ដើម្បីការពារសត្វផ្សោត​ WWF​នៅ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឡាវ​បញ្ឈប់​គំរោង​សាង​សង់​ទំនប់​ដន សាហុង​!

ក្នុងទិវាសត្វផ្សោតទន្លេមេគង្គលើកទី៣ ដែលរៀបចំដោយអង្គការមូលនិធិសកលសម្រាប់ការអភិរក្សធម្មជាតិ WWF ដែលសហការជាមួយនឹងរដ្ឋបាលជលផល ក្នុងទីរួមខេត្តក្រចេះ នៅថ្ងៃទី ១០វិច្ឆិកានេះ ភាគីទាំងអស់នៅតែបន្តទាមទារឲ្យរដ្ឋាភិបាលឡាវ ត្រូវតែបញ្ឈប់គម្រោងសាងសង់ទំនប់ដន សាហុង។ ការបញ្ឈប់ដែលក្រុមនេះ អះអាងថា មាន​ប្រយោជន៍​ចំពោះ​ការ​អភិរក្ស​សត្វ​ផ្សោត​ដ៏​កម្រ ក្នុងទន្លេមេគង្គ នៃប្រទេសកម្ពុជា។