ទូរទស្សន៍​​ Analog មាន​បញ្ហា​អ្វី​ បាន​ជា​ពិភព​លោក​កំពុង​​​ប្ដូរ​មក​ប្រើ Digital​?


ទូរទស្សន៍​​ Analog មាន​បញ្ហា​អ្វី​ បាន​ជា​ពិភព​លោក​កំពុង​​​ប្ដូរ​មក​ប្រើ Digital​?

អស់​រយៈពេល​ជិត​មួយ​សតវត្ស​ហើយ ​ដែល​ពិភព​លោក​បាន​ប្រើប្រាស់​ទូរទស្សន៍​អាណាឡូក​ (Analog) តែ​ទី​បំផុត​គេ​ចាប់​ផ្ដើម​បោះ​បង់​​ចោល​ការ​ផ្សាយ​បែប​លក្ខណៈ​បុរាណ​នេះ​​មក​ជ្រើស​យក​​ការ​ផ្សាយ​បែប​ឌីជីថល​ (Digital)​ វិញ​មក។

 

ដើម្បី​​សិក្សា​​ពី​មូល​ហេតុ​នៃ​ការ​ផ្លាស់​ប្ដូរ​ ចាំ​បាច់​ត្រូវ​សិក្សា​ពី​ដំណើរ​ការ​នៃ​ការ​ផ្សាយ​របស់​បច្ចេកវិទ្យា​ទាំង​ពីរ​នេះ៖

 

តើ​ទូរទស្សន៍​ Analog ​ដំណើរ​ការ​ដោយ​របៀប​ណា?
មុន​នឹង​មាន​ទូរទស្សន៍​​ឌីជីថល​ (DTV)​ គេ​បាន​ប្រើប្រាស់​​ទូរទស្សន៍​អាណាឡូក​អស់​ជិត​មួយ​រយ​ឆ្នាំ​មក​ហើយ។ ការ​ផ្សាយ​របស់​ទូរទស្សន៍​អាណាឡូក​គឺ​ជា​ការ​បញ្ជូន​វីដេអូ​ និង​សំឡេង​ជា​ទម្រង់​បន្ត​គ្នា​តាម​រលក​សញ្ញា។ រវែង​នៃ​រលក​សញ្ញា​ (Signal)​ របស់​អាណាឡូក​ គឺ​មាន​ការ​ផ្លាស់​ ពុំ​ស្មើ​គ្នា​នោះ​ទេ​ ​អាច​ចុះ ​ឬ​ឡើង​ អាស្រ័យ​តាម​វីដេអូ​ និង​សំឡេង​ដែល​កំពុង​ចាក់​ផ្សាយ​នោះ។

 

ទូរទស្សន៍​​ Analog មាន​បញ្ហា​អ្វី​ បាន​ជា​ពិភព​លោក​កំពុង​​​ប្ដូរ​មក​ប្រើ Digital​?

 

រលក​សញ្ញា​អាណាឡូក​នេះ​គឺ​ត្រូវ​បាន​បញ្ជូន​ក្នុង​កម្រិត​ហ្វ្រេកង់​មួយ​ ពី​អង់តែន​របស់​ស្ថានីយ​ទូរទស្សន៍​ទៅ​កាន់​អង់តែន​ទូរទស្សន៍​របស់​អ្នក។ ស្ថានីយ​ទូរទស្សន៍​នីមួយ​ៗ​គឺ​មាន​ហ្វ្រេកង់​របស់​គេ​ជា​លេខ។ លុះ​ត្រា​តែ​​អ្នក​សារ៉េ​​ចូល​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​ត្រូវ​នឹង​លេខ​ហ្វ្រេកង់​ណា​មួយ​ ទើប​ទូរទស្សន៍​របស់​អ្នក​អាច​ចាប់​​យក​វីដេអូ​ និង​សំឡេង​ពី​ប៉ុស្តិ៍​នោះ​បាន។ ហ្រ្វេកង់​របស់​ទូរទស្សន៍​គឺ​គិត​ជា​មេហ្គាហឺត​ (MHz)។

 

