ហេតុ​អ្វី​បាន​ជា​បុរី ប៉េង ហួត បង្កើត​សាលា​រៀន​អន្តរ​ជាតិ Sou​th​br​i​d​g​e ឡើង​?

ភ្នំពេញ៖ បុរី ប៉េង ហួត ជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយ លើសំណង់អគារលំនៅដ្ឋាន ធំជាងគេនៅកម្ពុជា ដែលសម្រេចបាន គម្រោងបុរី បានចំនួន១៦កន្លែង។ ក្នុងនោះផងដែរ បុរី ប៉េង ហួត ដឹហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ដែលប្រមូលផ្តុំគម្រោងបុរី ប៉េង ហួត រហូតដល់៩គម្រោង រួមជាមួយផ្សារទំនើបកំរិតស្តង់ដារ ខុនដុប៉ូឡារីស23 ក្លឹបហាត់ប្រាណ ហាងហែលទឹក ទីលានបាល់ទាត់ បាល់ទះ បាល់បោះ ទីលានហាត់វាយកូនហ្គោល សាលមហោស្រព សម្រាប់ប្រារព្វពិធីផ្សេងៗ និងសាលារៀនអន្តរជាតិ។

ទន្ទឹមនឹងភាពជោគជ័យ ក្នុងការផ្តល់ជូនអគារលំនៅដ្ឋាន ដ៏ប្រណិតជូនអតិថិជន បុរី ប៉េង ហួត បាន ផ្តួចផ្តើមឲ្យមានការបង្កើត សាលារៀនអន្តរជាតិ Southbridge International School នៅក្នុងគម្រោងដ៏ធំរបស់បុរី ប៉េង ហួត ដឹហ្គ្រេនស្តា ផ្លាទីនីម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកំពស់វិស័យអបរំ ដែលមិនអាចខ្វះបាន ក្នុងគោលបំណងបណ្តុះបណ្តាល កុមារ និង យុវជន ឲ្យទទួលបានចំណេះដឹង សម្រាប់អភិវឌ្ឍប្រទេសជាតិ នាពេលអនាគត។

ក្នុងវិសាលភាពលើផ្ទៃដីទំហំជាង៤ហិចតា លើទឹកប្រាក់វិនិយោគទំហំជាង ១២លានដុល្លារ ជាមួយអគារកំពស់២ជាន់ សាលារៀនអន្តរជាតិ Southbridge International School ជាសាលារៀនដែលនាំមកនូវ កម្មវិធីសិក្សាទទួលស្គាល់ជាអន្តរជាតិ បំពាក់មកជាមួយនូវបរិក្ខាសិក្សាទំនើបៗ បែបស្តង់ដារអន្តរជាតិ។ កុលបុត្រកុលធីតា របស់អស់លោកអ្នក នឹងទទួលបានចំណេះដឹងខ្ពស់ ដើម្បីឈានដល់ការអភិវឌ្ឍន៍សមត្ថភាពពេញលេញ ដែលអាចកសាងជំនាញដែលពួកគេ ត្រូវការដើម្បីធានាបាននូវភាពជោគជ័យ នៃអនាគតដ៏ភ្លឺស្វាង។ សាលារៀនអន្តរជាតិ Southbridge International School នឹងបើកដំណើរការទទួលសិស្សឲ្យចូលរៀន ចាប់ពីថ្នាក់មតេ្តយ្យ ដល់ថ្នាក់វិទ្យាល័យ នៅបំណាច់ឆ្នាំ២០១៦ ខាងមុខនេះ។

សម្រាប់ពត៌មានបន្ថែម សាលារៀនអន្តរជាតិសាវប្រ៊ីថ៍ សូមលោកអ្នកធ្វើការទំនាក់ទំនងដោយផ្ទាល់មកកាន់បុរី ប៉េង ហូត តាមរយៈទូរសព្ទ៖ 016/017/098 59 6789, Email: [email protected] ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth ៕
បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!