​តៃកុង​ត្រាក់ទ័រ​ម្នាក់ ត្រូវ​ផាល​ត្រាក់ទ័រ​កៀប​ក្បាលស្លាប់ ‬

ពោធិ៍សាត់: តៃកុង​ត្រាក់ទ័រ​ម្នាក់ ត្រូវ​ផាល​ត្រាក់ទ័រ​កៀប​ក្បាលស្លាប់ ដោយសារ​ខុស​បច្ចេកទេស ខ្លួនឯង​។ ហេតុការណ៍​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង​‬១ រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​លោក ធាង ឡេង អធិការនគរបាលស្រុក​វាលវែង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ឈ្មោះ ភា អាយុ​២៦​ឆ្នាំ ស្រុកកំណើត​នៅ សង្កាត់​កោះដាច់ ខណ្ឌឫស្សីកែវ ខេត្តកណ្ដាល ដែលជា​តៃកុង​ត្រាក់ទ័រ ភ្ជួរដីចម្ការ​នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​តាម​សាក្សី បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ បញ្ឆេះ​ត្រាក់ទ័រ បម្រុង​ទៅ​ភ្ជួរដីចំការ ដោយសារតែ​ផាល​ត្រាក់ទ័រ​នោះអត់​ឡើង ក៏​ចុះមក​ខាងក្រោយ​ត្រាក់ទ័រ កាន់​កូនសោ យក​ក្បាល​ស៊ក​ខាងលើ​ផាល ហើយ​លើកដៃ រុញ​ចង្កឹះ​លេខ​កន្លែង​ឲ្យ​ត្រាក់ទ័រ​នោះលើក​ផាល ទំនង​ភ្លេច​គិត ក៏​ត្រាក់ទ័រ​នោះទាញ​ផាល​ឡើងលើ​កៀប​ក្បាល​ខ្លួនឯងស្លាប់​តែម្ដង​។​

​ក្រោយពី​មាន​ករណីនេះកើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ពិនិត្យ នៅនឹងកន្លែង​កើតហេតុ រួច​បានប្រគល់​សាកសព ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ ឯ​ស្រុកកំណើត​៕V/S

​តៃកុង​ត្រាក់ទ័រ​ម្នាក់ ត្រូវ​ផាល​ត្រាក់ទ័រ​កៀប​ក្បាលស្លាប់ ‬