ជា វិបុល ធ្វើឱ្យ គង់ សុជាតិ ស្ទើរ​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)

Sanofi

​កាលពី​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ អ្នកនាង គង់ សុជាតិ បាន​សរសេរ​ពាក្យពេចន៍​ចំពោះ​ស្វាមី​ដោយ​ក្តីរំភើប​ថា  «​សូម​អរគុណ​បង​សម្រាប់​ផ្កា​ដ៏​ស្រស់ស្អាត​មួយ​បាច់​នេះ​ក្នុង​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​របស់​យើង ហើយ​ពិតជា​មានន័យ​ណាស់​សម្រាប់​អូន ព្រោះ​ទ្រព្យសម្បត្តិ​អូន​ដ៏​មានតម្លៃ​រាល់ថ្ងៃនេះ​គឺ​បង​ចេះ​យល់ចិត្ត​គ្នា ចេះ​ផ្តល់​តម្លៃ​ឱ្យ​អូន និង ស្រឡាញ់​អូន​ដោយ​ពិតប្រាកដ​។ សូមឱ្យ​ភាពល្អរ​បស់បង​មាន​ចំពោះ​អូន​នៅ​ឋិតថេរ​រហូត​ណា​»​។ ទាំងនេះ​គឺជា​អារម្មណ៍ និង ពាក្យសម្តី​ពិត​របស់​អ្នកនាង គង់ សុជាតិ បាន​និយាយ​ទៅកាន់​ស្វាមី​កំពូល​ស្នេហ៍​លោក ជា វិបុល តាមរយៈ Page ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់ខ្លួន​។​


​កន្លងមក​ទស្សនិកជន​ប្រហែលជា​បានដឹងហើយថា ជារឿយៗ​លោក ជា វិបុល តែងតែបាន​ធ្វើឱ្យ​ភរិយា​ជាទី​ស្រឡាញ់​របស់លោក​ភ្ញាក់ផ្អើល និង រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក ហើយ​ពេលខ្លះ​ធ្វើឱ្យ​នាង​ស្រក់​ទឹកភ្នែក​ថែម​ទៀតផង​។ ជាក់ស្តែង​កាលពី​ទិវា​នារី​អន្តរជាតិ​ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៤ នៅក្នុង​កម្មវិធី «​ពេញចិត្ត ឬ អត់​» អ្នកនាង គង់ សុជាតិ ពិធី​ការិនី​ចាស់ចិត្ត​ចាស់​គំនិត​រូបនេះ​បាន​យំ​ដូច​កូនក្មេង​ក៏​ព្រោះតែ​រំភើបចិត្ត​ចំពោះ​ស្វាមី​គឺ​លោក ជា វិបុល ដែល​កាលណោះ​លោក​បាន​និយាយ​ពី​ប្រវត្តិ​ស្នេហា និង ការឆ្លង​កំផែង​អាយុ ធ្វើឱ្យ​អ្នកនាង គង់ សុជាតិ ទប់ចិត្ត​មិនបាន​ក៏​សម្រក់​ទឹកភ្នែក​នៅ​ចំពោះមុខ​ទស្សនិកជន​រាប់រយ​នាក់ ។


​សម្រាប់​ពេល​ថ្មីៗ​នេះ​ទៀត នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី «Cambodia V Concert» លោក ជា វិបុល ហាក់​បង្ហាញ​ពី​អារម្មណ៍​ស្នេហា​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភរិយា​ជាទី​ស្រឡាញ់ ដោយបាន​សំណូមពរ​ឱ្យ​កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា បកស្រាយ​គោគ​នូវ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​ពេល​បង​ចាស់​ទៅ​» ផ្ញើជូន​ជាពិសេស​ទៅ​ភរិយា​របស់លោក ហើយ​បទ​នោះ​ប៊ិះ​នឹងធ្វើ​ឱ្យ​លោក​ខ្លួនឯង​ស្រក់​ទឹកភ្នែក​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​ផ្ទាល់​ទៀតផង ក្រោម​ការ​ចំអន់​ពី កញ្ញា និង និមល ដែលជា​ពិធីករ​ផងដែរ​។ រីឯ​នៅ​ថ្ងៃទី ០៩ កន្លងទៅ​ថ្មីៗ​នេះ​ទៀត​ដែលជា​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​គម្រប់ ៣ ឆ្នាំ របស់លោក និង ភរិយា គង់ សុជាតិ។


បើ​មើល​តាម​រូបភាព​គឺ​គួរឱ្យ​ច្រណែន​អ្នកនាង គង់ សុជាតិ ខ្លាំងណាស់ ព្រោះ​បាន​ស្វាមី​ចេះ​យល់ចិត្ត និង ស្រឡាញ់​នាង ថ្ងៃនោះ​លោក ជា វិបុល បាន​ជូន​បាច់ផ្កា​កុលាប​មួយ​បាច់​ធំ​ដល់​ភរិយា​សំណព្វចិត្ត​ដែល​ធ្វើឱ្យ​នាង​រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក​ម្តងទៀត ដោយ​នាង​ថែមទាំង​លាន់មាត់​ថា «​ចេះ​ទិញ​ផ្កា​ឱ្យ​ទៀត អ្នកណា​ប្រាប់​ហា​សហា​កំពុង​ចង់បាន​ផង​» ទង្វើ​នេះ​ធ្វើឱ្យ​នាង​រំភើបចិត្ត​រក​អ្វី​មក​ប្រៀប​មិនបាន ក៏​ព្រោះតែ​ប្តី​ចេះ​យល់ចិត្ត ដែល​នេះ​គឺជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​បំផុត​របស់​នាង​។ គិត​ទៅ​លោក ជា វិបុល ពូកែ​រក​ទំនុក​ធ្វើឱ្យ​អ្នកនាង គង់ សុជាតិ ស្រក់​ទឹកភ្នែក​ដល់​ហើយ គ្រាន់តែ​ថា ការ​សម្រក់​ទឹកភ្នែក​របស់​អ្នកនាង គង់ សុជាតិ នៅពេលនេះ​មិនមែន​ជាការ​សម្រក់​ទឹកភ្នែក​ដែល​កើតចេញពី​ភាពឈឺចាប់​នោះឡើយ តែ​គឺ​កើតចេញពី​ក្តី​ស្រឡាញ់ រំភើបចិត្ត និង កើតចេញពី​ក្តី​ស្នេហា​ដ៏​ជ្រាលជ្រៅ​បំផុត​រវាង​នាង និង ស្វាមី​ក្មេង​តែប៉ុណ្ណោះ ៕ សាកល​
(​សូម​ទស្សនា​វីដេអូ​ខាងក្រោម​)






Related