Apple គ្រោង​បង្កើត​ឧបករណ៍​អេឡិច​ត្រូនិច​ថ្មី​ផ្សេង​ទៀត ទាក់​ទង​នឹង​វេជ្ជ​សាស្ត្រ

ផ្តើមឡើងត្រឹមតែជា​ក្រុម​ហ៊ុន បង្កើត​កុំព្យូទ័រ​ដ៏​តូច​មួយ បច្ចុប្បន្ន​នេះ Apple បាន​ក្លាយ​ទៅ​ជា ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​ភាគ​ហ៊ុន ខ្ពស់​កប់​ពពក តាមរយៈ​ការ​លក់​ផលិតផល អេឡិចត្រូនិច​ជាច្រើន មិន​ថាទូរស័ព្ទ ថេប្លេត ឧបករណ៍​កំសាន្ត រឺក៏សេវាកម្មតន្ត្រីនោះទេ ហើយថ្មីៗនេះ Apple ក៏ទើបតែធ្វើការដាក់លក់ នាឡិកា​ឆ្លាតវៃផងដែរ។ យ៉ាងណាមិញ លោក Tim Cook មិនបានចាត់ទុក Apple Watch ជាឧបករណ៍​ម្យ៉ាង សម្រាប់ប្រើក្នុងវិស័យ វេជ្ជាសាស្ត្រនោះទ តែលោកបានបង្ហើបថា Apple អាចនឹងបង្កើត អ្វី​ថ្មី​មួយ​ទៀត ដោយ​ផ្តោត​សំខាន់​តែទៅលើ ឧបករណ៍វេជ្ជសាស្ត្រតែម្តង។

Apple គ្រោង​បង្កើត​ឧបករណ៍​អេឡិច​ត្រូនិច​ថ្មី​ផ្សេង​ទៀត ទាក់​ទង​នឹង​វេជ្ជ​សាស្ត្រ

លោក Tim Cook បានអោយដឹងថា នាឡិកា Apple Watch បច្ចុប្បន្ន គឺគ្រាន់តែជា គ្រឿងអេឡិចត្រូនិច សម្រាប់​លម្អកាយមួយ ដើម្បីប្រើជំនួស ទូរស័ព្ទនៅកាលៈទេសៈ មួយចំនួន និងអាចតាមដាន សកម្មភាព​ដេក ដើរ រត់ ឈរអង្គុយ និងស្ទង់ចង្វាក់បេះដូងជាដើម។ វាមិនអាចប្រើបានច្រើន សម្រាប់​មុខងារ​សុខ​ភាព នោះ​ទេ ហើយ Apple ក៏គ្មានគម្រោងបំពាក់អ្វី ពិសេសជាច្រើនទៀត ទាក់ទងទៅនឹង វេជ្ជសាស្ត្រ​ទៅ​លើ នាឡិកានេះ នៅក្នុងថ្ងៃអនាគតដែរ។ Apple អាចនឹងផលិត ឧបករណ៍ រឺក៏អ្វីផ្សេងទៀត ដែលផ្តោត​សំខាន់ ទៅលើវេជ្ជាសាស្ត្រខ្ពស់តែម្តង ដែលវាអាចនឹងមាន សមត្ថភាព អាចវាស់សំពាធឈាម ជាតិស្ករ​ និងអ្វីពិសេសៗបន្ថែមទៀត។

Apple គ្រោង​បង្កើត​ឧបករណ៍​អេឡិច​ត្រូនិច​ថ្មី​ផ្សេង​ទៀត ទាក់​ទង​នឹង​វេជ្ជ​សាស្ត្រ

បច្ចុប្បន្ននេះ មនុស្សភាគច្រើន តែងតែយកចិត្តទុកដាក់ខ្ពស់ ទៅលើសុខភាពរបស់ខ្លួន ហើយប្រសិន​បើ​នៅ​ក្នុង ថ្ងៃអនាគត Apple អាចនឹងបច្ចេញអ្វីពិសេសៗ ទាក់ទងទៅនឹង វេជ្ជសាស្ត្រនោះ វាអាចនឹងទទួល បានការគាំទ្រច្រើន។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ យើងក៏អាចរកជាវ ឧបករណ៍វេជ្ជសាស្ត្រ បង្កើតដោយក្រុមហ៊ុនដទៃ​ទៀត បានហើយ ដោយមានដូចជា ឧបករណ៍សម្រាប់ វាស់សំពាធឈាម ទែណូម៉ែត្រ វាស់កម្រិត​ជាតិ​ស្ករ​​ជាដើម ហើយទិន្នន័យទាំងនោះ នឹងបញ្ជូនទៅកាន់ ទូរស័ព្ទ iPhone របស់យើងតែម្តង នៅក្នុងកម្មវិធី Health Data។

  • ដោយ: Vongthear
  • 10:56 AM, 10 November
  • ប្រភព: Theverge
  • Tag: សុខភាព