Tweak HideMeX ចេញ​ថ្មី សម្រាប់​លេង​ស្ទីល​បាន​គ្រប់​យ៉ាង​នៅ​លើ iOS 9 ដូច​ទៅ​នឹង Springtomize ដែរ (មាន​វីដេអូ​ណែនាំ)

នេះពិតជា Tweak ដែល​អស្ចារ្យ​មែន​ទែន ព្រោះ​ថា វា​អាច​អោយ អ្នក​ប្រើ​ប្រាស់ iPhone ទាំង​អស់ ដែល​បាន Jailbreak នោះ អាច​លេង Style តាម​ដែល​ខ្លួន ចង់​បាន ដោយ​វា​ក៏​មាន​មុខងារ ស្រដៀងទៅនឹង Springtomize ដែរ។

Tweak HideMeX ចេញ​ថ្មី សម្រាប់​លេង​ស្ទីល​បាន​គ្រប់​យ៉ាង​នៅ​លើ iOS 9 ដូច​ទៅ​នឹង Springtomize ដែរ (មាន​វីដេអូ​ណែនាំ)

Tweak មួយនេះដែរ មានឈ្មោះថា HideMeX ដែលកន្លងមក Tweak មួយនេះធ្លាប់បានបញ្ចេញនូវ ជំនាន់​ចាស់ៗ របស់ខ្លួនមួយចំនួន រួចមកហើយ ដែលមានដូចជា HideMe7 និង HideMe8 ធ្លាប់​ទទទួល​បាន ការគាំទ្រច្រើន ដូចទៅនឹង Springtomize ផងដែរ។ យ៉ាងណាមិញ ចំពោះ Tweak មួយនេះដែរ មិន​បានដាក់ អោយទាញយក ដោយឥតគិតថ្លៃ នៅក្នុងកម្មវិធី Cydia ឡើយ​ ក៏ប៉ុន្តែ ប្រសិនបើអ្នក មាន​ចំណាប់​អារម្មណ៍ ចង់សាកល្បងវានោះ អាចទាញយកវា ដោយអនុវត្ត តាមការណែនាំ ខាងក្រោម​នេះ​បាន!!!

 Tweak HideMeX ចេញ​ថ្មី សម្រាប់​លេង​ស្ទីល​បាន​គ្រប់​យ៉ាង​នៅ​លើ iOS 9 ដូច​ទៅ​នឹង Springtomize ដែរ (មាន​វីដេអូ​ណែនាំ)

តម្រូវការ៖

  • iPhone ដែលដំណើរការដោយ iOS 9 ឡើងទៅ
  • ត្រូវតែ jailbreak និងមានកម្មវិធី Cydia

វិធីសាស្រ្ត៖

  • ជាដំបូង សូមអ្នកទាំងអស់គ្នា ធ្វើការ Add Source មួយដែលមានឈ្មោះថា “repo.biteyourapple.net” ជាមុនសិន
  • បន្ទាប់ពីបាន Add Source ខាងលើនេះ រួចហើយ នៅក្នុង Cydia ដដែល សូមចូលទៅកាន់ កន្លែង Search រួចធ្វើការវាយបញ្ចូលពាក្យ HideMeX (ជ្រើសរើសយក មួយណាដែល Free)

សម្រាប់របៀបប្រើប្រាស់វិញ សូមទស្សនាវីដេអូខាងក្រោមនេះ៖

បញ្ជាក់៖ សូមអនុវត្ត អោយបានគ្រប់ជ្រុងជ្រោយ ដែលក្រុមការងារ យើងខ្ញុំបានបង្ហាញប្រាប់ ខាងលើនេះ ហើយបើសិនជា មានបញ្ហាណាមួយ កើតឡើងជាយថាហេតុនោះ យើងខ្ញុំមិនទទួល ខុសត្រូវឡើយ។

ជាចុងក្រោយនេះ យើងខ្ញុំសង្ឃឹមថា មិត្តអ្នកអាន ទាំងអស់គ្នា អាចតម្លើង Tweak មួយនេះបានដោយ ជោគជ័យ ទាំងអស់គ្នាណា ហើយបើសិនជាមាន ចម្ងល់ផ្សេងៗនោះ អាចបញ្ចេញជាមតិ នៅ​ខាង​ក្រោម​នេះ​បានណា !!!

  • ដោយ: Mai
  • 11:10 AM, 10 November
  • ប្រភព: Redmondpie
  • Tag: ចំណេះដឹងទូទៅ