តែ​គួរ​ឲ្យ​ស្ដាយ​ រលក​សញ្ញា​របស់​ទូរទស្សន៍​អាណាឡូក​នេះ​គឺ​មិន​ទាន់​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ វា​មិន​អាច​ឲ្យ​ទូរទស្សន៍​អ្នក​ចាប់​បាន​រូប​ភាព​ល្អ​ ដូច​វីដេអូ​ដើម​ដែល​បាន​ចាក់​ផ្សាយ​ចេញ​ទៅ​នោះ​ទេ។ បើ​ផ្សាយ​ក្នុង​ចម្ងាយ​ឆ្ងាយ​ទៀត​ រូបភាព​កាន់​តែ​អន់​ ហើយ​ងាយ​​រង​ការ​រំខាន​ដោយ​កត្តា​ផ្សេង​ៗ​ ជា​ពិសេស​អាកាសធាតុ​ ដែល​អាច​ធ្វើ​ឲ្យ​រូប​ភាព​ព្រិល​ ញ័រ​ ឬ​ចេញ​អាចម៍​ដង្កូវ​ មើល​មិន​ឃើញ​តែ​ម្ដង។

 

ទូរទស្សន៍​​ Analog មាន​បញ្ហា​អ្វី​ បាន​ជា​ពិភព​លោក​កំពុង​​​ប្ដូរ​មក​ប្រើ Digital​?រលក​សញ្ញា​ទូរទស្សន៍​អាណាឡូក​

 

 

ចុះ​ទូរទស្សន៍​ឌីជីថល​​វិញ​ដំណើរ​ការ​ដោយ​របៀប​ណា​ដែរ?
តាំង​ពី​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០០៩​មក​ ទូរទស្សន៍​ធំ​ៗ​របស់​ពិភពលោក​បាន​ប្ដូរ​មក​​ផ្សាយ​វីដេអូ​ និង​សំឡេង​​នៃ​កម្មវិធី​របស់​ពួក​គេ​ជា​ទម្រង់​ឌីជីថល​វិញ​ម្ដង។ ទម្រង់​ឌីជីថល​នោះ​ហៅ​ថា​ ATSC។ ​ក្រោយ​មក​ទៀត​ ទម្រង់​ឌីជីថល​ទី​ពីរ​ QAM​ សម្រាប់​ទូរទស្សន៍​ខ្សែ​កាប​ក៏​លេច​ចេញ​មក​ទៀត។

 

ទូរទស្សន៍​​ Analog មាន​បញ្ហា​អ្វី​ បាន​ជា​ពិភព​លោក​កំពុង​​​ប្ដូរ​មក​ប្រើ Digital​?

 

 

ដើម្បី​ឲ្យ​ទូរទស្សន៍​ដែល​ធ្លាប់​ចាប់​បាន​តែ​រលក​សញ្ញា​អាណាឡូក​អាច​ចាប់​​បាន​ឌីជីថល​ដែរ​ គេ​ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទាំង​ ATSC ​និង​ QAM​ នេះ​នៅ​លើ​ទូរទស្សន៍​ដែរ​​ ដូច្នេះ​គេ​អាច​មើល​ទាំង​ប៉ុស្តិ៍​ដែល​ផ្សាយ​ជា​អាណាឡូក​ក៏​បាន​ និង​ជា​ឌីជីថល​ក៏​បាន។

 

ការ​ផ្សាយ​របស់​ទូរទស្សន៍​ឌីជីថល​គឺ​ស្ថានីយ​ទូរទស្សន៍​​បាន​ធ្វើ​ការ​ Convert (ប្ដូរ​រូប​រាង​) ​វីដេអូ​ និង​សំឡេង​ ឲ្យ​ទៅ​ជា​ភាគ​តូច​ៗ​ក្នុង​ទម្រង់​រលក​សញ្ញា​លេខ​ ០​ និង ​១​ ជា​ច្រើន​បន្ត​គ្នា។ រលក​សញ្ញា​ទូរទស្សន៍​ឌីជីថល​គឺ​មាន​ទម្រង់​ដូច​ជា​ទម្រង់​ដែល​​កុំព្យូទ័រ​ផ្ទុក​ទិន្នន័យ​ដែរ​ ដោយ​ភាគ​រយ​តូច​ៗ​ Bit ​តំណាង​ឲ្យ​ផ្នែក​តូច​ៗ​នៅ​រូប​ភាព​ និង​សំឡេង​ ហើយ​ផ្នែក​តូច​ៗ​ទាំង​អស់​នោះ​អាច​បង្កើត​ជា​រូបភាព​ដើម​បាន ​ពេល​ណា​ដាក់​បញ្ចូល​គ្នា។

 

ទូរទស្សន៍​​ Analog មាន​បញ្ហា​អ្វី​ បាន​ជា​ពិភព​លោក​កំពុង​​​ប្ដូរ​មក​ប្រើ Digital​?

