ម៉ូតូពីរគ្រឿងបុកគ្នា របួសធ្ងន់ស្រាលពីរនាក់

ភ្នំពេញ ៖ ម៉ូតូ២គ្រឿង បើកបុកគ្នាពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ និងស្រាលរដូករណែលទាំង សងខាង កាលពីវេលា ម៉ោង២២ និង៤០នាទីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១៨២ កែងនិងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ បឹងរាំង ខណ្ឌ ដូនពេញ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក អាយខន ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ1AZ-0533 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគី ស្មាក ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1G-5972 ជិះដោយបុរសម្នាក់ និងឌុបនារីពីរដោយជិះបញ្ច្រាស ទិសចរាចរណ៍ បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសបុរសខាងម៉ូតូស្មាក់បែកមុខ បែកមាត់ និងនារីពីនាក់រងរបួសស្រាល ចំណែកខាងម៉ូតូអាយខនរងរបួសស្រាល។

នគរបាលដដែលបានបន្តទៀតថា ក្រោយកើតហេតុភាគីទាំងសងខាង បានចែកផ្លូវគ្នា ទៅព្យាបាលរបួសរៀងៗខ្លួន ដោយមិនមានកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុនោះទេ៕

ម៉ូតូពីរគ្រឿងបុកគ្នា របួសធ្ងន់ស្រាលពីរនាក់

ម៉ូតូពីរគ្រឿងបុកគ្នា របួសធ្ងន់ស្រាលពីរនាក់