តើ​នៅ​ថ្ងៃនេះ មានរឿង​អ្វី​កើតឡើង​ចំពោះ Mark Zuckerberg មេ​ធំ Facebook?

​អាមេរិក​៖ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ ភាគហ៊ុន​របស់​បណ្ដាញ​សង្គម Facebook បាន​ធ្លាក់ចុះ ០,៦​ភាគរយ បាន​ធ្វើឲ្យ​លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Facebook ខាតបង់​ទឹកប្រាក់ ២៥៨​លាន​ដុល្លារ​អាមេរិក នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ទស្សនា Forbes របស់​អាមេរិក​។​

​ហេតុអ្វី​បានជា​ភាគហ៊ុន​របស់ Facebook ធ្លាក់​ចុះ​តែ​បន្ដិច​ប៉ុណ្ណោះ​សោះ បានជា​នាំឲ្យ Mark Zuckerberg ខាតបង់​ប្រាក់ ២៥៨​លាន​ដុល្លារ​អាមេរិក​? លោក Mark Zuckerberg ត្រូវបាន​គេ​ដឹងថា ជា​បុគ្គល​មួយរូប​ដែល​ក្ដោប​ភាគហ៊ុន Facebook ច្រើន​ជាង​គេ​បំផុត មិនមែន​ច្រើន​ធម្មតា​នោះ​ទេ គឺ​ច្រើន​លើសលប់​តែម្ដង ដូច្នេះហើយ​ទើប​ធ្វើឲ្យ​គាត់​ក្លាយ​ជា​កំពូល​មហាសេដ្ឋី​ទាំង​វ័យ ៣១​ឆ្នាំ​។​

​បច្ចុប្បន្ន​លោក Zuckerberg មាន​លុយ ៤៦,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​បាន​ឈរ​នៅ​លេខ​រៀង​ទី​៧ នៃ​កំពូល​មហាសេដ្ឋី ដែល​មាន​លុយ​ច្រើន​ជាង​គេ​បំផុត​៕​

Like this:

Like Loading...