ខ្សែ​បម្រើ​​៥​នាក់ ដែល​ Van Gaal អាច​ទិញ​ចូល Man Utd ​ខែ​មករា


ខ្សែ​បម្រើ​​៥​នាក់ ដែល​ Van Gaal អាច​ទិញ​ចូល Man Utd ​ខែ​មករា

ទោះ​បី​​ក្រុម​ Manchester United បាន​យក​ឈ្នះ​លើ​ West Brom ២-០ នៅ​ Old Trafford កាល​ថ្ងៃ​សៅរ៍ និង​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង​ Manchester City តែ​២​ពិន្ទុ​ក៏​ដោយ ក៏​អ្នក​ចាត់ការ​ Louis van Gaal ​យល់​ថា ក្រុម​របស់​លោក​ត្រូវ​ការ​ខ្សែ​បម្រើ​ស្លាប ដែល​មាន​ល្បឿន​លឿន ​និង​ចេះ​បង្កើត​ឱកាស​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

 

ខ្សែ​បម្រើ​​៥​នាក់ ដែល​ Van Gaal អាច​ទិញ​ចូល Man Utd ​ខែ​មករា

 

អ្នកចាត់ការ​សញ្ជាតិ​ហូឡង់ បាន​និយាយ​​​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ថា៖ “ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​ហើយ​ យើង​ត្រូវ​ការ​កីឡាករ​ដែល​មាន​ល្បឿន​លឿន​ និង​ពូកែ​បង្កើត​ឱកាស​នៅ​​តំបន់​ស្លាប។ អ្នក​ឃើញ​ហើយ​ឥឡូវ​យើង​ដាក់​ Jesse Lingard ​ឲ្យ​លេង​ជំនួស ទាំង​ដែល​រូប​គាត់​មិន​មែន​​ជា​ខ្សែ​បម្រើ​ស្លាប​ដែល​លឿន​បំផុត​លើ​លោក។ Juan Mata ក៏​មិន​មែន​ជា​ខ្សែ​បម្រើ​ស្លាប​លឿន​បំផុត​លើ​លោក​ដែរ”។

 

ចំណែក​ឯ​ Memphis Depay ​ដែល​ Van Gaal ទិញ​ PSV កាល​ដើម​រដូវ​កាល​នោះ ពុំ​បាន​បង្ហាញ​ទម្រង់​លេង​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់​ប៉ុន្មាន​ទេ ខណៈ​ដែល​បច្ចុប្បន្ន​កីឡាករ​រូប​នេះ បាន​បាត់​បង់​តំណែង​ជម្រើស​១១​នាក់​ដំបូង​ពី​ក្រុម​ Man Utd ទៀត​ផង។

 

តើ​​ខ្សែ​បម្រើ​ស្លាប​​ណា​ខ្លះ ដែល​​លោក​ Van Gaal អាច​នឹង​ទិញ​ចូល​ខែ​មករា? សូម​មើល​៥​នាក់​ខាង​ក្រោម៖

 

១. Sadio Mane (Southampton)

 

ខ្សែ​បម្រើ​​៥​នាក់ ដែល​ Van Gaal អាច​ទិញ​ចូល Man Utd ​ខែ​មករា

 

កីឡាករ​វ័យ​២៣​ឆ្នាំ របស់​សេណេហ្គាល់ ​លេង​ឲ្យ​ Southampton ៤៥​ប្រកួត ស៊ុត​បាន​​១៦​គ្រាប់។ ប៉ុន្តែ​កីឡាករ​រូប​នេះ មាន​ល្បឿន​លឿន និង​ញាក់​បាល់​ល្អ ធ្វើ​ឲ្យ​ខ្សែ​ការពារ​​ក្រុម​នៅ​​  Premier League ជា​ច្រើន​តែង​ញញើត។

 

​២. Riyad Mahrez (Leicester)

 

ខ្សែ​បម្រើ​​៥​នាក់ ដែល​ Van Gaal អាច​ទិញ​ចូល Man Utd ​ខែ​មករា

 

