៀន​​ជា​ភាសាខ្មែរ​ដំបូង​គេ នៅ​កម្ពុជា​ ដែល​ទទួល​បាន​ការ​គាំទ្រ​ពីសំណាក់​សិស្ស​និស្សិត​ដែល​សិក្សា​នៅ​ក្នុង​ស្រុក​ ដែល​មាន​មេរៀន​ជា​ច្រើន​សម្រាប់​សិក្សា​ ឬ ជា បណ្ណាល័យ​អ៊ីនធឺណិត​ (E-library)មួយ​សម្រាប់​ការ​សិក្សា​ជា​ប្រភេទ E-Learning ក្នុង​នោះ​ដែរ មាន​មេរៀន​ Web Developmentជា​វីដេអូ​ដែល​បង្រៀន​ជា​ភាសាខ្មែរ​មាន​ភាសា​ដូច​ជា៖ HTML, CSS, PHP, Javascript, jQuery ជាដើម ។

 

@ angularjs.org

 

ជា​វិបសាយ​ថ្មី​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​បុគ្គលិក​ក្រុមហ៊ុន​ Google កាល​ពីឆ្នាំ ២០០៩ ហើយ​បច្ចុប្បន្ន​កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង​ ជា​ភាសា​ដែល​មាន​ភាព​ងាយ​ស្រួល​ និង​មាន​លក្ខណៈ​ពិសេស​ជាង​ភាសា​ដទៃ​ ប្រិយមិត្ត​ក៏​អាច​ សិក្សា​ដោយ​ខ្លួន​ឯង​បាន​តាម​រយះ វីដេអូ និង អនុវត្ត​នៅ​លើ​ angularjs នេះ​ផ្ទាល់​តែ​ម្ដង។

 

@ w3school.com

 

ជា​វិបសាយ​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក ដែល​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​និស្សិត​ដែល​មាន​គោល​បំណង​ចង់​ក្លាយ​ជា​អ្នក​បង្កើត​វិបសាយ ឬ​ជា​អ្នក​អភិវឌ្ឃន៍​វិបសាយ(Web Developer) ព្រោះ​វា​មាន​ឧទាហរណ៍​និង​ចម្លើយ​ស្រាប់​សម្រាប់​ឲ្យ​អ្នក​ដែល​ទើប​នឹង​ចាប់ផ្ដើម​រៀន​ អាច​អនុវត្ត​តាម​ ហើយ​មាន​អារម្មណ៍​ថា​រៀន​ទៅ​យល់​ដោយ​ខ្លួន​ឯង ហើយ​មាន​​ទាំង​មេរៀន​ទ្រឹស្ដី​ផង។ ចំពោះ​ភាសា​ដែល​អាច​រៀន​បាន​នៅ​លើ​វា​មាន​ដូច​ជា៖ HTML CSS,Javascript(JS), SQL, PHP, Bostrap(BS), jQuery និង​មាន​មេរៀន​ដទៃ​ទៀត​ដែល​ជា​ឯកសារយោង​សម្រាប់​ជា​ទុន​ក្នុង​ការ​ស្វែងយល់​ពី​ភាសា​នីមួយៗ។

 

@ codeschool.com

 

ជា​វិបសាយ​ធំ​មួយ​ដែរ ដែល​ផ្ដល់​ជម្រើស​ជា​ច្រើន​ដល់​អ្នក​សិក្សា និង​មាន​មេរៀន​ជា​វីដេអូ ងាយ​ស្រួល​ក្នុង​ការ​ស្វែង​យល់​ ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​គណនី​មួយ​ ដើម្បី​រក្សា​ឯកជន​ភាព​ និង​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ សិក្សា​ដោយ​ខ្លួន​ឯង​។ អ្វី​ដែល​សិស្ស​និស្សិត​ត្រូវ​ចេះ​នោះ​គឺ មូលដ្ឋាន​គ្រឹះ​ពី ភាសា​កូដ​ ដែល​មាន​ការ​ពេញ​និយម​ប្រើ​ប្រាស់​ទូទាំង​ពិភពលោក​ដូច​ជា៖ HTML, CSS, PHP, SQL, Bostrap(BS), jQuery, Javascript(JS) ជាដើម ។

 

@ codecademy.com

 

តម្រូវ​ឲ្យ​អ្នក​ត្រូវ​តែ​មាន​គណនី​ផ្ទាល់​ខ្លួន​មួយ​ទើប​អាច រៀន​បាន។ ជា​ពិសេស​អ្នក​ក៏​អាច​ចាប់​ផ្ដើម​រៀន​ដោយ​ផ្ដោត​សំខាន់​ទៅលើ​ជំនាញ Web Developer តែ​ម្ដង​ដោយ​មាន​ជម្រើស​ជា​ច្រើន​ក្នុង​ការ​រៀន ក្នុង​នោះ​ផង​ដែរ​ក៏​មាន​ភាសា​សំខាន់ ៗ ដែល​អ្នក​អាច​ស្វែងយល់​ដោយ​ខ្លួន​ឯង​បាន​ដូច​ជា៖ HTML, CSS, PHP, Phython, Ruby ជាដើម​។​ ជាង​នេះ​ទៀត​ ប្រិយមិត្ត​ក៏​អាច​អនុវត្ត​ផ្ទាល់​បាន​នៅ​លើ​វា​ផង​ដែរ ហើយ​មាន​ឧទាហរណ៍​ស្រាប់។

 

បន្ត​អាន៖ សម្រួច​ជំនាញ IT អ្នក​កាន់​តែ​​ខ្លាំង​ជាមួយ​គេហទំព័រ​រៀន​​អនឡាញ​ល្បី​​ទាំង​ ៥ ក្នុង​នោះ​ក៏​មាន​ខ្មែរ​មួយ​ដែរ

បន្ត​អាន៖ ពាណិជ្ជកម្ម​អេឡិចត្រូូនិក​និង​ទូរគមនាគមន៍ ជំនាញ​ថ្មី​ពីរ​បណ្តុះ​ត្រូវ​ទីផ្សារ​ការងារ

 

 វេបសាយ ៥ បង្រៀន​​ជំនាញ​បង្កើត​វិបសាយ​តាម​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ

 

អត្ថបទ៖ រក្សា

នាំមកជូនដោយ

វេបសាយ ៥ បង្រៀន​​ជំនាញ​បង្កើត​វិបសាយ​តាម​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