​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត និង​ផ្សព្វផ្សាយ​ផែន​ការឃុំ​សង្កាត់ នៅ​ថ្នាក់ក្រុង​.​ស្រុក​ឆ្នាំ​២០១៥

ដោយ៖ធារ៉ា

​ខេត្តស្វាយរៀង​៖​នា​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​មាន​បើក​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត និង​ផ្សព្វផ្សាយ​កម្មវិធី​សិក្ខាសាលា​សមាហរណកម្ម​ផែនការ ឃុំ សង្កាត់ នៅ​ថ្នាក់ក្រុង​.​ស្រុក​ឆ្នាំ​២០១៥​។ សិក្ខាសាលា​នេះ​ក្រោម​វត្តមាន​លោក​ជៀង អំ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ស្វាយរៀង និង​មានការ​អញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកនាយក​រដ្ឋបាល​នាយករង​ព្រមទាំង​មន្ត្រី​មន្ទីរ​នានា​ដែល​ពាក់ព័ន្ធ​រួមទាំង​អភិបាល​អភិបាលរងក្រុង​ស្រុក​ទូទាំង​ខេត្ត​ចូលរួម​ប្រកបដោយ​ការយកចិត្តទុកដាក់​បំ​ផុត​។ 

​បើតាម​ប្រសាសន៍​របស់លោក​ប្រធាន​មន្ទីរ​ផែនការ​បាន​ឲ្យ​ដឹងថា​៖​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្តស្វាយរៀង​២០១៦.២០១៨​គឺមាន​គោលបំណង​ធ្វើ​អ​ងា​ទិ​ភាវូបនីយកម្ម​លើ​គំរោង​អាទិភាព​ទាំងឡាយ​ក្នុង​ក្របខ័ណ្ឌ​នៃ​ផែនការអភិវឌ្ឍន៍​ខេត្ត​២០១៥.២០១៩​ឲ្យ​ស្ថិតក្នុង​កំរិត​មួយ​ងាយស្រួល​ក្នុងការ​ចាត់ចែង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព​។ ជាមួយគ្នានេះ​ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​លើ​ខ្លឹមសារ​ស្ថានភាព​សេដ្ឋកិច្ច សង្គមកិច្ច ការប្រើប្រាស់​ដីធ្លី​និង​ការ​គ្រប់​គ្រង់​ធុន​ធាន​ធម្មជាតិ បរិស្ថាន ការ​គ្រប់​គ្រង់​គ្រោះមហន្តរាយ ការប្រែប្រួល​អាកាសធាតុ ស្ថានភាព​គ្រប់​គ្រង់​រដ្ឋបាល សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈប្រយោជន៍​ដើម្បី​បង្ហាញ​បញ្ហា​ប្រឈម​និង​សក្តានុពល​នៃ​គំរោង​អាទិភាព​ឆ្លើយតប​ទៅ និង​តំរូវការ​បច្ចុប្បន្ន​រប​ស់​មូលដ្ឋាន​យ៉ាងពិត​ប្រាកដ​៕