សម្ព័ន្ធសហជីព ចលនាកម្មករ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយបញ្ហា កម្មកររោងចក្រហុងសេន និងយានដារ៉ុងហ្វូង

ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនី ប្រមាណ២៧០០នាក់ ដែលបម្រើការងារនៅ រោងចក្រហុងសេន និងយានដារ៉ុងហ្វូង នៅខេត្តតាកែវ ដែលមានថៅកែជាមួយគ្នា បានផ្ទុះកូដកម្ម ជិត២សប្តាហ៍មកហើយ ដើម្បីទាមទារលក្ខខណ្ឌការងារ ១៣ចំណុច នៅតែមិនមានដំណោះស្រាយ។

ដើម្បីឲ្យបងប្អូនកម្មករមានយុត្តិធម៌ក្រោយការតវ៉ា មិនបានសម្រេចនោះ សម្ព័ន្ធសហជីពចលនាកម្មករ ដែលជាអ្នក រកផល ប្រយោជន៍ឲ្យកម្មករ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានស្នើឲ្យភាគីពាក់ព័ន្ធ ជាពិសេសក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរកដំណោះស្រាយដ៏សមរម្យ មួយសម្រាប់ពួកគេ។

លោក ទួន សារ៉ែន មន្រ្តីសម្ព័ន្ធសហជីពចលនាកម្មករបានប្រាប់ឲ្យដឹងថា ក្រោយពីកូដកម្មអស់រយៈពេល ជាច្រើន ថ្ងៃគ្មានលទ្ធផលពីថៅកែ នៅថ្ងៃទី៦ វិច្ឆិកា ក្រុមកម្មករ បាននាំគ្នាង្ហែក្បួនមកសុំកិច្ចអន្តរាគមន៍ ពីរដ្ឋមន្រ្តី ក្រសួង ការងារ និងបានដាក់លិខិតនៅខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន ថែមទៀតផង ប៉ុន្តែនៅតែគ្មាន ដំណោះស្រាយ។

លោកថា ទើបនៅថ្ងៃទី១០ វិច្ឆិកានេះ ខាងគណៈកម្មាធិការដោះស្រាយ វិវាទការងារកូដកម្មនិងបាតុកម្ម នៃក្រសួង ការងារ បានសន្យាថា នឹងមកជួយរកដំណោះស្រាយតែរហូត មកដល់ម៉ោងជិត១១ហើយ នៅតែមិនឃើញទៀត។

ចំណុចសំខាន់ៗដែលកម្មករទាមទារក្នុងចំណោម១៣ចំណុច រួមមាន៖ទាមទារបាយ ថ្ងៃត្រង់២០០០រៀល , ថ្លៃធ្វើ ដំណើរ១០ដុល្លារក្នុង១ខែ , ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងស្រ្តីមានផ្ទៃពោះ ស្នើសុំឈប់១ថ្ងៃក្នុង១ខែ ហើយកុំកាត់ ប្រាក់។

សូមបញ្ជាក់ថា កម្មករទាំងពីររោងចក្រនេះ ដែលមានទីតាំងនៅភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ បាន ធ្វើកូដកម្មតាំងពី ថ្ងៃទី២៧ ខែតុលា មកម្ល៉េះរហូមកដល់ថ្ងៃទី១០ វិច្ឆិកា ពួកគេនៅតែបន្តកូដកម្ម នៅមុខរោងចក្រ យានដារ៉ុងហ្វូង ៕