ឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយជិះម៉ូតូអត់ស្លាកលេខ ហើយរកឃើញមាន កាំបិតនិង កន្ត្រៃនៅ ជាប់នឹងខ្លួន

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ ខណ្ឌឬស្សីកែវ ប្រទះឃើញ ជនសង្ស័យ២នាក់ ជិះម៉ូតូអត់ស្លាកលេខ ហៅឈប់សួរ នាំមិនព្រម ឈប់ដេញ តាមកាក់បានរកឃើញ មានកាំបិតបុ័ងតោមួយ និងកន្រ្តៃមួយ កាលពីវេលាម៉ោង ១២និង៤៥នាទីរំលងអាធា្រត្រ ឈានចូលថ្ងៃទី១០ខែវិច្ឆិកា តាមបណ្តោយផ្លូវ ជាតិលេខ៥ សង្កាត់ទួលសង្កែ‌ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មមាន ពីសមត្ថកិច្ច ដែលកំពុងល្បាត ក្នុងមូលដ្ឋានបានឲ្យដឹងថា ខណៈល្បាត មកដល់ចំណុចគល់ស្ពាន លីយ៉ុងផាត់ ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយ គ្រឿងម៉ាក និច ពណ៌សលាយត្រួយចេក អត់ស្លាកលេខ ទិសដៅពីជើងទៅត្បូង ក៏បាន ឃាត់សួរនាំ តែជនសង្ស័យមិនព្រមឈប់ទើបសមត្ថកិច្ច ដេញតាមរហូតដល់ផ្លូវ ទាល់មុខផ្សារទួលសង្កែ ទើបសមត្ថកិច្ចឃាត់បានយកទៅសួរនាំឆែកឆេករកឃើញមានកាំបិតបុ័ងតោ មួយនិងកន្រ្តៃមួយ ។

ជនសង្ស័យមានឈ្មោះ សុខសុផៃ ហៅអាម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាងដែក ស្នាក់នៅភូមិទេពប្រណម ឃុំកំពង់លួងស្រុកពញាឮខេត្តកណ្តាលនិងម្នាក់ទៀតឈ្មោះ លុយជីអា័ងំភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរអ៊ុតម៉ូតូ ស្នាក់នៅភូមិឧតង្គ ឃុំវាំចាស់ ស្រុកពញាឮខេត្តកណ្តាល។

តាមសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុពួកគេបានជិះម៉ូតូ បំណទៅក្លឹបនាគមាស ខណៈពេលជិះ មកដល់ចំណុចខាងលើក៏ត្រូវសមត្ថកិច្ចដេញ ចាប់បានត្រង់ចំនុចផ្លូវ ទាល់ម្តុំផ្សារទួលសង្កែ ឆែកឆេររកឃើញកាំបិត បុ័ងតោជារបស់បងគេផ្ញើរ ។

ជនសង្ស័យទំាង២នាក់ សមត្ថកិច្ចយកទៅសាកសួរធ្វើសវតានិងថតរូបភាព ទុកជាឯកសារ រួចហើយបានដោះ លែងឲ្យ ត្រឡប់ទៅវិញ ដោយសមត្ថកិច្ចអះអាងថា មិនមានជាប់ពាក់ព័ន្ធ នឹងបទល្មើស ទោះបីជាមានកាំបិត និងកន្រ្តៃក៏ដោយ ៕