ការចូលរួម​ជា​កិត្តិយស​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ ​ក្នុង​សន្និសីទ​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ១០ ​កិច្ចប្រជុំ​បញ្ញត្តិ​ករ​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ១៨ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ៤១

: ​ខែតុលា ឆ្នាំ ២០១៥ ជា​ពេលវេលា​ដ៏​វិសេសវិសាល សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារតែ​កិច្ចប្រជុំ​ក្នុង វិស័យ​ធានារ៉ាប់រង ក្របខណ្ឌ​អាស៊ាន​សំខាន់ៗ ត្រូវបាន​រៀបចំឡើង​នៅក្នុង​ប្រទេស​។ កាលានុវត្តភាព​ថ្មី​នេះ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី ការអភិវឌ្ឍន៍​ជាក់ ស្តែង​នៃ​វិស័យ​ធានារ៉ាប់រង​ទាំង​នៅ​កម្ពុជា និង​នៅក្នុង​តំបន់​អាស៊ាន ។​

ការចូលរួម​ជា​កិត្តិយស​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ ​ក្នុង​សន្និសីទ​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ១០  ​កិច្ចប្រជុំ​បញ្ញត្តិ​ករ​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ១៨ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ៤១
​រូបភាពៈ​ទំព័រ​Facebook​នៃ​នាយកដ្ឋាន​ធាន​រ៉ាប់រង និង​សោធន​

​នា​ថ្ងៃទី​២៦ ខែតុលា នៅឯ​សណ្ឋាគារ​សុខា សន្និសីទ​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ១០ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​ប្រធានបទ “​ពិភពលោក​ថ្មី​” ។ តាមពិតទៅ វត្ថុបំណង​សំខាន់​នៃ​សន្និសីទ​អាស៊ាន​នេះ គឺ​ដើម្បី​គាំទ្រ​ដល់​ការធ្វើសមាហរណកម្ម​បទ​ដ្ឋា​ន និង​ការអនុវត្តន៍​ល្អ​ក្នុងចំណោម​សមាជិក​សហគមន៍​ធានារ៉ាប់រង​អាស៊ាន និង​ដើម្បី​ធ្វើជា​វេទិកា​សម្រាប់​ផ្លាស់ប្ដូរ​គំនិត និង​ចំណេះដឹង ជាមួយនឹង​បណ្ដា​អ្នកជំនាញ​ផ្សេងទៀត​។អំឡុងពេល​សន្និសីទ​នេះ វាគ្មិន​ជាច្រើនរូប​បានផ្ដល់​នូវ​បទ​បង្ហាញ​ជា​គន្លឹះ និង​បានរៀបចំ​ជា​កិច្ចពិភាក្សា​ពេញអង្គ​ផងដែរ ។

​សម្រាប់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា លោក Looi Pueychyan​នាយក​ផ្នែក​ប្រតិបត្តិការ និង​ព័ត៌មានវិទ្យា និង​លោក Annadurai A.​នាយក​ផ្នែក​លក់ និង​ចែកចាយ បាន​ចូលរួម​ក្នុងនាម​ជា​វាគ្មិន​សំខាន់​ជាមួយនឹង​សមាជិក​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់ ១២​រូប​ផ្សេងទៀត​។ លោក Looi​ជា​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​លើ​ប្រធានបទ “​ការចែក​ចាយ​ជាស​កល​៖ កាលានុវត្តភាព​ថ្មី ការ​ប្រឈម​ថ្មី​” ហើយ​លោក Annadurai​ជា​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​លើ​ប្រធានបទ “​កំណើន​នៃ​ការលំបាក បញ្ហា​ប្រឈម​នៃ​ទីផ្សារ​ថ្មី​” ។​