​ទូរទស្សន៍​ឌីជីថល​​ Convert រូប​ភាព​ទៅ​​ជា​ភាគ​តូច​ៗ​ក្នុង​ទម្រង់​រលក​សញ្ញា​ ០​ និង ​១​ ជា​ច្រើន​បន្ត​គ្នា

 

ដរាប​ណា​ទូរទស្សន៍​នៅ​តែ​អាច​ចាប់​រលក​សញ្ញា​បាន​ រូប​ភាព​ និង​សំឡេង​ដែល​ផ្សាយ​ដោយ​ទូរទស្សន៍​ឌីជីថល​គឺ​ច្បាស់​ មិន​ព្រឹល​ ដោយសារ​រលក​សញ្ញា​ឌីជីថល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភាគ​ លេខ​១​គឺ​នៅ​តែ​រក្សា​លេខ​១​​ ហើយ​លេខ​០​គឺ​នៅ​តែ​លេខ​០​ ដូច្នេះ​គ្មាន​រូប​អាចម៍​ដង្កូវ​ ឬ​ព្រិល​ មក​រំខាន​នោះ​ទេ។ លក្ខណៈ​ពិសេស​មួយ​ទៀត​ ដែល​ទូរទស្សន៍​ធំ​ៗ​ចាប់​ផ្ដើម​ប្ដូរ​ពី​ការ​ផ្សាយ​អាណាឡូក​មក​ឌីជីថល​ គឺ​ថា​ឌីជីថល​អាច​ឲ្យ​គេ​ផ្សាយ​បាន​ច្រើន​ប៉ុស្តិ៍​ឯ​ណោះ​ក្នុង​ពេល​តែ​មួយ៕

 

ទូរទស្សន៍​​ Analog មាន​បញ្ហា​អ្វី​ បាន​ជា​ពិភព​លោក​កំពុង​​​ប្ដូរ​មក​ប្រើ Digital​?

មើល​ការ​ប្រៀបធៀប​រលក​សញ្ញា​របស់​ទូរទស្សន៍​អាណាឡូក​ និង​ឌីជីថល​

 

ទូរទស្សន៍​​ Analog មាន​បញ្ហា​អ្វី​ បាន​ជា​ពិភព​លោក​កំពុង​​​ប្ដូរ​មក​ប្រើ Digital​?

ដរាប​ណា​ទូរទស្សន៍​ឌីជីថល​​អាច​ចាប់​យក​រលក​សញ្ញា​បាន​ នោះ​រូប​ភាព​នឹង​បង្ហាញ​មក​ច្បាស់​

 

ទូរទស្សន៍​​ Analog មាន​បញ្ហា​អ្វី​ បាន​ជា​ពិភព​លោក​កំពុង​​​ប្ដូរ​មក​ប្រើ Digital​?

ទូរទស្សន៍​ឌីជីថល​បាន​ផ្សាយ​ច្រើន​ប៉ុស្ដិ៍​បាន​

 

 

ទូរទស្សន៍​​ Analog មាន​បញ្ហា​អ្វី​ បាន​ជា​ពិភព​លោក​កំពុង​​​ប្ដូរ​មក​ប្រើ Digital​?

 

ចុច​អាន៖ បួន​ចំណុច​ដែល​ Surface Book ​ធ្វើ​បាន​​តែ​ MacBook Pro មិន​អាច​

 

 

ប្រភព៖ quepublishing, capitolconnection

នាំមកជូនដោយ

ទូរទស្សន៍​​ Analog មាន​បញ្ហា​អ្វី​ បាន​ជា​ពិភព​លោក​កំពុង​​​ប្ដូរ​មក​ប្រើ Digital​?