​យុវជន​២​នាក់ ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ ស្លាប់​ម្នាក់ របួស​ម្នាក់​

បន្ទាយមានជ័យ: យុវជន​២​នាក់ បាន​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​គោយន្ត​កន្ត្រៃ ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​ភ្លាមៗ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង ៦ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៦ ខាងកើត​ស្ពាន​ទី​៥ ប្រមាណ​៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ។​

​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ធាង គីន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កសិករ នៅ​ភូមិ​ជ្រុង ឃុំ​សារ​ង្គ ស្រុក​ស្វាយចេក បើកបរ​ម៉ូតូឌុប ឈ្មោះ ពេទ្យ ញ៉ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ជា​កសិករ​ដែរ​។ ចំណែក​អ្នកបើកបរ​គោយន្ត​ឈ្មោះ យី ម៉ៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក មិនមាន​រងរបួស​ទេ​។

​មុនពេល​កើតហេតុ គេ​បានឃើញ​គោយន្ត​កន្ត្រៃ ១​គ្រឿង បាន​បើក​ពី​ទិស​ខាង​លិចទៅ​កើត​។ ពេល​ដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1C.2629 ឌុប​គ្នា​២​នាក់ បាន​បើក​យ៉ាង​លឿន បាន​បុក​ចំ​ពីក្រោយ​គោយន្ត អស់​មួយ​ទំហឹង បណ្តាល​ឲ្យ​គោយន្ត​ធ្លាក់​ពីលើ​ថ្នល់​។ ឯ​អ្នកបើកបរ​ម៉ូតូ​ស្លាប់ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់ ។

​ភ្លាមនោះ សមត្ថកិច្ច បានមក​ដល់ ហើយ​បាន​ទាក់ទង ទៅ​រថយន្ត​សាមុយ មក​ដឹក​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​។ ចំណែក​សាកសព ត្រូវបាន​សមត្ថកិច្ច ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​រៀបចំ​ធ្វើបុណ្យ​។ មធ្យោបាយ​ទាំង​២ ត្រូវបាន​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ តាម​នីតិវិធី​។ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ ដោយសារ​គោយន្ត គ្មាន​ចំណាំង​បំភ្លឺ​ក្រោយ ជាស​ញ្ញា និង​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​៕V​/S

​យុវជន​២​នាក់ ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ ស្លាប់​ម្នាក់ របួស​ម្នាក់​