កីឡាករ​វ័យ​២៤​ឆ្នាំ​របស់​បារាំង​រូប​នេះ ពិត​ជា​បង្ហាញ​ទម្រង់​លេង​​ភ្ញាក់​ផ្អើល​មែន​ទែន​នា​រដូវ​កាល​នេះ ខណៈ​ដែល​១១​ប្រកួត​នៅ​ Premier League រូប​គេ​ស៊ុត​បាន​៧​គ្រាប់ និង​ Assists ​៤​ដង​ទៀត។ ជា​ពិសេស​គឺ​លេង​ត្រូវ​គ្នា​យ៉ាង​ល្អ​ជាមួយ​ខ្សែ​ប្រយុទ្ធ​ Jamie Vardy ​និង​ជួយ​ឲ្យ​  Leicester ឈរ​នៅ​លេខ​៣​បច្ចុប្បន្ន។

 

៣. Alex Teixeira (Shakhtar Donetsk)

 

ខ្សែ​បម្រើ​​៥​នាក់ ដែល​ Van Gaal អាច​ទិញ​ចូល Man Utd ​ខែ​មករា

 

កីឡាករ​វ័យ​២៥​ឆ្នាំ ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ លេង​ឲ្យ​ Shakhtar ៧​រដូវ​កាល​ហើយ រួម​ទាំង​រដូវ​កាល​នេះ។ ​១៣​ប្រកួត​នៅ​ក្នុង​លីក​​កំពូល​អ៊ុយក្រែន​ ​​ខ្សែ​បម្រើ​ស្លាប​រូប​នេះ ស៊ុត​​បាន​ដល់​ទៅ​១៩​គ្រាប់​ឯ​ណោះ​រដូវ​កាល​នេះ ដែល​នេះ​ជា​ចំនួន​មួយ​ស៊ុត​លើស​ខ្សែ​ប្រយុទ្ធ​ទៀត។

 

៤. Karim Bellarabi (Bayer Leverkusen)

 

ខ្សែ​បម្រើ​​៥​នាក់ ដែល​ Van Gaal អាច​ទិញ​ចូល Man Utd ​ខែ​មករា

 

​កីឡាករ​វ័យ​២៥​ឆ្នាំ​​រូប​នេះ ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​​អាល្លឺម៉ង់​១០​ប្រកួត​ហើយ។ រដូវ​កាល​មុន ​Bayer Leverkusen ​បាន​ឲ្យ​ក្រុម​ Eintracht Braunschweig ​ខ្ចី​ជើង ហើយ​​ខ្សែ​បម្រើ​ស្លាប​ស្ដាំ​រូប​នេះ ស៊ុត​បាន​១៣​គ្រាប់ និង​ Assists ៤​ដង​ផង​ដែរ ខណៈ​ដែល​រដូវ​កាល​នេះ គេ​ស៊ុត​បាន​៤​គ្រាប់ និង​ Assists បាន​៤​ដង ក្នុង​ការ​បង្ហាញ​ខ្លួន​២០​ប្រកួត។

 

៥. Felipe Anderson (Lazio)

 

ខ្សែ​បម្រើ​​៥​នាក់ ដែល​ Van Gaal អាច​ទិញ​ចូល Man Utd ​ខែ​មករា

 

​ខ្សែ​បម្រើ​​ស្លាប​វ័យ​ក្មេង​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ធ្លាប់​លេង​ឲ្យ​​ក្រុម​ Santos ជាមួយ​​ Neymar នៅ​ស្រុក​កំណើត​របស់​គេ។ កីឡាករ​វ័យ​២២​ឆ្នាំ គឺជា​តួអង្គ​ដ៏​សំខាន់​របស់​ក្រុម​ Lazio រដូវ​កាល​មុន ដោយ​​ស៊ុត​បាន​១០​គ្រាប់,  Assists ៧ និង​ជួយ​ឲ្យ​ Lazio បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៣ អាច​លេង​នៅ​ UEFA Champions League ផង​ដែរ៕

 


 

-ចុចអាន៖ Rooney ទះ​កំផ្លៀង​អ្នក​កីឡាកាស Barrett នៅសង្វៀន RAW

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror