ភ្ញាក់ផ្អើល «​ថាសហោះ​មនុស្ស​ក្រៅ​ភព​» ហោះ​ឆ្លងកាត់​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ ​(​មាន​វី​ដេ​អូ​)​

Sanofi

​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ មានរឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅលើ​ទឹកដី​ភាគ​ខាងជើង​នៃ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា (California) សហរដ្ឋអាមេរិក ដោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​អះអាងថា ពួកគេ​បានឃើញ​ពន្លឺភ្លើង​ម្យ៉ាង ដែល​អ្នកខ្លះ​សង្ស័យថា ជា​ថាសហោះ​របស់​មនុស្ស​ក្រៅ​ភព ចំណែកឯ​មតិ​ខ្លះទៀត​បានលើកឡើង​ថា ពន្លឺភ្លើង​ដ៏​ចម្លែក​មួយ​នោះ​គឺជា​ដុំ​អាចម៍ផ្កាយ​ដែល​ធ្លាក់​មកលើ​ផែនដី​នៅក្នុង​តំបន់​ណាមួយ​ព្រោះ​ពន្លឺភ្លើង​ដ៏​ចម្លែក និង កម្រ​បានឃើញ​នេះ​ហោះ​ក្នុង​រយះ​កម្ពស់​ទាប​បំផុត​ពី​ផែនដី​។
​មតិផ្ទុយ​គ្នា​ទាំងពីរ​នេះ​បាន​ក្លាយទៅជា​ប្រធានបទ​យ៉ាង​ក្តៅគគុក​មួយ​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​។ ពួក​អ្នក​ដែល​បានឃើញ​ហេតុការណ៍​នោះ បាននាំគ្នា​ថត​វីដេអូ​បង្ហោះ​នៅក្នុង​កម្មវិធី​សង្គម​របស់​ពួកគេ ហើយក៏​បានការ​ចែកចាយ​បន្ត​គ្នា​រហូត​ក្លាយទៅជា​ចម្ងល់​មួយ​របស់​អ្នកសារព័ត៌មាន ក៍​ដូចជា​មនុស្ស​ទូទៅ​នៅលើ​សកលលោក​។​


​ទាក់ទង​ទៅនឹង​ហេតុការណ៍​ចម្លែក​មួយ​នេះ មន្ត្រី​យោធា​ជើង​ទឹក​ម្នាក់​បានចេញ​មុខ​បកស្រាយ​ថា នេះ​មិនមែនជា​រឿង​ដែលនាំឱ្យ​មានការ​ព្រួយបារម្ភ និង ភ្ញាក់ផ្អើល​អ្វី​នោះទេ​ចំពោះ​ពន្លឺភ្លើង​ដែលមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ថាសហោះ​របស់​មនុស្ស​ក្រៅ​ភព ឬ ស្រដៀង​ទៅនឹង​ដុំ​អាចម៍ផ្កាយ​មួយ​នេះ​គឺជា​ពន្លឺ​នៃ​គ្រាប់​មី​សីល​ដែល​ក្រុម​ទាហានជើងទឹក​របស់​ស​ហ​រដ្ឋ​អាមេរិក​បាញ់​សាកល្បង​ចេញពី​នាវាមុជទឹក USS Kentucky នៅក្នុង​សមុទ្រ​ភាគ​ខាងជើង​នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ ចំពោះ​ការបាញ់​សាកល្បង​គ្រាប់​មី​សីល​របស់​ក្រុម​ទាហានជើងទឹក​នេះដែរ គឺ​នៅតែ​បន្តធ្វើ​រហូតដល់​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០១៥ ទើប​ឈប់​។​


​គួរ​រំឭក​ផងដែរ​ថា​កាលពី​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ​២០១៥ ក្រុម​ទាហានជើងទឹក​របស់​ស​ហ​រដ្ឋ​អាមេរិក​បាន​បាញ់​សាកល្បង​គ្រាប់​មី​សីល​ប៉ុន្មាន​គ្រាប់​នៅ​សមុទ្រ​ភាគ​ខាងជើង​នៃ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ហើយ​ការបាញ់​សាកល្បង​ដោយ​មិនបាន​ប្រកាស​ទុក​មុននេះ បានធ្វើ​ឲ្យ​អ្នករស់នៅ​ក្នុង​តំបន់​ភាគ​ខាងជើង​នៃ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ទាំងអស់​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ពន្លឺភ្លើង​នៃ​កន្ទុយ​គ្រាប់​មី​សីល ដោយ​ពួកគេ​ម្នាក់ៗ​នឹកស្មានថា​ជា​ភ្លើង​ថាសហោះ​របស់​ពួក​មនុស្ស​ក្រៅ​ភព ឬ ជា​ដុំ​អាចម៍ផ្កាយ​ដែល​ធ្លាក់​មកលើ​ផែនដី​។ ចំពោះ​ភាព​ងឿងឆ្ងល់​ក៏ដូចជា​ការជជែក​វែក​ញ៉ែ​ក​មួយចំនួន​ដែល​ទាក់ទិន​ទៅនឹង​ហេតុការណ៍​មួយ​នេះ ទើប​ធ្វើ​ឲ្យ​មានការ​ចេញមុខ​បកស្រាយ​ភ្លាមៗ​ពី​សំណាក់​មន្ត្រី​ទាហានជើងទឹក​ម្នាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​នាយកដ្ឋាន​ការពារជាតិ​សហរដ្ឋអាមេរិក​៕ កុសល​

Related