កីឡាករ UFC ចង់​វ៉ៃ​ Justin Bieber ឲ្យ​ស្លាប់​ ព្រោះ​ទង្វើ​ដែល​គេ​បាន​ធ្វើ​​លើ​ប្អូន​ស្រី​​នាង

កីឡាករ UFC ចង់​វ៉ៃ​ Justin Bieber ឲ្យ​ស្លាប់​ ព្រោះ​ទង្វើ​ដែល​គេ​បាន​ធ្វើ​​លើ​ប្អូន​ស្រី​​នាង

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​ទស្សនាវដ្ដី Cosmopolitan នៅ​ពេល​ថ្មី​ៗ​នេះ កីឡាករ​​ប្រដាល់​ក្នុង​ទ្រុង Ronda Rousey បាន​ឲ្យ​ដឹង​ថា​នាង​ចង់​វាយ​តារា​ចម្រៀង​វ័យ​ក្មេង Justin Bieber ឲ្យ​ណាណី​ម្ដង​ដោយ​សារ​តែ​តារា​រូប​នេះ​បញ្ចេញ​អត្ត​ចារិក​ឈ្លើយ​ដាក់​ប្អូន​ស្រី​របស់​នាង។

 

កីឡាករ UFC ចង់​វ៉ៃ​ Justin Bieber ឲ្យ​ស្លាប់​ ព្រោះ​ទង្វើ​ដែល​គេ​បាន​ធ្វើ​​លើ​ប្អូន​ស្រី​​នាង

 

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​​កម្មវិធី​មហោស្រព​ភាពយន្ត Cannes Film Festival ដែល​នៅ​ពេល​នោះ​ប្អូន​ស្រី​របស់​កីឡាករ​រូប​នេះ​ចង់​ថត​រូប​ជាមួយ​នឹង Justin Bieber តែ​នាង​អៀន​ពេក​មិន​ហ៊ាន​សុំ Justin ដោយ​ផ្ទាល់​ដូច​នេះ​ហើយ Ronda Rousey ក្នុង​នាម​ជា​បង​ស្រី​ម្នាក់​បាន​ចេញ​មុខ​សុំ​ជំនួស​ប្អូន​ស្រី​របស់​ខ្លួន។ រឿង​ហេតុ​នឹង​បញ្ចប់​ទៅ​ដោយ​រលូន​បើ​សិន​ជា​ម្ចាស់​បទ “Baby” ព្រម​ថត​រូប​មួយ​ប៉ុស្តិ៍​ជាមួយ​អ្នក​គាំទ្រ​។ ប៉ុន្តែ​តារា​ចម្រៀង ២១ ឆ្នាំ​មិន​បាន​ព្រម​ថត​រូប​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ខ្លួន​នោះ​ទេ ដោយ​រូប​គេ​បាន​លើក​ហេតុផល​ថា ខ្លួន​បាន​រូប​ជាង ១ពាន់​លាន​សន្លឹក​ទៅ​ហើយ​ក្នុង​ថ្ងៃ​នោះ។

 

កីឡាករ UFC ចង់​វ៉ៃ​ Justin Bieber ឲ្យ​ស្លាប់​ ព្រោះ​ទង្វើ​ដែល​គេ​បាន​ធ្វើ​​លើ​ប្អូន​ស្រី​​នាង

 

“ខ្ញុំ​ដើរ​ទៅ​ជិត​គេ​រួច​និយាយ​ថា ‘សុំទោស​តើ​អាច…’ ហើយ​ Justin ក៏​បែរ​មក​វិញ​ហើយ​និយាយ​ថា ‘ខ្ញុំ​បាន​ថត​រូប​អស់ ១ពាន់​លាន​សន្លឹក​ទៅ​ហើយ’ រួច​ខ្ញុំ​បាន​និយាយ​ថា ‘ប៉ុន្តែ​នាង​គឺ​ជា​ក្មេង​ដែល​មាន​អាយុ​តិច​ជាង​គេ​នៅ​ទី​នេះ’ រួច​គេ​ក៏​និយាយ​ថា ‘១ពាន់​លាន’ រួច​ដើរ​ចេញ​ទុក​ឲ្យ​ប្អូន​ស្រី​របស់​ខ្ញុំ​ឈរ​ស្រឡាំងកាំង​។ កីឡាករ​វ័យ ២៨ ឆ្នាំ​បាន​បន្ថែម​ទៀត​ថា ប្អូន​ស្រី​របស់​នាង​ស្រក់​ទឹក​ភ្នែក​រួច​និយាយ​ថា​នាង​មិន​មែន​ជា​អ្នក​គាំទ្រ​របស់ Justin Bieber ទៀត​ទេ ៕

 

​​ចុចអាន៖Justin Bieber ដល់​ថ្នាក់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ម្ដាយ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖viralthread