តូច​ចិត្ត​​ពេក​ ប្រែ​ខ្លួន​​​ពី​​ស្គម​ ទៅ​ជា​បុរស​សាច់ដុំ​ដ៏​ជោគជ័យ​ម្នាក់

តូច​ចិត្ត​​ពេក​ ប្រែ​ខ្លួន​​​ពី​​ស្គម​ ទៅ​ជា​បុរស​សាច់ដុំ​ដ៏​ជោគជ័យ​ម្នាក់

ធ្លាប់​តែ​មាន​រាង​ស្គម​​ពុំ​សូវ​មាន​សាច់​ឈាម និង​អន់​ផ្នែក​កីឡា​ផង​នោះ​ បុរស​​ជន​ជាតិ​អង់គ្លេស​ម្នាក់​បាន​ខំ​ប្រឹង​អភិវឌ្ឍ​ខ្លួន​រហូត​ជា​បុរស​មាន​​សាច់ដុំ​ធំៗ​ និង​ក្លាយ​ជា​ម្ចាស់​ក្លិប​ហាត់​ប្រាណ​​​ដ៏​ជោគជ័យ​មួយ​ទៀត​ផង។ បុរស​សាច់​ដុំ​ធំ​​​​​បាន​​ធ្វើ​ឲ្យ​សារព័ត៌មាន​អង់គ្លេស​ជា​ច្រើន​ចាប់​អារម្មណ៍។

 

តូច​ចិត្ត​​ពេក​ ប្រែ​ខ្លួន​​​ពី​​ស្គម​ ទៅ​ជា​បុរស​សាច់ដុំ​ដ៏​ជោគជ័យ​ម្នាក់
 

 
​សារព័ត៌មាន​ Metro បាន​ឲ្យ​ដឹង​ថា​បុរស​ខាង​លើ​​ឈ្មោះ Martyn Ford វ័យ​៣៣​ឆ្នាំ​មក​ពី​តំបន់​ West Midlands ប្រទេស​អង់គ្លេស​។ Martyn បាន​ចាប់​ផ្ដើម​ហាត់​​ចាប់​​តាំង​ពី​អាយុ​១៩​ឆ្នាំ​ ក្រោយ​ពេល​ដែល​លោក​តូច​ចិត្ត​នឹង​ខ្លួន​ឯង​ដែល​ខ្សោយ​ផ្នែក​កីឡា។

 

​​​ក្នុង​បទ​សម្ភាស​​ជា​មួយ​សារព័ត៌មាន Mail Online រូប​គេ​បាន​រៀប​រាប់​ពី​ដំណើរ​ជីវិត​ខ្លួន​ និង​បង្ហើប​ពី​គន្លឹះ​​ខ្លះៗ​ថា៖ “ខ្ញុំ​ឧស្សាហ៍​រង​របួស​ណាស់​ពេល​​លេង​កីឡា ហើយ​ដូច​ជា​​​ខ្សោយ​​​ណាស់។ ចាប់​ពី​ពេល​នោះ​មក​​​ខ្ញុំ​​ក៏​ព្យាយាម​ហាត់​ប្រាណ​ ហើយ​ខ្ញុំ​​ដាក់​ផែន​ការ​តាំង​ចិត្ត​​និង​សម្រេច​ធ្វើ​វា​ឲ្យ​បាន។ លទ្ធផល​បាន​ល្អ​ដូច​បំណង​ហើយ​ខ្ញុំ​ក៏​បន្ត​ធ្វើ​​វា​ទៀត”​​​​​​​​​​​​​។

 

តូច​ចិត្ត​​ពេក​ ប្រែ​ខ្លួន​​​ពី​​ស្គម​ ទៅ​ជា​បុរស​សាច់ដុំ​ដ៏​ជោគជ័យ​ម្នាក់
 

 
​ពេល​នេះ​​ Martyn ជា​ម្ចាស់​ក្លិប​ហាត់​ប្រាណ​​មួយ​ឈ្មោះ Better Bodz ក្នុង​ភូមិ​ Minworth។ ដោយសារ​​​មាន​រូប​រាង​កាយ​​មាំ​មួន​ល្អ Martyn ​បាន​ទាក់ទាញ​អ្នក​ចូល​ហាត់ប្រាណ​នៅ​ក្លិប​របស់ខ្លួន​យ៉ាង​ច្រើន។ ​​នៅ​ក្នុង​ក្លិប​ហាត់​ប្រាណ​​ របស់​លោក​ Martyn Ford មាន​​ស្លោក​មួយ​ថា “កុំ​បាន​ត្រឹម​​​​ប៉ង​ប្រាថ្នា ប៉ុន្តែ​​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​វា​” ។

 

Martyn បាន​​និយាយ​ថា​​​៖ “ការ​តាំង​ចិត្ត​ដើម្បី​សម្រេច​គោល​ដៅ ការ​ហូប​អាហារ​បាន​គ្រប់​គ្រាន់ និង​ធ្វើ​​វា​ជា​រៀង​រាល់​ថ្ងៃ ​នោះ​អ្នក​​នឹង​សម្រេច​វា​បាន ប៉ុន្តែ​បើ​អ្នក​មិន​​​មាន​ឆន្ទៈ​ធ្វើ​វា​ទេ ​​អ្នក​គួរ​បោះ​បង់​វា​ចោល​ចុះ​ និង​ត្រលប់​ទៅ​ផ្ទះ​វិញ​ទៅ”។ Martyn បាន​ណែ​នាំ​ឲ្យ​អ្នក​ហាត់​យក​សាច់​ដុំ​ទាំង​អស់​ សូម​ហូប​អាហារ​ជីវជាតិ​បំប៉ន​ឲ្យ​បាន​គ្រប់​គ្រាន់​ ដោយ​ឡែក​សម្រាប់​លោក​ផ្ទាល់​គឺ​​ក្នុង​មួយ​សប្ដាហ៍​គឺ​ចំណាយ​លើ​អាហារ​របស់​ខ្លួន​​​ ចំនួន​ ២៥០​ផោន (៣៣៧​ដុល្លារ)។

 

តូច​ចិត្ត​​ពេក​ ប្រែ​ខ្លួន​​​ពី​​ស្គម​ ទៅ​ជា​បុរស​សាច់ដុំ​ដ៏​ជោគជ័យ​ម្នាក់
 

 
បច្ចុប្បន្ន​​ ​​បុរស​ម្ចាស់​ក្លិប​សាច់​ដុំ​ កម្ពស់​ ១៨២​សង់ទីម៉ែត្រ​ ទម្ងន់​​៣២២​ផោន (១៤៦ គីឡូក្រាម ) ក៏​ទទួល​បាន​ប្រជាប្រិយភាព​នៅ​លើ​បណ្ដាញ​សង្គម Instagram ផង​ដែរ ដោយ​មាន​អ្នក​ Follow ជាង៨ម៉ឺន​នាក់៕

 

តូច​ចិត្ត​​ពេក​ ប្រែ​ខ្លួន​​​ពី​​ស្គម​ ទៅ​ជា​បុរស​សាច់ដុំ​ដ៏​ជោគជ័យ​ម្នាក់

 
តូច​ចិត្ត​​ពេក​ ប្រែ​ខ្លួន​​​ពី​​ស្គម​ ទៅ​ជា​បុរស​សាច់ដុំ​ដ៏​ជោគជ័យ​ម្នាក់

 
 

ចុចអាន៖ មើល​សាច់ដុំ​ប៉ូលិស​ចិន ទើប​ដឹង​ថា​គេ​ហាត់​ដល់​កម្រិត​ណា

ចុចអាន៖ អ្នក​គ្រូ​កីឡាសិចស៊ី​មុខ​ស្រស់ មាន​សាច់ដុំ​ទាក់ទាញ​​បុរសៗ​ឲ្យ​វង្វេង​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ inquisitr​​​​