​ចាប់ផ្សឹក​ចៅអធិការ​វត្ត​រោង​គោ​ពាក់ព័ន្ធ​ករណី​រំលោភ​កូន​នេន​១០​អង្គ

ខេត្តសៀមរាប​៖​ចាប់​ផ្សឹក​ចៅអធិការ​វត្ត​រោង​គោ ក្រោយ​បែកធ្លាយ​ករណី​រំលោភ​កូន​នេន​ចំនួន​១០​អង្គ​ដែលមាន​ព្រះជន្ម​តិចជាង​២០​ព្រះវស្សា​។ ករណី​ចុះ​ចាប់​ព្រះចៅអធិការ​ផ្សឹក​នេះ​កើតឡើង​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​រោង​គោ ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ 

​    ​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ការ​បែកធ្លាយ​នេះ​កើតឡើង បន្ទាប់ពី​នេន​មួយអង្គ​បួស​បាន​៧​ថ្ងៃ ក៏ត្រូវ​ព្រះ​តេជគុណ​ព្រះនាម វង្ស ចែត ព្រះជន្ម​៤៦ ព្រះ​វង្សា ធ្វើ​ទារុណកម្ម និង​រំលោភ​តាម​គូទ ហើយ​ទ្រាំ​មិនបាន​ដោយ​ឈឺ​គូទ​ខ្លាំងពេក​ក៏​ទៅប្រាប់​ញោមប្រុស ញោមស្រី រហូត​ឈានដល់​ការប្ដឹង​សមត្ថកិច្ច​ចាប់ខ្លួន​ព្រះសង្ឃ​អង្គ​នោះ​ផ្សឹក​តែម្ដង ។ 

​    ​អតីត​ចៅអធិការ​វត្ត​រូបនោះ​សារភាពថា គាត់​ពិតជា​បាន​បង្ខំ​រួមភេទ​លោក​នេន​ទាំង​១០​អង្គ​នោះ​ប្រាកដ​មែន​។ គាត់​បញ្ជាក់ថា ក្នុង​មួយអង្គៗ គាត់​បាន​រំលោភ​ពី​១០​ទៅ​២០​ដង​ជា​ថ្នូរ​នឹង​ការផ្តល់ប្រាក់​ផងដែរ​៕

​ចាប់ផ្សឹក​ចៅអធិការ​វត្ត​រោង​គោ​ពាក់ព័ន្ធ​ករណី​រំលោភ​កូន​នេន​១០​អង្គ
​ចាប់ផ្សឹក​ចៅអធិការ​វត្ត​រោង​គោ​ពាក់ព័ន្ធ​ករណី​រំលោភ​កូន​នេន​១០​អង្គ