​ចាប់ពី​ថ្ងៃទី​២៧ ដល់​២៩ ខែតុលា  នៅ​សណ្ឋាគារ​សុខា កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ៤១ និង​កិច្ចប្រជុំ​បញ្ញត្តិ​ករ​ធានារ៉ាប់រង​លើក​ទី ១៨ ត្រូវបាន​រៀបចំឡើង​យ៉ាង​ឧឡា​រិ​កដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សមាគម​ធានារ៉ាប់រង​កម្ពុជា​។ កិច្ចប្រជុំ​ទាំងពីរ ត្រូវបាន​រៀបចំ​ព្រម​គ្នា ដោយមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​មកពី​ប្រទេស​សមាជិក​អាស៊ាន ទាំង​ផ្នែក​វិស័យ​ឯកជន និង​ទាំង​បញ្ញត្តិ​ករ​។

​ពិធី​បើក​កិច្ច​ប្រជុំបាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​លោក PankajBanerjee​អគ្គនាយក​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​ចូលរួម​ក្នុងនាម​ជា​ប្រតិភូ​មកពី​ប្រទេស​កម្ពុជា ។

​យោងតាម​សុន្ទរ​ក​ឋា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី កិច្ចសហការ និង​សហប្រតិបត្តិការ​ក្នុងចំណោម​រដ្ឋ​សមាជិក​អាស៊ាន​ពិតជា​រួមចំណែក​ដល់​កំ​ណើ​ន​នៃ​វិស័យ​ធានារ៉ាប់រង និង​ការលូតលាស់​នៃ​សហគមន៍​អាស៊ាន​។ លោក Paul F. Lynch​ប្រធាន​ថ្នាក់​តំបន់​ទទួលបន្ទុក​កិច្ចការ​ទំនាក់ទំនង​ស្ថាប័នរដ្ឋ នៃ​ក្រុមហ៊ុន​សាជីវកម្ម Prudential Corporation Asia បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្រោម​ប្រធានបទ “​វេទិកា​ហិរញ្ញវត្ថុ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​”​។ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​ទាំងនេះ​ចាប់តាំងពី​ដំណើរការ​រៀបចំ​ដំបូង​មក​ម្លេះ​។ យើង​បានផ្ដល់​បុគ្គលិក​បច្ចេកទេស​សំខាន់ៗ​ដើម្បី​ចូលរួម​ក្នុង​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​សមាគម​ធានារ៉ាប់រង​កម្ពុជា​។ ជាងនេះទៅទៀត យើង​បាន​ជួយ​គាំទ្រ​ជា​សម្ភារៈ​មួយចំនួន ដើម្បី​ញ៉ាំង​ឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​រលូន និង​ជោគជ័យ ។

​ជាមួយនឹង​កិច្ចប្រជុំ​ទាំងពីរ​នេះ ព្រឹត្តិការណ៍​ពីរ​ផ្សេងទៀត​បាន​ប្រព្រឹត្តទៅ​ផងដែរ​។ វគ្គ​សិក្សា​សម្រាប់​អ្នកគ្រប់គ្រង​ធានារ៉ាប់រង​វ័យក្មេង​អាស៊ាន​(AYIM)​ត្រូវបាន​រៀបចំឡើង​ពីថ្ងៃ​ទី​២៦ ខែតុលា ដល់​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ​ទីកន្លែង​ជាមួយគ្នា​។ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយបាន​បញ្ជូន​បុគ្គលិក​ជាន់ខ្ពស់​របស់ខ្លួន​ឲ្យ​ចូលរួម ដោយ​ក្នុងនោះ​មាន ១. លោក វុ​ធ រតនៈ​ប្រធាន​គ្រប់គ្រង​គុណភាព និង​បទដ្ឋាន​២. អ្នកស្រី ហេង សុភាព ប្រធាន​ផ្នែក​អាជីវកម្ម​ថ្មី ៣.​លោក ហ៊ួ​ង សូ​ដែ​ត​ប្រធាន​សេវាកម្ម​គាំទ្រ ផ្នែក​លក់ និង​ចែកចាយ​និង ៤.​លោក ជា រ៉ា​ឌី​ន​អនុប្រធាន​គ្រប់គ្រង​របាយការណ៍​ហិរញ្ញវត្ថុ ។ បុគ្គលិក​ទាំងអស់​បាន​បញ្ចប់​វគ្គ​សិក្សា​របស់ខ្លួន​ដោយ​ជោគជ័យ និង​ប្រកបដោយ​មោទនភាព​។

