រថយន្ត​ដឹក​គ្រឿងសម្្អាង បើក​បុក​គល់​ស្វាយ ស្លាប់​ព្រូ តៃកុង​របួសស្រាល

​កំពង់ឆ្នាំង: ព្រូឡាន​ម្នាក់បាន​ស្លាប់ដោយ​កៀប​ជាប់​ក្នុង​កាប៊ីន និង​តៃកុង រងរបួស​ស្រាល ក្នុង​គ្រោះថ្នាក់​បង្កឡើង ដោយ​រថយន្ត​ដឹក​គ្រឿងសម្អាង បើក​បុក​គល់​ស្វាយ ពេញ​មួយ​ទំហឹង កាលពី​វេលា​ម៉ោង ៤ និង​៣០​នាទី ទៀបភ្លឺ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ឆ្ងាយ​ពី​ផ្សារ​ព្រៃ​ខ្មែរ ប្រហែល​២០០​ម៉ែត្រ​។​

​អ្នកបើកបរ​រថយន្ត ឈ្មោះ មុំ វណ្ណា អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង បាន​រងរបួស​ស្រាល ។ ចំណែក​ព្រូ​ដែល​ស្លាប់ ឈ្មោះ ហែម សុជាតិ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​អ្នកបើក​បរដែរ ។​

​មុនពេល​កើតហេតុ អ្នកបើកបរ​រថយន្ត ម៉ាក​ហ៊ី​យាន់​ដាយ ជា​ប្រភេទ រថយន្ត​ឃ្លុប​ដឹក​គ្រឿងសំអាង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2.AF6023 បានធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មកដល់​ចំណុចកើត ហេតុ​ខាងលើ រថយន្ត​ក៏បាន​រេ​ចង្កូត​មក​ស្តាំ​ដៃបុក​គល់​ដើម​ស្វាយ​មួយ​ដើម យ៉ាង​ពេញទំហឹង ខ្ទេច​កាប៊ីន​រថយន្ត​ខាងស្តាំ កៀប​ជាប់​ព្រូ​ក្នុង​រថយន្ត ។ ចំណែក​អ្នកបើកបរ បាន​លោត​ចេញ​ទាន់ រងរបួស​ស្រាលតែប៉ុណ្ណោះ​។​

​សមត្ថកិច្ច​ដែល​បាន​ទៅដល់កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ព្រូ​រថយន្ត​បាន​ប្រឹង​ស្រែក ឲ្យ​គេ​ជួយ ប៉ុន្តែ​ទោះ​មាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច បាន​ព្យាយាម​យកចេញ​យ៉ាងណា ក៏​មិនអាច​យកចេញ​បានដែរ រហូតដល់​ព្រូ​រថយន្ត​នោះ​ស្លាប់​តែម្តង​។​

​ចំណែក​រថយន្ត ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ស្ទួ​ច​យកទៅ​រក្សាទុក អធិការដ្ឋាន​នគរបាលស្រុក​រលាប្អៀរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ សព​ត្រូវបាន​សមត្ថកិច្ច បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ និង​សាច់ញាតិ ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី នៅ​ស្រុកកំណើត​៕V​/S

រថយន្ត​ដឹក​គ្រឿងសម្្អាង បើក​បុក​គល់​ស្វាយ ស្លាប់​ព្រូ តៃកុង​របួសស្រាល

រថយន្ត​ដឹក​គ្រឿងសម្្អាង បើក​បុក​គល់​ស្វាយ ស្លាប់​ព្រូ តៃកុង​របួសស្រាល

រថយន្ត​ដឹក​គ្រឿងសម្្អាង បើក​បុក​គល់​ស្វាយ ស្លាប់​ព្រូ តៃកុង​របួសស្រាល