មីយ៉ាន់ម៉ា ទើបប្រកាសឈ្មោះ សមាជិកសភា បាន ១០៦នាក់ នៅថ្ងៃអង្គារ

ណៃពិដោ ៖ គណៈកម្មការបោះឆ្នោត របស់សហភាព មីយ៉ាន់ម៉ា UEC បានប្រកាសនូវការ កំណត់កៅអី សភា តំណាងរាស្ត្រចំនួន ១០៦ ហើយ នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ដោយក្នុងនោះ គឺ ៥៤អាសនៈ ជា របស់តំណាងរាស្ត្រក្នុងសភា និង ៥២អាសនៈទៀត ជារបស់សភា ថ្នាក់រដ្ឋ និង តំបន់ ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយបន្តទៀតថា សម្រាប់អាសនៈសភា នៃគណបក្ស NLD របស់លោកស្រី ស៊ូជី បានទទួលចំនួន ៤៩ ក្នុងចំណោម ៥៤ អាសនៈ។ ដោយឡែក គណបក្ស USDP របស់គណបក្សកាន់អំ ណាចវិញទទួលបានតែ ៣ អាសនៈប៉ុណ្ណោះ ។ សម្រាប់ គណបក្សប្រជាធិបតេយ្យ Wa និង រដ្ឋកាឈីន បាន ទទួលម្នាក់ៗមួយអាសនៈ ។

គណបក្ស NLD បានទទួលអាសនៈសភាថ្នាក់តំបន់ ៤៧ ក្នុងចំណោម ៥២ អាសនៈ ស្របពេល ដែល USDP ទទួលបាន ៣ អាសនៈ និង Wa ទទួលបានពីរអាសនៈ។ លទ្ធផលជាបឋម សម្រាប់ថ្ងៃអង្គារនេះ គណបក្ស NLD របស់លោក ស្រី អ៊ុងសាន ស៊ូជី បានទទួល ៩៦ អាសនៈ នៅក្នុងសភាពីរជាន់ថ្នាក់ ។

សម្រាប់ថ្ងៃអង្គារនេះ មនុស្សចំនួន ១០៦នាក់ ដែលត្រូវបានប្រកាសឈ្មោះ នឹងក្លាយជា តំណាងរាស្ត្រនៅក្នុងសភា ទីក្រុងរ៉ង់ហ្គូន, បាហ្គោ, ម៉ាន់ដាឡាយ, អាយេយ៉ាវ៉ាឌី, និង រដ្ឋ ហ្សាន ផងដែរ។ គួរបញ្ជាក់ថា នៅសហភាព មីយ៉ាន់ ម៉ា អាសនៈជាង ១.០០០ នៅសភាទាំងបីជាន់ថ្នាក់ ត្រូវបានដាក់ឲ្យគណបក្ស និង បេក្ខជនជាង ៦.៣០០នាក់ ប្រកួតប្រជែងយក ៕

មីយ៉ាន់ម៉ា ទើបប្រកាសឈ្មោះ សមាជិកសភា បាន ១០៦នាក់ នៅថ្ងៃអង្គារ