​លើសពីនេះទៅទៀត​កម្មវិធី​ពានរង្វាន់​អ្នកគ្រប់គ្រង​វ័យក្មេង​អាស៊ាន (YAMA)​ដែល​បានរៀបចំ​រួមគ្នា​ដោយ វិទ្យាស្ថាន​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​ធានារ៉ាប់រង​អាស៊ាន (AITRI)​និង​ក្រុមប្រឹក្សា​ធានារ៉ាប់រង​អាស៊ាន (AIC)​ក៏បាន​ប្រព្រឹត្តទៅ​ដំណាលគ្នា​នឹង​កិច្ចប្រជុំ​ទាំងពីរ​ផងដែរ​។ ពានរង្វាន់​ប្រកបដោយ​កិត្តិយស​នេះ​ត្រូវ​ប្រគល់ជូន​ដល់​អ្នកគ្រប់គ្រង​វ័យក្មេង​នៅក្នុង​វិស័យ​ធានារ៉ាប់រង​នៅក្នុង​តំបន់​អាស៊ាន ។ លោកស្រី​ហ៊ុន ឧ​ត្ត​ម​សូរិយា ប្រធាន​ផ្នែក​ច្បាប់ និង​សុចរិត​ភាព​ក្រុមហ៊ុន ត្រូវបាន​ឧទ្ទេសនាម​ពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ឲ្យ​ចូលរួម​។ អំឡុង​កម្មវិធី​បិទ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធានារ៉ាប់រង​អាស៊ាន​លើក​ទី​៤១ និង​កិច្ចប្រជុំ​បញ្ញត្តិ​ករ​ធានារ៉ាប់រង​អាស៊ាន​លើក​ទី​១៨ ក៏មាន​ការប្រកាស​ប្រគល់​ពានរង្វាន់ YAMA ផងដែរ​។ ជា​មោទនភាព លោកស្រី ហ៊ុន ឧ​ត្ត​ម​សូរិយា ត្រូវបាន​ជ្រើសរើស​ដោយ​ចៅក្រម​ជា​ជ័យលាភី​លេខ​១ សម្រាប់​ពានរង្វាន់​នេះ ហើយ​បានទទួល​ពានរង្វាន់​ដោយផ្ទាល់​ពី​លោកជំទាវ​ងួន​សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ការចូលរួម​ជា​កិត្តិយស​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ ​ក្នុង​សន្និសីទ​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ១០  ​កិច្ចប្រជុំ​បញ្ញត្តិ​ករ​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ១៨ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ៤១

​កិច្ចប្រជុំ​ដ៏​វិសេសវិសាល​ដែល​ត្រូវបាន​រៀបចំ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ គឺជា​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​ផង និង​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​ផងដែរ​។​

​ជារួម ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ និង​សមាគម​ធានារ៉ាប់រង​កម្ពុជា ដែល​បានផ្ដល់​ឱកាស​ដល់​ក្រុមហ៊ុន​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​ទាំងនេះ ហើយ​សូម​អបអរសាទរ​ដល់​ជោគជ័យ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

ការចូលរួម​ជា​កិត្តិយស​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ ​ក្នុង​សន្និសីទ​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ១០  ​កិច្ចប្រជុំ​បញ្ញត្តិ​ករ​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ១៨ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ៤១

ការចូលរួម​ជា​កិត្តិយស​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ ​ក្នុង​សន្និសីទ​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ១០  ​កិច្ចប្រជុំ​បញ្ញត្តិ​ករ​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ១៨ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធានារ៉ាប់រង​អាស៊ាន​លើក​ទី ៤១